episode 31

3.3K 193 0
                                    

នាពេលនេះ Jungwon នឹង Taehyung កំពុងតែ អង្គុយនៅហាងកាហ្វេជាមួយនិងមនុស្សប្រុសម្នាក់ដែលគេដើរបុកបម្បិញមិញ។

«សិស្សច្បងសុខសប្បាយទេ ? ពួកយើងខានជួបគ្នាយូរ ហើយ» Taehyung និយាយទៅកាន់មនុស្សប្រុសម្នាក់ ដែលមានកម្ពស់ប្រហាក់ប្រហែលនិងគេ។

«បងសុខធម្មតាទេចុះ Tae វិញ ?» នាយនិយាយយ៉ាង ស្រទន់នៅពេលដែលបានជួបមនុស្សដែលខ្លួន ស្រទ្បាញ់សារជាថ្មីគេដឹងដំណឹងថា Taehyung មក ពីបារីសហើយតែមិនបានទៅជួបឥទ្បូវក៏មកជួបគ្នានៅផ្សារទំនើបទៅកើត។

«សុខដូចគ្នាសិស្សច្បង ! មើលទៅឥទ្បូវនេះសង្ស័យតែ បងក្លាយជាម្ចាស់ក្រុមហ៊ុនហើយទេដឹង ?» Taehyung

«ក៏មែនហើយឥទ្បូវបងជា CEO»

«អបអរសាទរផងចុះមានគូរអនាគតឬនៅនេះសិស្ស ច្បង ?» Taehyung

«បងមិនដែលគិតពីរឿងនេះទេ !»

«អាវ៎ នេះកូនខ្ញុំកំលោះឥទ្បូវបងមិនទាន់មានសង្សារ ទៀត ?» Taehyung

«នេះជាកូនរបស់ Tae មែនទេ ?» នាយបើកភ្នែកធំៗ ទាំងភ្ញាក់ផ្អើល។

«ជាកូនខ្ញុំជាមួយនិង Jungkook ! Jungwon ជំរាប សួរអ៊ំ Yoon ទៅកូន» Taehyung គេមិនភ័យខ្លាច និងណែនាំប្រាប់ទៅដល់អ្នកណាថាកូននេះជាកូនជា មួយនិង Jungkook នោះទេព្រោះវាជាការពិតគេមិន បានកុហក។

Min Yoongi គឺជាសិស្សច្បងរបស់ Taehyung កាលពីនៅថ្នាក់វិទ្យាល័យកាលនោះគេមានរឿងច្រើនណាស់តែមានតែ Yoongi ប៉ុណ្ណោះឯងដែលចាំជួយ លើកទឹកចិត្តចាំជូនទឹកភ្នែកឲ្យ។

បេះដូងស្រាប់តែលោតកន្រ្ទាក់ញាប់សឹងតែស្មានមិនដឹងពេលឮ Taehyung និយាយបែបនេះមុនដំបូងគេស្មាន តែត្រឹមរៀបការទេតើឥទ្បូវដល់ថ្នាក់មានកូនទៀត ?

«ជំរាបសួរលោកអ៊ំ» Jungwon អាល្អិតលើកដៃមក
សំពះតាម Appa ប្រាប់។

«ហឹម មើលទៅគេចេះណាស់» Yoongi ញញឹមទាំង មិនសមទៅកាន់ Taehyung ។

«មែនហើយគេឆ្លាតណាស់តែក៏ខូចបន្តិចដែរ !» Taehyung អង្អែលក្បាលកូនតិចៗ។

«អ្នកប្រុសនេះជិតល្ងាចហើយខ្ញុំថាគួរតែត្រទ្បប់ទៅវីទ្បា វិញទៅទាន» Mik ចូលមកកាត់សម្តីព្រោះគិតថា Yoongi ជាមនុស្សប្លែកមុខនិយាយយូរក៏មិនល្អ។

«អឹម ! សិស្សច្បងអុីចឹងខ្ញុំសុំទៅមុនហើយណា៎» Taehyung

«អូខេ ចាំថ្ងៃក្រោយជួបគ្នាក៏បាន» Yoongi

«ជំរាបលាលោកអ៊ំ» Jungwon លើកដៃលា។

ឪពុកកូនក៏ដើរទៅមុនដោយ Mik និងកូនចៅពីរនាក់ ទៀតដើរតាមពីក្រោយ។ នាយខាំមាត់ទាំងខឹងកុំប្រាប់ ឲ្យសោះណាថា Jungkook និង Taehyung គ្នាវិញ ឲ្យសោះបើមិនអុីចឹងគ្មានអ្នកណាដើរតាម Taehyung ទេ។

«ឯងគ្មានថ្ងៃឈ្នះយើងរហូតនោះទេ Jeon Jungkook» Yoongi

#យប់

Jungkook ត្រទ្បប់មកវីទ្បា Kim វិញនៅម៉ោង ៩ យប់ព្រោះថានាយទើបតែមកពីមើលការនៅកាសុីណូ ហើយ។

ក្នុងទ្រូងអន្ទះអន្ទែងក្តៅក្រហាយពេញពេលឮ Mik ប្រាប់ដំណឹងថា Taehyung ជួបប្រុសម្នាក់នៅផ្សារ ទំនើបដែលមានឈ្មោះថា Yoon តែមិនដឹងថា Yoon អី។

ក្រាក... Jungkook ទ្បើងមកដល់បន្ទប់ Taehyung ហើយក៏បើកទ្វាយកដោយឃើញថាមាឌតូចកំពុងទេ ឈរនៅមុខកញ្ចក់ឯ Jungwon គេគេងលក់បាត់ទៅ ហើយ។

«មកនេះ !» Jungkook ស្ទុះទៅចាប់ដៃមាឌតូចចេញ ទៅខាងមុខបន្ទប់។

«អួយ លែងខ្ញុំឈឺកើតស្អីលោកទៀតហើយ ?» Taehyung ក្រលាស់ដៃចេញពីការចាប់របស់គេហើយ ក៏សួរ។

«ប្រាប់មកពីថ្ងៃមិញអូនទៅជួបគ្នាជាមួយអ្នកណា ?» Jungkook សួរដោយសម្លេងកាចធ្វើឲ្យចិញ្ចើមស្អាត មួយគូរចាប់ផ្តើមចងចូលគ្នា។

«ជួបជាមួយអ្នកណាវាជារឿងរបស់ខ្ញុំវាមិនពាក់ព័ន្ធជា មួយលោកទេ !» មាឌតូចស្រែកញ៉ែតៗដាក់រាង ក្រាស់ហេតុអ្វីក៏គេចូលចិត្តធ្វើខ្លួនជាម្ចាស់ជីវិតគេម្ល៉េះ ?

«Tae បងមិនបានលេងសើចទេ» Jungkook

«អ្នកណាថាខ្ញុំលេងសើចខ្ញុំនិយាយការពិតវាជារឿង របស់ខ្ញុំចង់ខ្ញុំទៅជួបប្រុសឯណាក៏មិនពាក់ព័ន្ធជាមួយលោកដែរ អុប៎»  រាងក្រាស់យកដៃមកក្តាប់ថ្គាម Taehyung មុននិងឱនទៅបឺតបបូរមាត់ដែលតមាត់ ហើយក៏ឌឺដងឲ្យគេមិនឈប់។

Jungkook ប្រើធ្មេញខាំញេញចេញសាច់បបូរមាត់ របស់ Taehyung ចេញរបស់ដល់ដៃឈាម។ ដៃតូច ក៏លើកវាយទ្រូងមាំរបស់រាងក្រាស់តែក៏មិនអាចធ្វើឲ្យ នាយរង្គើរបន្តិចដែរ។

ទឹកភ្នែកក៏ចាប់ផ្តើមរមិលចេញកែវភ្នែកត្បូងគ្រីស្តាល់មកកាត់ផែនថ្ពាល់សរលោងឲ្យប៉ះជាមួយនិងថ្ពាល់អ្នកម្ខាងដល់នាយភ្ញាក់ស្មារតីនេះនាយក្បត់ពាក្យសម្តីខ្លួនឯង ? នាយធ្វើឲ្យម្ចាស់បេះដូងនាយយំទៀតហើយ។

[ យំជាលើកទៅប៉ុន្មានហើយ Jeon Jungkook ? ]
To Be Continue

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now