episode 65

2.5K 142 0
                                    

  គ្រាន់តែឈានជើងចូលមកដល់រោងចក្រនាយផ្លាស់ប្តូរទឹកមុខពីបុរសកក់ក្តៅ គួរឲ្យស្រទ្បាញ់មកជាគួរឲ្យខ្លាចវិញ។ 

«ចៅហ្វាយ» Mix

«ការងារនៅរោងចក្រយ៉ាងម៉េចដែរ?» Jungkook

«ដំណើរការបានល្អណាស់ទានមិនបានអ្នកណាមករញ៉េរញ៉ៃទ្បើយ» Mix

«ចុះនៅកំពង់ផែ?» Jungkook

«ការលក់ដូរដំណើរការបានល្អណាស់ចៅហ្វាយតែនៅមានអ្នកយកបន្តជំពាក់» Mik

«យើងប្រាប់ប៉ុន្មានដងហើយ? មិនត្រូវឲ្យគេជំពាក់ទេពួកនោះវាដែលទៅសងមកពីណាបើគេមិនសងឯបានលុយមកពីណាបងទទួលខុសត្រូវ?» Jungkook

«ចៅហ្វាយពួកគេសុទ្ធតែម៉ូយចាស់ប៉ុណ្ណោះ» Mik

«នៅមកតមាត់ទៀត? ម៉ូយចាស់ក៏ដោយ ថ្មីក៏ដោយគឺមិនឲ្យជំពាក់!» Jungkook

«បាទ» Mik

«ទៅទារលុយពួកវាមកបើគេមិនឲ្យឯងទទួលខុសត្រូវ!» Jungkook ដើរចូលទៅក្នុង រោងចក្របាត់គ្រាន់តែមិនបានមកមើល សួរនាំសោះក៏មានរឿងឲ្យគេជំពាក់ជំពិនទៅហើយបើម៉ាកៗហ្នឹងមានលុយឯណាទៅបង្វិល?

ពួកនោះបើជំពាក់គឺរត់គេចវាដែលទៅសងស្អីប៉ុន្មានដងហើយនៅមិនរាងនៅតែឲ្យគេជំពាក់ដដែលៗមិនឈប់។

«ឯងនេះចៅហ្វាយប្រាប់ប៉ុន្មានដងហើយមិនចាំ» Mix

«តែពីរនាក់ប៉ុណ្ណោះខ្ញុំទៅទារលុយគេសិន» Mik

«អឺ បើវាមិនឲ្យគម្រានវាទៅ» ពួកហ្នឹងទាល់តែគម្រាមទើបខ្លាចមិនតែមាត់មិនចូលត្រចៀកទ្បើយ។

«ដឹងហើយ» Mik

Jungkook ដើរមើលជុំវិញរោងចក្រឃើញថាបុគ្គលិកបញ្ចេញអាការរៈប្លែកៗ ញញីញញ័រដូចជាឃើញខ្មោចបែបបង្កើតកំហុសហើយ។

«យ៉ាងម៉េចម្នាក់ៗដូចជាភ័យម្លេះ?» នាយស្រែកសួររឹតតែធ្វើឲ្យពួកគេភ័យលើសដើម។

«អត់ៗនោះទេចៅហ្វាយ»

«កុំឲ្យតែយើងដឹងថាពួកឯងធ្វើខុសអីបើមិនអ៊ីចឹងមិនសល់សាកសពទេឮទេ? ហើយនៅមានពួកដែលជួយបិទបាំងទៀតឯងក៏ងាប់ដូចគ្នា»

រឿង: វិលរកស្នេហ៍ (Ended)Onde histórias criam vida. Descubra agora