episode 21

3.2K 196 2
                                    

  មិននិយាយមិនមែនថាខ្លាចតែមកពីមិនដឹងនិយាយអ្វី ច្រើនជាងពីព្រោះ Appa របស់គេមិនបានស្តាប់ហេតុ ផលគេម្តងណាទ្បើយ។

Jungwon បែរខ្នងទៅម្ខាងគេយំយ៉ាងស្ងាត់ស្ងៀមគេ អន់ចិត្តដែលកើតមកគ្មានគ្រួសារពេញលេញនិងគេជួន ខ្វះឪពុកជួនខ្វះម្តាយពេលណាដែលពួកគាត់ទាំងពីរជួបគ្នាក៏ទាស់សម្តីគ្នារហូតដល់ថ្នាក់អំពើអស់ទាំងនេះដូចជាខ្មោចដែលតាមលងបន្លាចអុីចឹងឯងវាគួរឲ្យខ្លាច ណាស់។

បានមួយសន្ទុះក្រោយមកគ្រប់យ៉ាងនៅក្នុងបន្ទប់គឺ ស្ងាត់ជ្រងំមានតែសម្លេងដកដង្ហើមប៉ុណ្ណោះឯង។ Taehyung ក៏បែរខ្នងមករកកូនប្រុសតាមពិតទៅគេ មិនបានគេងលក់នោះទេ។

«Appa សុំទោសកូន» ដៃស្រលូនតូចលូកមកគៀស ទឹកភ្នែកចេញពីផែនថ្ពាល់តូចៗរបស់ខ្លួនទាំងចុកឆួល ពេកក្រអៅបេះដូងគេដឹងថាកូនខ្វះភាពកក់ក្តៅតែគេក៏ មិនចង់វិលទៅរកអតីតកាលដ៏គួរឲ្យខ្លាចដែរគ្រួសារ Jeon គ្មានម្នាក់ណាដែលគួរឲ្យទុកចិត្តក្រៅពីអតីតឪពុក ក្មេកគេទេ។ 

«Appa ធ្វើមិនបានទេ អ្ហឹកៗ» ដោយមិនអាចទប់បាន Taehyung ក៏ក្រលែងទឹកភ្នែកចេញមកគេគេងយំនៅ លើទ្រូងកូនខ្លាំងៗគេនិយាយថាគេស្អប់ Jungkook ណាស់តែពាក្យនេះគ្រាន់តែនិយាយដើម្បីប្រឆាំងជាមួយនិងចិត្តប៉ុណ្ណោះឯងគេចង់ឈ្នះចិត្តខ្លួនឯងថ្ងៃដែលគេចុះព័ត៌មានថាកាសុីណូ Jungkook ត្រូវឆេះគេដឹងគេឮ គេខ្លាចថា Jungkook និងត្រូវរបួសទៀតផងតែក៏ធ្វើ ចិត្តបានយប់ទ្បើង Jungkook ត្រទ្បប់មកដោយរបួស ពេញខ្លួនគេស្ទើរតែទន់ជើងដើរមិនរួចតែគេក៏បានប្រាប់ខ្លួនឯងថាត្រូវធ្វើខ្លួនឲ្យមាំនិងលែងខ្វល់ពីគេពេលនោះគេនិងលែងទទួលភាពឈឺចាប់ហើយតែ….

វាហាក់ជាឈឺចាប់លើសដើម ។

   #Morning

Jungkook នាយសម្រាកនៅកាស៊ីណូផ្ទាល់ខ្លួននាយ ងើបតាំងពីប្រលឹមអុលទាញ iPad មកមើលក្រែងល៎ មានអ្នកណាផ្ញើរសារមកពីរឿងរ៉ាវដែលឲ្យតាមដានតែក៏គ្មានសូម្បីតែមួយ។

តុក តុក…ក្រាក

«សុំទោសផងចៅហ្វាយ» Mik

«មិនអីទេ ! ឯងមានអីក៏ឆាប់និយាយមក» Jungkook

«រឿងដែលចៅហ្វាយឲ្យសើុបនោះគឺគ្មានអ្វីទ្បើយទាន សូម្បីតែស្លាកស្នាមកាម៉េរាដែលនៅតាមផ្លូវគឺត្រូវគេកាត់ផ្តាច់ទាំងអស់ឯអ្នកជិតខាងក៏ថាមិនដឹងទៀត» Mik រៀបរាប់ពីដំណើរនៃការឆេះកាសុីណូនេះ។

«វាដូចជាសាហាវពេកហើយអ្នកណាអីក៏អស្ចារ្យយ៉ាងនេះ ?» ពីមុនមកគេធ្លាប់តែជាមនុស្សអស្ចារ្យមានគេ ខ្លាចគ្រប់គ្នាតែដល់តែគេមកជួបរឿបបែបនេះគេហាក់បី ដូចជាទាល់តម្រិះវាដូចជាអ្វីដែលគេធ្លាប់ប្រព្រឹត្តពីមុន មកយ៉ាងអុីចឹង។ 

«ហើយរឿងនៅកំពង់ផែក៏ដូចគ្នា Mix ថាគ្មានអ្វីគួរឲ្យ សង្ស័យមួយសោះសូម្បីតែស្នាមប្រអប់ជើងក៏វាមិនទុកដែរ» Mik

«ហូ អុីចឹងបញ្ឆប់វាមួយរយៈសិទៅនៅពេលដែលយើង ស្ងាត់វានិងចូលមកជាមិនខានតែក៏ឲ្យពួកនោះសើុបលេងៗទៅហើយក៏លាក់ៗខ្លួនផង» Jeon Jungkook មិនមែនជាមនុស្សដែលងាយចុះចាញ់និងមិនឆ្លាតទេគេឆ្លង់កាត់ពិធីបែបនេះមកជិត ១០ ឆ្នាំទៅហើយ។

«បាទ ចៅហ្វាយ» Mik

«រៀបចំយន្តហោះឲ្យយើងៗទៅមើលថានៅតៃវ៉ាន់នៅថ្ងៃបន្តិចនេះ» Jungkook គេបានទិញយន្តហោះផ្ទាល់ ខ្លួនតម្លៃដល់ទៅ 5 លានដុល្លារសហរដ្ឋអាមេរិកវាមាន ពណ៌ខ្មៅងងឹតឈឹងតែម្តងមិនដឹងថាវាជាចំណង់ ចំណូលចិត្តឬបញ្ជាក់ពីអំណាចឲ្យប្រាកដ។

«បាទ ទាន» Mik ដើរចេញពីអូហ្វីសទៅក្រោមដីដើម្បី ចាត់ការរឿងទាំងអស់នេះ។

«មិនយូរទេយើងបានជួបគ្នាវិញហើយប៉ាសង្ឈឹមថា លោកយាយរបស់កូនមិនទៅរករឿង Appa របស់កូនទៅចុះ» នាយអង្អែលរូបថតដែលថតជុំគ្រួសារ ដោយមាន Taehyung និងគេរួមទាំង Jungwon ពេលនោះ Jungwon គេទើបតែអាយុ ១ ឆ្នាំប៉ុណ្ណោះ គេយករូបថតមកទុកនៅទីនេះដើម្បីជៀសវាងថាគប់ ចោលរបស់ម្តាយប៉ុណ្ណឹងឯង។ 

ស្រទ្បាញ់ខ្លាំងទើបត្រូវលាក់។

[ អ្នកណាថាបងមិនស្រទ្បាញ់អូន ? ]
To Be Continue

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now