episode 68

2.4K 133 0
                                    

គ្រាន់តែ់សម្លេងញ័រៗរបស់ Jimin នាយក៏មានអារម្មណ៍ថាខូចចិត្តបាត់ទៅហើយតើនាយធ្វើឲ្យគេឈឺចាប់ទៀតហើយមែនទេ?

«យើងអាចនិយាយគ្នាបន្តិចតើបានទេ?» Yoongi 

«ខ្ញុំគ្មានអីត្រូវនិយាយជាមួយបងទៀតនោះទេ» សម្រាប់ Park Jimin គឺនៅតែគោរព Min Yoongi ដូចដើមមិនផ្លាស់ប្តូរនោះទ្បើយ។

«បើអូនចេញមកនិយាយបែបនេះក៏បាន» Yoongi

«...» Jimin ស្ងាត់មាត់ឈឹងមិនតវ៉ាអ្វីទាំងអស់។

«តាំងពីអូនចេញទៅបាត់បងពិតជារីករាយណាស់ព្រោះកន្លងមកបងតែងតែមានអារម្មណ៍ថាខ្លួនឯងបានសាងកំហុសដ៏ធំដែលអូសទាញអូនចូលមកក្នុងរឿងនេះដែរ» ត្រឹមមួយប្រយោគនេះធ្វើឲ្យ Jimin យំសឹងតែដង្ហក់ខ្យល់ពេលនេះទើបនិយាយ? ចុះពេលប៉ុន្មានឆ្នាំដំបូងហេតុអ្វីមិនដោះលែងឲ្យហើយ?

«តែបងក៏ឈឺចាប់ដូចគ្នា បងដូចជាបាត់បង់អ្វីម្យ៉ាងពេលដែលបាត់អូនទៅ បងឈឺចាប់ បងនឹកអូនរាល់ថ្ងៃ បងបានឲ្យគេដើររកអូនតែមិនឃើញនោះទេ» Yoongi

«បងចេះឈឺចាប់ដែរមែនទេ? បងចេះសោកស្តាយដែរមែនទេ?» Jimin

«បងដឹងថាអូនមិនជឿ..» Yoongi

«ខ្ញុំមិនមែនមិនជឿតែដល់ពេលបាត់បង់ហើយទើបបងចេះស្តាយក្រោយហេតុអ្វីទៅ? ពេលមានហេតុអ្វីមិនចេះថែរក្សា? បងដឹងថាខ្ញុំឈឺចាប់ប៉ុន្មានទេទម្រាំបានដូចថ្ងៃនេះ? តែនៅសុខៗបងស្រាប់តែលេចមុខមក អ្ហឹកៗ» Jimin

«បងសុំទោស បងមិនទាមទារឲ្យអូនលើសលែងទោសឲ្យទេសុំត្រឹមតែបានមើលថែអូនសងការឈឺចាប់ឲ្យអូនវិញបងអស់ចិត្តហើយណា៎» Yoongi

«មិនបាច់ខ្ញុំមិនត្រូវការ ខ្ញុំមើលថែខ្លួនឯងបាន
អ្ហឹកៗ អួក..» មាឌតូចលើកដៃមកខ្ទប់បាត់ខ្លួនឯងក្នុងពោះក៏ឆ្អល់អ្វីៗមិនខឹងច្រាលតាំងពីពោះរហូតមកដល់កំពង់កដល់ថ្នាក់ចង់ក្អួត។

«អូនកើតអី?» នាយស្រែកសួរទាំងបារម្ភ។

«អ៊ួក» Jimin ចាប់ធុងសម្រាមនៅក្រោមពូកមកមុននិងក្អួតយកៗអាហារទាំងប៉ុន្មានដែលបានញុាំចេញមកអស់រលីង។

«មីនអូនកើតអី? បើកទ្វារឲ្យបង!» នាយអន្ទះសារក្នុងចិត្តជាខ្លាំងពេលមិនឮមាឌតូចឆ្លើយតបគិតតែពីក្អួតចង្អោរ។

«អ៊ួកៗ»

ផាំងៗ អស់ជម្រើសនាយក៏បុកទម្លុះទ្វារយករហូតដល់របើក។ Yoongi រត់ទៅរកអ្នកអង្គុយនៅលើពូកកំពុងតែឱនក្បាលក្អួតដាក់ធុងសម្រាម។

«អូនយ៉ាងម៉េចហើយ?» Yoongi អង្អែលខ្នងគេតិចៗ។

«ហុឹស ចេញទៅ» Jimin គេចវេះចេញពីការប៉ះពាល់ទាំងគ្មានកម្លាំងកំហែង។ 

«កុំរឹង! ឯណាបន្ទប់ទឹកមកនាំទៅលុបមុខចេញ» បាយមិនចូលចិត្តអ្នកណាមករឹងរូសជាមួយទេ។

«នៅខាងក្រៅ» Jimin

«មោះ» Yoongi ចាប់លើកមាឌតូចបីហើយដើរចេញតែម្តង។

«អួយ» ចេញមកវាក់អឺជាមួយហ្នឹង Hobi តែម្តង។

«បន្ទប់ទឹកនៅឯណា?» Yoongi

«នៅក្រោយផ្ទះអាបងឈ្លើយ!» Hobi

«មិនដឹងអ្នកណាឈ្លើយឲ្យពិតប្រាកដទេ!» Yoongi បី Jimin ចេញមកខាងក្រៅផ្ទះបន្ទប់ពីនិយាយដៀមដាមឲ្យប្អូនប្រុសហើយ។

«យើស៎!» Hobi ខាំមាត់គ្រឺតក្នាញ់បម្បិញមិញពេកនិយាយពីរឿង Jimin ស្លូតៗ ស្មើកៗសោះ ឥទ្បូវធ្វើឯងរឹកធំគួរឲ្យស្អប់។ 

Yoongi នាំ Jimin មកបន្ទប់ទឹកដោយគេអង្គុយនៅលើកៅអីក្នុងបន្ទប់ទឹកហើយក៏ក្បង់ទឹកមកលុបឲ្យមាឌតូចដោយខ្លួនឯង។

«ធូរទេ?» Yoongi សម្លឹងមើលទៅមុខស្លេកគ្មានឈាមក្នុងចិត្តក៏ព្រួយបារម្ភព្រោះបម្បិញមិញឃើញធម្មតាសោះ។

«មិនអីទេ!» Jimin

«បងចង់នាំអូនទៅពេទ្យ» Yoongi

«អត់! មិនទៅណាទាំងអស់» Jimin

«កុំរឹងតើបានទេ? អូនកំពុងតែមិនស្រួលខ្លួន» Yoongi

«ខ្ញុំមិនកើតអីនោះទេទើបតែក្អួតថ្ងៃនេះប៉ុណ្ណោះមិនបាច់បារម្ភទ្បើយ» Jimin

«មានកូនទេដឹង?» នាយស្រាប់តែនិយាយប្រយោគទ្បើងគ្រាន់តែជួបនាយក៏ក្អួតឬកូននេះចាំឃើញមុខឪពុកវាសិនទើបឲ្យម្តាយវាចាញ់?

«បានហើយមិនអាចទៅរួចទេ» ឮនាយនិយាយដូច្នេះគេក៏រាងភ័យខ្លួនបន្តិចដែរ។

«បងនិយាយមែនអូនក៏ដឹងថា Taehyung អាចមានកូនបានបើអូនមិនមានវាដូចជាមិនសមបងខំណាស់ណា» Yoongi

«និយាយទ្បប់អី?» Jimin ក្តាប់មាត់ធ្វើខ្លួនមិនត្រូវ។

«ហិហិ បានហើយមោះទៅបន្ទប់វិញ» ឃើញរឹកពារ Jimin អៀនប្រៀនបែបនេះទើបធ្វើឲ្យនាយទប់សំណើចមិនបាន។ 

[ បេះដូងលោតញាប់ពេលបានឃើញស្នាមញញឹមនេះ។ ]
To Be Continues...

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now