episode 26

3.5K 204 2
                                    

ឮសម្តីនិយាយឌឺដងរបស់មាឌតូចធ្វើឲ្យរាងក្រាស់ គ្រឺតក្នាញ់ជាខ្លាំងបើអាចគេចង់់តែចាប់អុកឲ្យក្រទ្បកខួរម្តងទេអត់មាត់ៗបានចិត្តដល់ហើយ។

តុក តុក៚ សម្លេងគោះទ្វារបន្លឺទ្បើងផ្តាច់ស្រដីអ្នក ទាំងពីរ Jungkook នឹង Taehyung ក៏សម្លឹងមើល ទៅទ្វារទាំងពីរនាក់។

ក្រាក...ទ្វារបន្ទប់បើកទ្បើងដោយដៃ Ms.Kim គាត់ក៏ ដើរចូលមកក្នុងបន្ទប់តែម្តង។

«អ្នកម៉ាក់មានការអ្វីមែនទេ ?» Taehyung

«គឺម៉ាក់យកខោអាវមកឲ្យជុងហ្គុកនិងណា ! នេះកូន» Ms.Kim

«អរគុណអ្នកម៉ាក់» Jungkook លូកដៃមកទទួលខោ អាវទាំងញញឹម។

«ម៉ាក់់ទៅបន្ទប់វិញហើយ ! ហ្គូតណាយ Jungwon» Ms.Kim

«ហ្គូតណាយលោកយាយ» Jungwon

Ms.Kim ក៏ដើរចេញពីបន្ទប់ Jungkook គេក៏ដើរទៅ សម្អាតខ្លួនមួយសន្ទុះក៏ចេញមកវិញដោយពាក់អាវវាលក្លៀកជាមួយនិងខោរលុងៗ។

«ប៉ាៗគេងជិតអូន» Jungwon គោះពូកផាំងៗពេល នេះគេកំពុងតែគេងនៅប្រទ្បោះកណ្តាល។

«ប៉ាដឹងហើយ» គេក៏ញញឹមមុននិងដើរខ្លួនគេងជិតកូន ប្រុសជាទីស្រទ្បាញ់។

«ឆាប់គេងទៅ Wonie យប់ហើយក្មេងគេងយប់មិនល្អ ទេ» មាឌតូចតឿនកូនបម្បិញមិញបំពេរឲ្យគេងមិនគេង ទេសុទ្ធតែថាចាំលោកប៉ា។

«បាទ ហ្គូតលោកប៉ាអ្នកម៉ាក់ ហិហិ» Jungwon សើច កខឹកមុននិងបិទភ្នែកគេងទាំងសប្បាយភ្លាមៗនោះ Jungkook នឹង Taehyung ក៏ឱនមកថើបថ្ពាល់កូន ទាំងពីរនាក់ព្រមគ្នា។

Taehyung គេក៏ភ្ញាក់បន្តិចបបូរមាត់ថើបកូនមែនតែ ពេលនេះក្រសែភ្នែកគេជាមួយនិងរាងក្រាស់កំពុងតែប៉ះគ្នាទើបរហ័សដកចេញហើយក៏បិទភ្នែកគេងតែម្តង។

Jungkook មិនមាត់តែក៏សប្បាយចិត្តញញឹមរីករាយ ពេលដែលប្រពន្ធចេញអាការៈដូចជាអៀនប្រៀនគេក៏ បើកភ្នែកយកដៃមកទ្រថ្ពាល់សម្លឹងមើលទៅម្តាយកូន ដែលគេងលក់ទៅវិញ។

«ជុប» បានប្រហែលជាកន្លះដោយដឹងថា Taehyung គេងលក់ហើយគេក៏ងើបខ្លួនបន្តិចដើម្បីឱនមកថើប បបូរគេ។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now