episode 10

3.7K 240 0
                                    

   #Villa Kim

កាលដែលចូលមកដល់ក្នុងផ្ទះហើយ Taehyung ក៏ រហ័សដើរចូលក្នុងបន្ទប់ភ្លាមដូចជាមានអារម្មណ៍ថា អៀនមិនទាន់បាត់គេមិនទាន់សុាំនិងភាពស្និតស្នាលនេះសោះវាដូចជាលឿនពេក។

«អាយ៎» Taehyung ស្រែកយកជើងមកគោះពូកផាំង ស្អប់ខ្លួនឯងទៀតផងដែលឲ្យគេប៉ះពាល់ខ្លួនបែបនេះ។

«ឯងមិនអាចវិលទៅរកសភាពដើមបានទេ Kim Taehyung មិនត្រូវលិចលង់ជាលើកទីពីរទេ» មាឌតូច ប្រាប់មកខ្លួនឯងកន្លងមកគេឈឺចាប់គ្រប់គ្រាន់ហើយ។

  #Jungkook’s Scene

Jungkook ដើរចូលមកក្នុងរោងចក្រផលិតគ្រឿង សង្ហាររឹមមិននិងដើរចូលទៅអង្គុយនៅក្នុង Office ទាំងញញឹមបិទមាត់មិនជិតគេសប្បាយចិត្តណាស់ពេលដែលឃើញមុខតូចៗរបស់អតីតប្រពន្ធសារជាថ្មីម្តង។

តុក តុក…

«ចូលមក» Jungkook បញ្ចេញអារម្មណ៍អន្លង់អន្លូច ចេញដោយបង្ហាញរឹកបារជាមនុស្សសោះកក្រោះចេញ មក។

«ចៅហ្វាយ ?» Mix

«ឯងមានការអី ?» Jungkook

«នៅកាសុីណូមានគេលួចដាក់គ្រាប់បែកទាន» Mix

ផាំង…. Jungkook លើកដៃវាយតុមួយទំហឹងពេលឮ បែបនេះអ្នកណាគេក៏ថ្លើមធំពាសមេឃម្លេះហ៊ានមក
បំផ្ទុះគ្រាប់បែករបស់គេ ?

«អ្នកណាគេ ?» Jungkook ក្តាប់ដៃជាប់សួរទៅនាយ ជំនិតដោយការក្រោធខឹង។

«មិនច្បាស់ទេទាន» Mix ឱនមុខចុះទាំងភ័យខ្លាច។

«ទៅកាសុីណូឥទ្បូវនេះ» Jungkook ងើបដើរចេញទៅ Mix ក៏រត់តាមពីក្រោយហើយក៏បើកទ្វារឲ្យចៅហ្វាយវា ជាទ្បានមួយគ្រឿងទៀតសម្រាប់ជូនដំណើរ Jungkook ទៅណាម្តងៗទ្បាននេះអាចការពារគ្រាប់ កាំភ្លើងបានយ៉ាងល្អមនុស្សដូចជា Jungkook មាន សត្រូវអញ្ចឹងហើយទាល់តែមានទ្បានប្រភេទនេះ។

  #Paradise’s Casino

ទ្បានក៏ចតនៅមុខ Casino ល្បីឈ្មោះដែលកាន់កាប់ ដោយ Jungkook ទ្បានពន្លត់អគ្គីភ័យកំពុងតែបាញ់ ទឹកទៅកាន់កាសុីណូរបស់គេ។

Jungkook ចុះពីលើទ្បានសម្លឹងមើលទៅកាសុីណូ ដែលកំពុងតែហ៊ុយផ្សេងត្រុកភ្នែកនាយទ្បើងក្រហម រងាលដូចជារងើបភ្លើង។

រឿង: វិលរកស្នេហ៍ (Ended)Tempat cerita menjadi hidup. Temukan sekarang