episode 49

2.7K 153 0
                                    

  ដំណើរហាំហានដើរចូលទៅក្នុងអូហ្វីសរបស់ Min Yoongi ដែលជាចៅហ្វាយសង្ស័យតែមាន រឿងធំមកប្តឹងផ្តល់ហើយ។

តុក តុក មុននិងចូលក៏មិនភ្លេចគោះទ្វាជាមុនផងដែរព្រោះមិនចង់ឲ្យត្រូវមាត់ចៅហ្វាយនោះទេ។

«ហឹម អ្នកណាគេ?» Jimin ខាំមាត់ដាក់ខ្លួនមកអង្គុយឲ្យស្រួលបួលវិញ។

Park Jimin ជាកំណាន់ចិត្តរបស់ Yoongi នេះហើយរាល់ថ្ងៃគេស្រទ្បាញ់ Yoongi ស្មើនិងជីវិតតែមិនដឹងថារាងក្រាស់ស្រទ្បាញ់គេឬអត់ទេ។

«ចូលមក» Yoongi សារ៉េអាវឲ្យបានស្រួលបួលមុននិងអនុញ្ញាតឲ្យកូនចៅចូលមក។

ក្រាក...ការអនុញ្ញាតក៏និយាយហើយ Somkang ក៏បើកទ្វាទម្លុះចូលមកតែម្តង។

«ចៅហ្វាយ?» Somkang

«បានស្អីមកម្លេះហើយ?» Yoongi

«អឺ...» Somkang បែរទៅមើលមុខ Jimin ជាមុនគេដូចជារុញរាក្នុងការនិយាយ។

«និយាយមកមិនស្អីទេ» Yoongi

«អ្នកប្រុស Taehyung នឹងលោក Jeon ឮល្ហេវៗថាត្រូវគ្នាវិញហើយទាន» Somkang

«ឯងថាយ៉ាងម៉េចពួកគេត្រូវគ្នាវិញអ៊ីចឹងឬ?» Yoongi សឹងមិនជឿនិងត្រចៀកមិនដល់មួយអាទិត្យផងគេក៏ត្រូវគ្នា?

«បាទ ពិតមែនហើយឮថាទើបតែមកពីដើរលេងតែពីរនាក់ទៀតផងទានគ្រួសារគេឥទ្បូវនេះមើលទៅជួបជុំគ្នាបានល្អណាស់» Somkang

«ចង្រៃយ៍ហេតុអ្វីព្រះមិននៅខាងយើងសោះអ៊ីចឹង?» Yoongi ទាត់តុមួយទំហឹងទាំងអារម្មណ៍ម៉ួម៉ៅគេពិតជាខឹងៗខ្លាំងណាស់ Jungkook គេល្អប៉ុណ្ណាទៅហេតុអ្វីបានជា Taehyung បកក្រោយ?

«Taehyung នោះជាអ្នកណាទៅ?» Jimin ហើបមាត់សួរតិចៗ។

«វាមិនពាក់ព័ន្ធជាមួយ Min នោះទេឆាប់ទៅវិញទៅ» Yoongi គំហ៊កដាក់មាឌតូចធ្វើឲ្យគេភ្ញាក់
ព្រឺត។

«អូនទៅហើយអ៊ីចឹង Somkang ខ្ញុំទៅសិនហើយ» Jimin ជាមនុស្សស្លូតបូតគួរឲ្យស្រទ្បាញ់ រួសរាយ Somkang អាណិតគេសឹងស្លាប់ទៅហើយព្រោះដឹងថាចៅហ្វាយខ្លួនមិនបាន
ស្រទ្បាញ់ Jimin ចេញពីចិត្តគ្រាន់តែទុកកំដរអារម្មណ៍។

«បាទ អ្នកប្រុស» Somkang ឱនគោរពគេ Jimin ក៏ដើរចេញទៅបាត់ទាំងក្នុងចិត្តមានមន្ទិលសង្ស័យជាច្រើនរាប់មិនអស់។

រឿង: វិលរកស្នេហ៍ (Ended)Kde žijí příběhy. Začni objevovat