episode 09

3.7K 238 0
                                    

  នៅក្នុងទ្បានមានសភាពស្ងាត់ជ្រាបគ្មានអ្នកណា និយាយអ្វីសោះសូម្បីតែ Jungwon ពីមុននិយាយមិន ចេះចប់ក៏ត្រូវស្ងាត់ដែរ។

  #សាលារៀន

Jungkook ត្រូវតម្រូវឲ្យបើកទ្បានចូលសាលាព្រោះនៅ ខាងក្រៅក៏គ្នានកន្លែងថតដែរ។ Taehyung សម្លឹង មើលទៅបរិវេណសាលាមើលទៅវាក៏មិនថោកដែរ។

«ចុះមកហើយបាទ» Jungkook បើកទ្វារទ្បានឲ្យកូន ។ ឯមាឌតូចក៏ចុះដោយខ្លួនឯង។

«តោះបាទ» Jungwon យកដៃមកចាប់ដៃឪពុកម្តាយ ទាំងសងខាងមុននិងដើរចូលទៅ។

«អ្ហេស៎ នោះជាអតីតកាលប្រពន្ធរបស់លោក Jungkook តើ» គ្រូស្រីម្នាក់និយាយខ្សឹបខ្សាវទៅកាន់ មិត្តគ្នាឯង។

«នេះគេត្រូវគ្នាឬយ៉ាងម៉េចនៀក ?»

«ហឺយ ខូចចិត្តហើយ»
_____

«អាវ៎ ជំរាបសួរចាស៎» គ្រូបន្ទុកថ្នាក់លើកទៅជំរាបសួរ Jungkook នឹង Taehyung ។

«ជំរាបសួរ» Jungkook

«នាងខ្ញុំអរគុណខ្លាំងណាស់ដែលលោកចូលរួម»

«មិនអីទេ» Jungkook ញញឹមដាក់អ្នកគ្រូនោះតិចៗ ធ្វើឲ្យ Taehyung គេជ្រេញមួយរំពេច។

«លោកប៉ាឈប់ញញឹម» អាល្អិតយកដៃមកឱបទ្រូង និយាយទៅកាន់ឪពុកទាំងគេហួងហែងគេមិនចូលចិត្តពេលដែលឪពុកញញឹមដាក់អ្នកផ្សេងដែលមិនមែនជា ម្តាយរបស់គេ។

«ហេតុអ្វីបានជានិយាយបែបនេះកូន ?» Jungkook សួរទៅកូនខុសពី Taehyung ដែលកំពុងតែឈរ ញញឹមយ៉ាងសមចិត្តអាល្អិតនេះឆ្លាតដែលតើ។

«កូនមិនចូលចិត្ត» Jungwon

«សុំទោសជំនួសគេផងអ្នកគ្រូ» Jungkook

«ចាស៎ មិនអីទេ»

«Appa លោកប៉ាតោះយើងចូលទៅរកកន្លែងអង្គុយ» Jungwon ដឹងដៃឪពុកម្តាយដើរចូលទៅខាងក្នុង។ 

«ខាងសាលារបស់យើងសូមថ្លែងអំណអរគុណយ៉ាង ជ្រាលជ្រៅដែលអស់លោក លោកស្រីបានចូលរួមនៅ ក្នុងកម្មវិធីនេះសាលារបស់ខ្ញុំប្រព្រឹត្តកម្មវិធីនេះទ្បើងដើម្បីអបអរគម្រប់ខួប ១០ ឆ្នាំរបស់សាលាដែលបាន កសាងទ្បើងហើយពួកយើងក៏បានការសម្តែងពីប្អូនៗ ផងដែលសូមអញ្ជើញបាទ» នាយកសាលា

រឿង: វិលរកស្នេហ៍ (Ended)حيث تعيش القصص. اكتشف الآن