episode 30

3.6K 189 0
                                    

  ក្រោយពីញុាំអាហាររួចហើយ Jungkook ក៏លាអ្នក គ្រប់គ្នាត្រទ្បប់ទៅកន្លែងធ្វើការវិញព្រោះខានមកមើល អស់រយៈពេល ១ អាទិត្យហើយ។

#រោងចក្រផលិតគ្រឿងសង្ហារឹម

នាយដើរចូលមកក្នុងរោងផលិតគ្រឿងសង្ហារឹមដូចជា រាល់ដងឃើញថាបុគ្គលិកកំពុងតែមមាញឹកក្នុងការធ្វើ ការងារអស់ទាំងនេះមែនហើយការងារអស់ទាំងនេះមិនមែនងាយស្រួលទេគ្រឿងសង្ហារឹមមួយត្រូវប្រើរយៈពេលយូរក្នុងការផលិតយ៉ាងហើចណាស់ក៏ ១ ខែដែរទើប ចេញជាសាទ្បុងមួយក៏លឿនបំផុតត្រឹម ២ អាទិត្យ។

អ្នកទាំងអស់គ្នាមើលទៅថាជុងហ្គុកស្រួលណាស់ចាំតែបញ្ជាតែក៏គិតគឺខុសទាំងស្រុងនាយជាអ្នកចេញម៉ូត ដោយផ្ទាល់គឺគូរដោយដៃនេះឯងមិនថារូបចម្លាក់ឬផ្កាគឺនាយគូរនិងគិតដោយខ្លួនព្រមទាំងផ្សំពណ៌ឲ្យសាកសមជាមួយនិងរបស់របរ។

«ចៅហ្វាយ» Mix

«យ៉ាងម៉េច ?» Jungkook

«ខ្ញុំរកបានទិន្នន័យខ្លះៗដែលពាក់ព័ន្ធជាមួយនិង Suga នោះហើយទាន» ដោយឮកូនចៅនិយាយដូច្នេះនាយក៏ បែរទៅសម្លឹងមើលមុខ Mix តែម្តង។

ពួកគេទាំងពីរក៏ដើរទៅការិយាល័យទាំងពីរនាក់ Mix ហុចឯកសារទាំងអស់ទៅឲ្យ Jungkook ដើម្បីឲ្យនាយ ពិនិត្យមើល។

«Suga វាជាឈ្មោះហៅក្រៅអុីចឹងមែនទេ ?» Jungkook

«ឈ្មោះពិតគឺ Min Yoongi ទាន» Mix

«Min Yoongi ?» Jungkook លើកចិញ្ចើមទ្បើងទៅ លើឈ្មោះនេះដូចជាធ្លាប់ឮ។

#៧ ឆ្នាំមុន

នាសកលវិទ្យាល័យកដ៏ធំនិងល្បីល្បាញមួយកន្លែង ប្រទេសកូរ៉េខាងត្បូងក៏មានសិស្សដើរចេញជាបន្តបន្ទាប់ព្រោះដល់ម៉ោងទៅផ្ទះហើយនោះ។

«សិស្សច្បង» Taehyung ជាសិស្សម្នាក់ទី ១១ ញញឹម ទៅកាន់ Yoongi ដែលរៀនឆ្នាំទី ១ ពួកគេរៀននៅ សាលាតែមួយតែខាងសាលាក៏បែកចែងអគារយ៉ាង ច្បាស់លាស់។

«អាវ៎ Taehyung» Yoongi ញញឹមទៅកាន់មាឌតូច យ៉ាងស្រស់មនុស្សដូចជាគេកម្របញ្ចេញស្នាមញញឹមឲ្យអ្នកណាឃើញណាស់។

គេនិង Taehyung គឺស្គាល់គ្នាដោយចៃដន្យនាពេល នោះមាឌតូចក៏រត់មកបុកគេពួកគេក៏សុំទោសគ្នាទៅវិញទៅមកហើយ Yoongi ក៏សុំរាប់អាន Taehyung មុន។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now