episode 73

2.6K 134 0
                                    

បីខែកន្លងផុតទៅត្រឹមមួយពព្រិចភ្នែកពេលនេះ Wonyong រីកធំយ៉ាងសន្ធឹកដល់ទៅ ៧ គីទ្បូឯណោះសាច់វិញណែនក្តំយ៉ាងគួរគ្រឺត។ នាងជាក្មេងស្រីល្អណាស់មិនកកូរ មិនរករឿងច្រើនពេកភ្ញាក់គេងក៏មឹម ពេលយំហើយលេងមួយសន្ទះក៏ងូតទឹកគេងវិញ។

«វ៉ាក់អឺ» Jungwon

«ខិខិ» សម្លេងក្នេងស្រីសើចឮពេញផ្ទះវាអ្វីដែលឲ្យចាស់ៗឮហើយសប្បាយចិត្តជាខ្លាំង Jungwon កំពុងតែលេងបិទពួនជាមួយ Wonyoung នៅលើសាទ្បុង។

«បានហើយកូនកុំឲ្យអូនសើចច្រើនពេកប្រយ័ត្នអូនរឹងពោះ» Taehyung

«បាទ Appa» Jungwon

«កូនធ្វើកិច្ចការដែលគ្រូដាក់ឲ្យឬនៅ?» ទោះជាត្រូវមើលថែ Wonyoung កម្រិតណាក៏មាឌតួចមិនភ្លេចសួរនាំកូនបងផងដែរ។

«ធ្វើហើយៗបាទអ្នកគ្រូថាអូនជាកូនសិស្សល្អព្រោះធ្វើកិច្ចការឲ្យអ្នកគ្រូរាល់ថ្ងៃ» Jungwon

«អ៊ីចឹងខំប្រឹងធ្វើទៀតណាកូនកុំខ្ជិល់ទេធំទ្បើងកូនត្រូវតដំណែងពីប៉ាៗណា» Taehyung

«បាទ» Jungwon

Jungkook ក្រោយពីលាលែងពីដំណែងអ្នកជួញដូរពេលនេះនាយក៏បែរមកកាន់ក្រុមហ៊ុនជំនួសឪពុកវិញនៅមានរោងចក្រផលិតគ្រឿងសង្ហារឹមទៀតផងរវល់សឹងតែរកពេលឲ្យកូនៗមិនបាន។

តែទោះជារវល់យ៉ាងណានាយតែងតែឆ្លៀតពីការងារមកមើលកូននៅពេលថ្ងៃចិត្តតែងតែនឹកដល់កូនជានិច្ចដូច្នេះមិនអាចទ្រាំបានទ្បើយ។

«អ្នកប្រុស» អ្នកបម្រើឱនគោរព Jungkook ។

«អ្ហឹម» នាយក្រហឹមតិចៗដើរយ៉ាងញាប់ជើងដើម្បីទៅមើលមុខកួន។

«ប៉ាៗ» Jungwon ស្រែកហៅឪពុកហើយរត់ពីចម្ងាយមកឱប។

«ចេញមកពីរៀនហើយមែនទេកូន?» Jungkook

«បាទ» Jungwon

«ថ្ងៃនេះរៀនអ្វីខ្លះ?» Jungkook

«រៀនអានហើយគុណលេខ» Jungwon

«ហើយកូនចេះឬអត់?» Jungkook

«ចេះ» Jungwon ឆ្លើយយ៉ាងជឿជាក់។

«ច្បាស់ណា?» នាយសួរបញ្ជាល់។

«បាទ» Jungwon នៅតែអះអាងចម្លើយដដែលបើគេចេះមែនខ្លាចអី?

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now