episode 36

3.4K 191 0
                                    

រាងសង្ហារដើរចេញពីកន្លែងផលិតម៉ូតគ្រឿងសង្ហារឹម
មកកាន់អូហ្វីសរបស់ខ្លួនដែលនៅជាន់លើ។ នាយដោះ អាចគ្រ័រហ្សេចេញពីខ្លួនមួយៗព្រោះឈឺមុខរបួសខ្លួន។

ក្រាក...ទ្វាបន្ទប់អូហ្វីសបើកដោយដៃរបស់ Taehyung មាឌតូចដើរចូលមកក៏សម្លឹងមើលទៅរាងក្រាស់ដែល ដាក់ខ្លួនគេងនៅលើកៅអីវិលដោយដៃមានឈាម។

«ន៎ែ !» Taehyung ហៅ Jungkook តិចៗដើម្បី ដាស់ Jungkook ក៏បើកភ្នែកមកក៏ក្រហឹមតិចៗ។

«ហឹម ?» Jungkook

«ប្រដាប់លាងរបួសនៅឯណា ?» Taehyung សួរទង គម្រោះគម្រើយដូចជាមិនពេញចិត្ត។

«អូនយកមកធ្វើអី ? លាងរបួសឲ្យបងមែនទេ ? មិន បាច់ទេ !» Jungkook ហាមឃាត់គេបានមុនព្រោះដឹង យ៉ាងច្បាស់ថាមាឌតូចមិនបានធ្វើវាដោយការពេញចិត្តទេ។

«ខ្ញុំសួរនៅឯណា ?» Taehyung ស្រែកសួរដោយ សម្លេងកាច។

«អូនទៅផ្ទះវិញទៅបងមិនរំខានទេ» នាយក៏ដេញចេញ ស្តាប់សម្តីរបស់ Taehyung ក៏ដឹងហើយថាដូចជា មនុស្សម៉ួម៉ៅមកពីណា។

«ឈប់តនិងខ្ញុំទៅហើយប្រាប់បងថាវានៅឯណាខ្ញុំមិន ចូលចិត្តនិយាយច្រើន» Taehyung

«តែពីមុនអូនក៏ចូលចិត្តនិយាយច្រើនមិនអ៊ីចឹង ?» Jungkook សួរបកពីមុន Taehyung នេះហើយជា មេរំខានរបស់គេ ២៤/២៤ គេអាចយ៉ាងបានណា។

«ពីមុនជាអតីតកាល !» Taehyung

«អ៊ីចឹងរឿងរបស់យើងក៏ជាអតីតកាលដែរពេលនេះវា មានរយៈពេល ៥ ឆ្នាំកន្លងផុតទៅហើយហេតុអ្វីក៏អូន រស់នៅក្នុងអតីតកាលទៀត ? យើងចាប់ផ្តើមគ្នាជាថ្មី មិនបានឬ Tae ?» Jungkook

«លោកមិនស្រទ្បាញ់ខ្ញុំទេកុំនិយាយបែបនេះអី» Taehyung

«អ្នកណាថា ? អូនដឹងមកពីណា ? ដែលឮបងនិយាយ ពាក្យនេះទេ ? បងមិនដែលឈប់ស្រទ្បាញ់អូនម្តងណា ទេក្តីស្រទ្បាញ់របស់បងទៅកាន់អូនគឺមិនសាបសូន្យ ទ្បើយ !» Jungkook ងើបចេញពីកៅអីវិលដើរតម្រង់ ទៅរក Taehyung ដែលឈរនៅជិតទ្វានោះ។

«លោកចង់ឲ្យខ្ញុំត្រូវគ្នាជាមួយលោកទាំងដែលលោក មិនចោលអាចរិតព្រាននារីហ្នឹងមែនទេ ?» ឲ្យតែនឹក ឃើញដល់ពេលដែល Jungkook ឈរនិយាយជា មួយ Francy នោះធ្វើឲ្យគេក្តៅភ្លាម។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now