episode 60

2.6K 144 0
                                    

  ទីបំផុតអ្នកទាំងបីក៏បានត្រទ្បប់ផ្ទះដំបូងដែលធ្លាប់រស់នៅវិញអាល្អិត Jungwon ហាក់ដូចជាភ្លេចរឿងអតីតកាលអស់គេសម្លឹងមើលទៅភូមិគ្រឹះដោយស្នាមញញឹម។

«នឹកផ្ទះណាស់មែនទេកូន?» Jungkook បែរមកសួរកូន។

«បាទ លោកប៉ា» ទោះជាផ្ទះមួយនេះពោរពេញទៅដោយអតីតកាលអាក្រក់ៗតែវាក៏ជាកន្លែងដែលគេធំធាត់ដែរ។

«អ៊ីចឹងឆាប់ចុះទៅកុំឲ្យលោកតាលោកយាយចាំយូរណា៎» Jungkook

«បាទ» Jungwon ស្តាប់បង្គាប់គេបើកទ្វារទ្បានចុះទៅដោយខ្លួនឯងតែម្តង។

«ចាំបងបើកទ្វារឲ្យ» Jungkook ប្រាប់មាឌតូចមុបនឹងចំពីលើទ្បានទៅបើកទ្វារទ្បានឲ្យប្រពន្ធ។

«អរគុណ» មាឌតូចញញឹមដាក់ប្តី។

«អាវ៎ មកដល់ហើយមែនទេនៀក?» Mr.Jeon ដើរចេញពីភូមិគ្រឹះសម្តៅមករកកូននិងកូន
ប្រសារដោយស្នាមញញឹមរំភើប។

«ជំរាបសួរលោកប៉ា» Taehyung

«សុខសប្បាយទេកូន?» Mr.Jeon

«សុខធម្មតានោះទេលោកប៉ាចុះលោកប៉ានោះ?» Mr.Jeon

«ប៉ាមិនអីទេគ្រាន់តែនឹកចៅប៉ុណ្ណោះឯណា Jungwon?» Mr.Jeon អើតរកមើលចៅសំណព្វតែមិនឃើញសោះមិនដឹងថាគេនៅឯណា។

«ចាក់អឺលោកតា» Jungwon លោតចេញពីក្រោយគូទទ្បានពញ្ញាក់លោកតាវ័យចំណាស់ដោយការសើចកខឹកមើលទៅរីករាយសម្បើមណាស់។

«អីយ៉ា ចៅកំហូចបន្លាចតាឲ្យភ័យស្លាប់ហើយ» Mr.Jeon

«សុំទោស លោកតា» Jungwon ឱនមុខសុំទោសទាំងដឹងកំហុស។

«មោះៗ មកនេះឲ្យតាឱបមួយទៅមើល» Mr.Jeon ត្រដាងដៃចាំចៅ Jungwon ឃើញហើយក៏រត់ទៅរករង្វង់ដៃដ៏កក់ក្តៅមួយនេះ។

«ចៅនឹកលោកតាណាស់» Jungwon

«តាក៏នឹកចៅដូចគ្នា» លោកតាវ័យចំណាស់អឹបបបូរមាត់នៅលើក្បាលចៅហ្វាយគាត់សឹងតែស្រក់ទឹកភ្នែកស្មានតែមិនបានឃើញចៅទៀតហើយ។

«ពេលនេះចៅបានមកនៅជាមួយលោកតាវិញហើយ ហិហិ ចៅសប្បាយចិត្តណាស់» Jungwon

«អ្ហឹម មោះតាពរបន្តិច! ធំសម្បើមណាស់អាល្អិតឯងនេះ» Mr.Jeon

«លោកប៉ាមិនបាច់ពរទេគេធំហើយ» Taehyung ឃាំងឃាត់ព្រោះឥទ្បូវនេះគេមិនមែនតូចដូចពីមុនទេបើពរអាចបង្កផលលំបាកបាន។

«មិនអីទេចង់ចោតថាប៉ាចាស់គ្មានកម្លាំងកំហែងអ៊ីចឹងមែនទេ?» Mr.Jeon

«មិនមែននេះនោះទេលោកតា» Taehyung

«បានហើយប៉ាពរគេចូលហើយពួកកូនឆាប់យកអីវ៉ាន់ចូលមក» Mr.Jeon ពរចៅប្រុសចូលទៅបាត់។

«លោកប៉ាស្រទ្បាញ់គេអ៊ីចឹង» Jungkook សើចព្រោះដឹងថាប៉ាស្រទ្បាញ់ ថ្នាក់ថ្នម Jungwon ខ្លាំងប៉ុណ្ណា។

«អូនខ្លាចគាត់ឈឺចង្កេះ ចុកដៃចុកជើង» Taehyung

«ក៏មិនអាចហាមឃាត់គាត់បានដូចគ្នា» Jungkook បើកគូទទ្បានទាញវ៉ាលីចុះមក។

«មោះ អូនជួយកាន់» Taehyung ដើរទៅយកវ៉ាលីតូចដែលជារបស់កូន។

«មិនអីទេចាំបងជាអ្នកយក» Jungkook រហ័សទាញវ៉ាលីនោះមកវិញដោយធានារ៉ាប់រងយកដោយខ្លួនឯង។

«ប្តីប្រពន្ធត្រូវចេះជួយគ្នា» និយាយប៉ុណ្ណឹងមាឌតូចក៏ទាញវ៉ាលីនោះមកវិញហើយអូសចូលក្នុងភូមិគ្រឹះបាត់។

«ដើរឲ្យស្រួលបួល Tae» Jungkook ស្រែកបន្តពីក្រោយព្រោះខ្លាចជំពក់ជើងអីបែបនេះឯង។
_____

Mr.Jeon ពរចៅប្រុសមកកណ្តាលផ្ទះដែលមានសាទ្បុងធំៗអមសងខាង។ យើងក៏ឃើញថា Ms.Jeon ក៏អង្គុយអានកាសែតនៅទីនោះដូចគ្នា។

«ជំរានសួរលោកយាយ» មិនចាំឲ្យលោកតាបង្គាប់ Jungwon ក៏ឱនក្បាលគោរពដោយខ្លួនឯងតែម្តង។

«នេះលែងចេះដើរហ៎?» Ms.Jeon ងើបមុខទ្បើងសម្លឹងមើលទៅចៅនេះជាប្រយោគដំបូងដែលបោះទៅរក។

«បងជាអ្នកចង់ពរគេអូនមានបញ្ហាទេ?» Mr.Jeon

«ទម្លាប់មិនល្អដល់ក្មេង» Ms.Jeon

«ជាចៅរបស់បងៗពរគេវាមិនល្អត្រង់ណា?» Mr.Jeon

«ត្រង់ថាគេធំហើយអាចដើរបានមិនចាំបាច់ពរនោះទេ!» Ms.Jeon

«លោកតាដាក់ចៅចុះទៅ» ព្រោះមិនចង់ឲ្យលោកតាលោកយាយឈ្លោះគ្នា Jungwon ក៏ទារចុះដោយខ្លួនឯង។

«អ្ហឹម» Mr.Jeon គ្រវីក្បាលហួសចិត្តនិងប្រពន្ធសឹមដាក់ឲ្យគេចុះទៅ។

Taehyung សម្លឹងមើលពីចម្ងាយសម្តីរបស់ Ms.Jeon ទាំងប៉ុន្មានគេឮទាំងអស់តាមពិតទៅគាត់នៅដដែលតែមិនអីទេគេទ្រាំបានដើម្បីគ្រួសារមួយនេះមានភាពស្និតស្នាលគ្នាជាងមុន។

[ មួយម៉ាត់គឺ ទ្រាំ។ ]
To Be Continues...

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now