episode 16

3.4K 203 1
                                    

  សកម្មភាពទាំងប៉ុន្មានគឺមិនបានរំលងពីភ្នែករបស់ Taehyung ទ្បើយគឺគេឃើញទាំងអស់មើលទៅ Jungwon គេហាក់បីដូចជាស្រទ្បាញ់ Jungkook ណាស់។

«ខ្ញុំនិងដណ្តើម Jungwon យកមកវិញវាល្មមដល់ ពេលហើយ» មុនដំបូងគេគិតថានិងបញ្ចប់រឿងគ្រប់ យ៉ាងតែដោយសារតែឃើញ Ms.Jeon កាលពីថ្ងៃមិញ រឿងទាំងប៉ុន្មានដែលកើតទ្បើងកាលពី ៥ ឆ្នាំមុនក៏ផុស ពេញខួរក្បាលគេគ្មានសល់គេនិងសងទៅក្រុមគ្រួសារ Jeon គ្រប់យ៉ាង។

  #Jeon’s House

Jungkook នឹង Jungwon បណ្តើរគ្នាចូលមកក្នុងផ្ទះ យ៉ាងសប្បាយរីករាយពួកគេក៏និយាយពីរឿងនេះនោះណាមួយរាងក្រាស់ក៏មិនចង់ឲ្យកូនពិបាកចិត្តផង។

«Jungkook ?» សម្លេងសើចក៏ត្រូវបានបញ្ឈប់ភ្លាមគេ ដែលឮម្តាយហៅឈ្មោះរបស់ខ្លួន។

«អ្នកម៉ាក់មានការអី ?» Jungkook ឆ្លើយទាំងមិន ចង់។

«ឯងនៅចាំ Kim Taehyung មែនទេ ?» សំណួរនេះ វាហាក់ដូចជាដាស់ Jungkook ឲ្យងើបទ្បើង។

«ហេតុអ្វីបានជាខ្ញុំមិនចាំបើគេជាប្រពន្ធតែម្នាក់គត់របស់ខ្ញុំនោះ ?» Jungkook លើកចិញ្ចើមសួរដោយការឌឺ ដងចង់ដឹងណាស់ថាគាត់មានអារម្មណ៍បែបណាពេលឮគេនិយាយបែបនេះ ?

«បានន័យថាប៉ុន្មានថ្ងៃដែលឯងនាំកូនទៅលេងផ្ទះនោះញាប់ក៏ដោយសារតែវា ?» Ms.Jeon សម្លុតសួរ។

«ហេតុអ្វីក្រែង Taehyung ក៏ជាអ្នកកើតគេចេញមក» Jungkook គេសួរទាំងមិនយល់គេឆ្ងល់ណាស់ថា ហេតុអ្វីបានជាម្តាយគេស្អប់ Taehyung យ៉ាងនេះ ? តើ Taehyung ធ្វើអីគាត់ទៅ ?

«ឯងក៏ដឹងថាវាក្ររហាមបែបណា ? យល់ល្អឈប់យក កូនទៅពាក់ព័ន្ធជាមួយវាហើយឯងក៏ដូចគ្នាបើមិនអ៊ីចឹងទេកសង្ឈឹមថាវារស់ស្រួល» Ms.Jeon

«ម៉ាក់គិតថាខ្ញុំនៅស្ងៀមឲ្យម៉ាក់ធ្វើបាបគេម្តងហើយម្តងទៀតអ្ហេស៎ ? ខ្ញុំនិងមិនអត់ធន់ទៀតទេខ្ញុំសុខចិត្តស្លាប់» Jungkook

«JEON JUNGKOOK ឯងគិតថាម៉ាក់មិនហ៊ាន លើកដៃសម្លាប់ឯងឲ្យសោះណាឯងជាកូនរបស់ម៉ាក់ឯងត្រូវស្តាប់ម៉ាក់មិនប្រឆាំងហើយផ្គើនទេ !» Ms.Jeon

«ខ្ញុំមិនបានផ្គើនខ្ញុំគ្រាន់តែការពាររបស់ដែលខ្លួន ស្រទ្បាញ់ម៉ាក់កុំហួសហេតុពេកបើម៉ាក់ហ៊ានតែប៉ះគេ ម៉ាក់និងដឹងមិនខានថាខ្ញុំអាក្រក់ប៉ុណ្ណា» រាងក្រាស់នាយ ទាញកូនទ្បើងមកលើបន្ទប់គេមិនគួរឲ្យកូនបានឮពាក្យអស់ទាំងនេះទេមិនគួរសោះទ្បើយ។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now