episode 58

2.5K 140 0
                                    

  ការបាត់ដំណឹងរបស់ Yoongi វាអាចធ្វើឲ្យមនុស្សប៉ុន្មាននាក់រីករាយតែអ្នកដែលលំបាកគឺជាអ្នកគេចពីគេគ្រប់គ្នា។

ពេលនេះនាយគ្មានមុខមាត់ឯណាទៅប្រឈមមុននឹងការពិតនោះទេអារម្មណ៍មួយក៏រអៀសចិត្ត មួយទៀតក៏នៅខឹងជាខ្លាំង។

«ហុឹម» Yoongi ឈរពីលើបន្ទប់សម្លឹងមើលទៅទឹករលកដែលបក់បោកទៅលើផ្ទៃទឹក ទឹកមុខត្រជាក់ដូចជាទឹកកកនៅតែមិនផ្លាស់ប្តូរ។

ក្នុងខួរក្បាលចេះតែវិលវល់ទៅដល់អ្នកដែលខ្លួនធ្លាប់បោកប្រាស ឆបោកជាច្រើនលើក ជាច្រើនសារហេតុអ្វីពេលបាត់បង់ក៏ល្ហលាវ? ឯណាទៅដែលថាពេលគេចាកចេញទៅបាត់នឹងរីករាយនោះ? វាសុទ្ធតែជាពាក្យមិនពិត!

«ឯងទៅដល់ Jimin? បាត់ដំណឹងឯងសូន្យឈឹងឬមួយឯងចង់គេចពីខ្ញុំពិតមែន? ឆើស» នាយសើចចំអកឲ្យខ្លួនឯងដេញគេពេលនេះគេក៏ទៅហើយចាំបាច់អីត្រូវតាមរកដែលនោះ?

«មិនមែនយើងនឹកឯងទេគ្រាន់តែចង់ឃើញមុខបើដឹងថាឯងល្អប្រសើរយើងអាចនឹងបានធូរក្នុងចិត្តខ្លះហើយ» ពេលនេះគេយល់ហើយយល់អារម្មណ៍ដែលធ្វើខុសដាក់អ្នកណាម្នាក់គឺយើងនៅមិនសុខ មិនស្ងប់ស្ងៀម ដួចជាកាលដែល Jungkook ព្យាយាមតាមរក Taehyung អ៊ីចឹង។

«បែបនេះតើទើប Taehyung គេជ្រើសរើសយកឯងព្រោះឯងជាមនុស្សល្អមានទំនួលខុសត្រូវមិនដូចជាយើងដែលធ្វើខុសហើយក៏ដេញគេចេញធ្វើរឹកលូយដល់ពេលនេះទើបមានអារម្មណ៍ថាខុសយើងយល់អារម្មណ៍ឯងហើយ Jeon Jungkook!» ពីមុនហារមាត់ថាស្អប់ Jungkook ណាស់ព្រោះគេធ្វើឲ្យ Taehyung ឈឺចាប់ យកក្តីស្រទ្បាញ់របស់ Taehyung មកធ្វើជារបស់លេង ដើរជាន់ឈ្លីលើបេះដូងរបស់ Taehyung តែឥទ្បូវខ្លួនបែរជាដើរជាន់ដានរបស់គេទៅវិញវាពិតជារឿងដែលឆ្កួតទ្បប់មែន។

តុក តុក...

«ចៅហ្វាយ?» Somkang

«យ៉ាងម៉េច?» Yoongi

«ចៅហ្វាយមិនអីទេមែនទេ?» Somkang

«ឯងថាយើងឆ្កួតឬ?» Yoongi

«ចៅហ្វាយនឹកអ្នកប្រុស Jimin មែនទេ?» Somkang

«មិននឹក» Yoongi រហ័សតវ៉ាពាក្យនាយគឺស្មើចេស៎ដូចជាគ្នានអារម្មណ៍អីបន្តិចសោះ។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now