episode 12

3.5K 235 0
                                    

  អ្នកដែលនៅរស់គឺមិនតិចពី ៤ នាក់ទ្បើយ Mix ក៏លើក ពួកវាមកដាក់នៅបាំងខាងក្រោយហើយបើទ្បានទៅ កាន់រោងចក្រផលិតគ្រឿងសង្ហារឹមវិញព្រោះវាជាបញ្ជា របស់ចៅហ្វាយ។

«ឯងខលទៅកូនចៅមកបន្ថែមមកយើងយកវាទៅឃុំនៅក្នុងបន្ទប់ក្រោមដីទៅយើងនិងចាត់ការពេលក្រោយ»Jungkook និយាយពីក្នុងទ្បានមកប្រាប់គេ។

«បាទ តែថាចៅហ្វាយចង់បើកទ្វារទៅម្នាក់ឯងអ្ហេស៎ ?» Mix

«មិនអីទេយើងចេះមើលថែខ្លួន» ង៉ោង Jungkook ក៏ រហ័សបើកទ្បានសម្តៅទៅ Villa Kim ភ្លាមនេះម៉ោង ១០ ទៀតហើយ Jungwon គេយំស្លាប់មិនខាន។

ងុឺត…. Jungkook ចតទ្បាននៅ Villa នាយបើកមិន ដល់កន្លះម៉ោងផងពេលនេះកូនគេសំខាន់ជាងតែដោយសារតែការភ័យនេះគេមិនដឹងទ្បើយថាខ្លួនកំពុងតែមាន របួសរឹតតែធ្វើឲ្យ Jungwon ភ័យ។

Jungkook គេរត់ចុះពីលើទ្បានចូលទៅក្នុង Villa វិញ ភ្លាមក៏ឮសម្លេងរញេរញៃ៉ពេញ Villa មានទាំងសម្លេង យំទៀតផង។

«Appa លែងកូនទៅ អ្ហឹកៗ កូនទៅរកលោកប៉ា» Jungwon យំចង់គាំងរើចេញពីការឱបរបស់ Taehyung ។

«អត់ទេ Jungwon បន្តិចទៀតគេមកហើយណា» Taehyung ចាប់កូនលួងផងអីផង។

«Jungwon» ឮសម្លេងល្ហាវៗដូចជាសម្លេងឪពុក Jungwon គេស្ងាត់មាត់ជ្រាបមុននិងបែរទៅរកនេះ ជាឪពុកគេមែន។

«អ្ហឹម Jungkook ?» Ms.Kim លើកដៃមកខ្ទប់មាត់ ទាំងភ្ញាក់ផ្អើលឃើញសភាពរបស់ Jungkook ។

Jungwon រើខ្លួនចេញពី Taehyung បានយ៉ាងស្រួល មាឌតូចហាក់ដូចជាគ្នានកម្លាំងក្នុងការចាប់កូនសោះ ពេលឃើញ Jungkook គេឈាមពេញខ្លួនវាដូចជា ស្រក់ៗពេកហើយ។

«ប៉ា អ្ហឹកៗ» Jungwon រត់ទៅឱបឪពុកមួយទំហឹងដៃ ណាមួយ Jungkook គេលុតជង្គង់ចាំទទួលកូន ស្រាប់។

«ឈប់យំទៅកូនប៉ាមិនអីទេ» Jungkook អង្អែកក្បាល កូនថ្នមៗ។

«ឈាម» Jungwon ក្រសោបមុខឪពុកដែលមាន ឈាមជាប់ខ្លះៗ។

«ប៉ាមិនអីទេប៉ាសុំទោសដែលឲ្យកូនចាំយូរ» Jungkook

«កូនអត់ខឹងទេ អ្ហឹកៗ តែកូនបារម្ភពីលោកប៉ាច្រើនជាង អ្នកណាធ្វើអីលោកប៉ា អ្ហឹកៗ» Jungwon គេសួរទាំង ស្លុតចិត្តដឹងស្រាប់ហើយថាគេក្មេង។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now