episode 61

2.5K 134 0
                                    

«នោះៗមកហើយក្មេងៗជួយយកអីវ៉ាន់អ្នកប្រុសទៅបន្ទប់ផង» Mr.Jeon បែរមកឃើញ Taehyung ឈរកាន់អីវ៉ាន់ក៏ស្រែកហៅអ្នកបម្រើ។

«ចាស៎ លោកម្ចាស់!» អ្នកបម្រើស្រីរត់មកទទួលអីវ៉ាន់ពី Taehyung ។

«ថេយ៍មកអង្គុយទីនេះមកកូន» Mr.Jeon

«បាទ លោកប៉ា» Taehyung ព្យាយាមបញ្ចេញស្នាមញញឹមមកយ៉ាងលំបាក។

«អូននិយាយជាមួយកូនមួយម៉ាត់ទៅ» Mr.Jeon កេះប្រពន្ធព្រោះឃើញប្រពន្ធស្ងៀមពេកគាត់មិនយល់ទាល់តែសោះនេះឲ្យគេមកតែបែរជាអ្វីរឹកបែបនេះទៅវិញ។

«គេជាកូនប្រសារគេត្រូវនិយាយជាមួយអូនមុន!» Ms.Jeon

«នេះអូនទទួលគេធ្វើជាកូនប្រសារហើយ?» ពាក្យមួយម៉ាត់នេះឲ្យលោកភ្ញាក់តែម្តង។

«សួស្តីអ្នកម៉ាក់» ឮលោកស្រីហៅខ្លួនថាកូន
ប្រសារ Taehyung ឱនសួរអ្នកស្រីតែម្តងណាមួយកុំឲ្យមានរឿងផង។

«អឹម» Ms.Jeon ងួកក្បាលទទួលយក។

«ហីយ៉ា ធ្វើឲ្យសប្បាយៗទៅមើលកុំតឹងតែងបែបនេះអី!» ប្រពន្ធក៏មិនមាត់ កូនប្រសារក៏មិនមាត់ គាត់សឹងតែប្រេះទ្រូង។

«អូនមានបានកើតទុក្ខឯណា?» Ms.Jeon

«អូននេះ!» Mr.Jeon

«Appa កូនឃ្លាន» Jungwon ទើបតែដាច់ចិត្តប្រាប់ម្តាយគេមិនបានញុាំអីតាំងព្រឹកមកម្លេះរាល់ដងឲ្យតែម៉ោង ៧ ដឹងតែញុាំហើយៗតែ
ឥទ្បូវម៉ោង ១០ ទៅហើយ។

«Appa សុំទោសកូនចាំ Appa ទៅធ្វើអីមកឲ្យញុាំ» ចេះភ្លេចទៅកើតលោកអើយនេះហេងហើយដែលញេចេះហារមាត់ប្រាប់។

«ធ្វើម្តាយគេយ៉ាងម៉េចអាហារកូនក៏មិនចេះរៀបចំនោះម៉ោង ១០ ទៅហើយកូនមិនទាន់បានអីចូលពោះទៀត» Ms.Jeon

«សុំទោសផងអ្នកម៉ាក់មកពីប្រញាប់ពេក» Taehyung ឱនមុខចុះព្រមទទួលពាក្យរបស់គាត់គ្រប់យ៉ាងលើកនេះគេខុសគេគ្នានអ្វីត្រូវតវ៉ានោះទេ។

«បានហើយឆាប់ទៅធ្វើអីមកឲ្យកូនទៅ» Ms.Jeon

«បាទ» Taehyung ក៏ងើបទៅភ្លាម។

«អូននិយាយជាមួយគេឲ្យស្រួលបួលបន្តិចទៅវាយ៉ាងម៉េច?» ពាក្យសម្តីរបស់ប្រពន្ធគាត់និយាយទៅកូនប្រសារដូចជាដុំក្រួសយ៉ាងអ៊ីចឹងពិបាកស្តាប់ខ្លាំងណា់សមិនស្រទន់សោះ។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now