episode 63

2.5K 137 0
                                    

  Taehyung ដើរទិញរបស់របរដែលខ្លួនចង់បានជាពិសេសគឺជំនួយដល់កូនក្នុងផ្ទុយ។ អាហារគឺគេត្រូវជ្រើសរើសអាល្អនិងមានប្រសិទ្ធភាពហើយ ក៏គ្មានជាតិគីមីព្រោះគេមិនដូចជាមនុស្សស្រីទ្បើយអ៊ីចឹងត្រូវរើសរបស់ដែលមានគុណភាពបន្តិចទើបបាន។

«អូនចង់បានអីទៀតទេ?» Jungkook

«អត់នោះទេ!» Taehyung

«បងឃើញថាខោអាវអូនសុទ្ធដដែលៗយើងទៅទិញថ្មីប៉ុន្មានឈុតទៅ» Jungkook

«ជុងមិនបាច់ទេអូនពាក់ប៉ុណ្ណឹងបានហើយ» គេមិនចង់ឲ្យរាងក្រាស់ចំណាយលុយផ្តេសផ្តាសច្រើននោះទេទឡជានាយមានការងារធ្វើ មានលុយច្រើនក៏ដោយ។

«អូនជាប្រពន្ធបង អូនត្រូវមានខោអាវស្អាតៗពាក់អ៊ីចឹងណាមួយបងក៏ចង់ឃើញប្រពន្ធបងមានខោអាវថ្មីៗស្លៀកពាក់ដូចគ្នាមោះកុំនិយាយច្រើន» រឿងអ្វីផ្សេងគេស្តាប់តាមមាឌតូចទាំងអស់តែចំពោះរឿងនេះគឺគេមិនដែលយកត្រចៀកស្តាប់នោះទេព្រោះគេមិនចង់ឮពាក្យសម្តីអ្នកដទៃថាប្រពន្ធខ្លួនពាក់ខោអាវថោកៗ ខោអាវដដែល ការធ្វើខ្លួនសាមញ្ញគឺគេមិនចង់ឮ។

ចុងក្រោយ Taehyung គឺតែតាម Jungkook ដដែលគឺថាមិនអាចប្រកែកបាននោះទេនិយាយរួមគឺមិនឈ្នះការអូសទាញ។

Jungkook ទិញខោអាវថ្មីឲ្យ Taehyung ៥-៦ ឈុតឯណោះភាគច្រើនសុទ្ធតែខ្លីៗហើយក៏មានឈ្មោះប្រ៊េនត្រឹមត្រូវផងដែរ។

«ទៅផ្ទះបានហើយមែនទេលោកប្តី?» ក្រោយពីកត់សម្គាល់មើលថាទិញអីវ៉ាន់គ្រប់សព្វអស់មាឌតូចក៏សួរបែបឌឺដងមុនដំបូងថាគេមកទិញឥទ្បូវទៅជាប្តីវិញដើរទិញមិនឈប់តែអ្វីដែលនាយទិញគឺសម្រាប់ Taehyung ទាំងអស់។

«នៅទេ!» Jungkook

«អាវ៎ បងនៅទិញអីទៀត?» Taehyung

«បងតាមបងមក» ដោយមិនអាចកាន់ដៃបណ្តើរ Taehyung បាននាយក៏ដើរទៅមុនព្រមទាំងប្រាប់ឲ្យមាឌតូចដើរតាម។

ឥទ្បូវដៃគេទាំងសងខាងគឺសុទ្ធតែថង់របស់របរទាំងអស់គ្មានដៃមួយណាទំនេរទេមួយជំហៀង ៥-៦ ប្រអប់។

«សួស្តីលោកស្វាគមន៍មកកាន់ខាងពេជ្រយើងខ្ញុំ» បុគ្គលិកស្រីឈរចាំនៅខ្លោងទ្វាររហ័សឱ្យគោរពទៅអថិតិជន។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now