episode 45

2.9K 165 0
                                    

  #ថ្ងៃ

Jungkook និង Taehyung ព្រមទាំង Jungwon ក៏បានធ្វើដំណើរទៅកាន់ភូមិគ្រឹះ Jeon បន្ទាប់ពីញុាំអាហារពេលថ្ងៃហើយ។

អ្នកទាំងបីធ្វើដំណើរមកដោយរីករាយព្រោះថា Jungwon នេះនិយាយរៀបរាប់ពីនេះពីនោះមិនឈប់ហ្នឹងឯងមិនដឹងជាសម្បូររឿងអ្វីម្លេះ។

#ភូមិគ្រឹះ Jeon

ទ្បានទំនើបខ្មៅស្រទ្បាងចតនៅមុខភូមិគ្រឹះធំមួយ ខ្លោងទ្វារក៏បើកដោយឯកឯងបន្ទាប់ពីស្គាល់ថាជាអ្នកណាហើយ។

ងុឺត

«អ្នកណាមកនេះ?» Ms.Jeon ចងចិញ្ចើមចូលភ្លាមពេលឮសម្លេងទ្បានចត។

«លោកតា» សម្លេងស្រួយស្រេះឮសុាំត្រចៀកគ្មានអ្នកណាក្រៅពី Jungwon ទេ។

«Jungwon» លោកតាញញឹមដោយរីករាយពេលដែលឃើញចៅសម្លាញ់រត់មកពិតជានឹកខ្លាំងណាស់បែកអស់រយៈពេលជាយូរមកហើយ។

«ចៅនឹកលោកតាណាស់» អាល្អិតរត់មកឱបលោកតាជាទីស្រទ្បាញ់ដោយញញឹមបិទមាត់មិនជិត។

«តាក៏នឹកចៅដូចគ្នាចៅសំណព្វ សឺត» Mr.Jeon ថើបគេថ្ងាសមួយខ្សឺតដោយក្តីនឹករលឹក។

«លោកតាសុខសប្បាយទេបាទ?» Jungwon

«តាសុខធម្មតាទេ» Me.Jeon

«ជំរាបសួរលោកប៉ា» Jungkook

«ជំរាបសួរលោកប៉ា» Taehyung ជាអ្នកបន្ទាប់ គេក៏ញញឹមទៅកាន់អ្នកជាអតីតឪពុកក្មេកជាប់មាត់។

«អាវ៎ Tae មកដែរឬ?» Mr.Jeon ដើរមកមើលអតីតកូនប្រសារបន្ទាប់ពីបែកអស់រយៈពេល ៥ ឆ្នាំ Taehyung ពិតជាផ្លាស់ប្តូរច្រើនណាស់គាត់មើលមិនចង់ស្គាល់សោះ។

«បាទ» Taehyung

«កូនហើយនឹង Tae...» Jungkook រៀបនឹងប្រាប់គាត់ហើយតែគាត់ក៏លើកដៃរាំងដោយនិយាយថា...

«ប៉ាដឹងហើយ! ប៉ាក៏រីករាយនឹងឮដំណឹងនេះណាស់ដែរ» Mr.Jeon

«អរគុណលោកប៉ាដែលមិនជំទាស់» Jungkook ញញឹមបិទមាត់មិនជិតដៃក៏លើកមកឱបចង្កេះតូចច្រទ្បឹងរបស់ប្រពន្ធ។

«តែម៉ាក់ជំទាស់» ខណៈពេលនោះ Ms.Jeon ក៏ដើរមកនិយាយភ្លាម។

«អូន...» Mr.Jeon

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now