episode 69

2.6K 149 1
                                    

  ពោះ Taehyung ខ្ទាតកាន់តែធំទៅ Jungkook ចំណាយពេលនៅជាមួយគេសឹងតែ ២៤ ម៉ោងមិនហ៊ានទៅណាសោះណាមួយពេលនេះមាឌតូចចេះតែឈឺឆ្អឹងឆ្អែងមិនឈប់បើទុកនៅម្នាក់ឯងលំបាកមិនខាន។

Taehyung ចុចរូបផុសទាំងស្នាមញញឹមវាជារូបភាពដែលរាងក្រាស់អង្គុយនៅខាងក្រោមឥដ្ឋហើយច្របាច់ជើងឲ្យគេ។

«អូនធ្វើអីនឹង?» ឃើញមាឌតូចអង្គុយញញឹមញញែមគេក៏កើនចិត្តឆ្ងល់ភ្លាមមិនមែនមើលវីដេអូប្រុសស្អាតហើយអង្គុយញញឹមទេមែនទេ?

«អូនមានបានធ្វើអី!» Taehyung

«ឲ្យទូរស័ព្ទមកអ៊ីចឹង» Jungkook យារដៃទាមរកទូរស័ព្ទ។

«មិនឲ្យទេ» មាឌតួចយកទូរស័ព្ទមកឱបនៅខ្លួន។

«ថាឲ្យបង» Jungkook

«បើយកហើយកុំនិយាយរកអូន» ឮបែបនេះដៃតែឈោងរកយកទូរស័ព្ទក៏ទម្លាក់ទៅវិញឃើញទេខ្លាំងអីទៅបានតែមាត់ហ្នឹងឯង!

«ស្តាប់បង្គាប់បែបនេះទើបគួរឲ្យស្រទ្បាញ់» Taehyung អង្អែលក្បាលគេទាំងសើចកខឹក។

«ប៉ាៗ អាប់ប៉ា» សម្លេងក្មេងប្រុសស្រែកពីចម្ងាយគ្មានអ្នកណាក្រៅពី Jungwon នោះទេ។

ពេលនេះគេបានអាយុ ៦ ឆ្នាំថែមទាំងរៀនថ្នាក់ទី ២ ទៀតផង។ អាល្អិតរត់ចូលមកក្នុហវីទ្បាទាំងសប្បាយចិត្តព្រោះបាននៅជិតអូនដែលនៅក្នុងពោះ។

«កុំរត់លឿនពេកកូនប្រយ័ត្នដួល» Taehyung

«បាទ មិនរត់ទៀតទេ» បានអីរត់ទៀតបើមកដល់មុខលោកប៉ានិងអាប់ប៉ាទៅហើយនោះ?

«មកពីរៀនត្រូវធ្វើយ៉ាង Jungwon?» Jungkook

«ជំរាបសួរលោកប៉ា អាប់ប៉ា» Jungwon

«ល្អណាស់! ថ្ងៃនេះអ្នកណាទៅទទួលមក?» មួយរយៈក្រោយនេះ Jungkook មិនបានជូនកូនទៅរៀនទ្បើយព្រោះតែមាឌតូចក៏ជិតសម្រាកកូនទើបនៅមើលថែ។

នាយបានឲ្យ Mik និង Mix ឆ្លាស់វេនគ្នាទៅយក Jungwon គឺអ្នកណាទំនេរអ្នកនោះទៅយកទោះជាគេបារម្ភពីប្រពន្ធនិងកូនក្នុងផ្ទៃគេក៏មិនដែលភ្លេចកូនប្រុសសំណព្វដួចគ្នា។

«ពួ Mik ទៅទទួលបាទ» Jungwon

«កូនឃ្លានឬនៅ? ចង់ញុាំអីទេចាំអាប់ប៉ាទៅធ្វើអីឲ្យញុាំ» Taehyung

«អត់ទេអាប់ប៉ាកូនចង់គេងឱប Wonyoung ច្រើនជាង»

Jeon Wonyoung ជាឈ្មោះកូនស្រីពៅបណ្តូលចិត្តឈ្មោះនេះគឺ Jungwon ជាអ្នកដាក់ផ្ទាល់ណាមួយក៏សុីជាមួយឈ្មោះគេផងដែរ។

«អ៊ីចឹងមក» Taehyung ទះភ្លៅខ្លួនឯង គេពិតជាសប្បាយចិត្តណាស់ Jungwon ចេះស្រទ្បាញ់ប្អូន។

«បាទ» Jungwon ដោះកាតាមចេញមុននិងទ្បើងទៅគេងនៅលើភ្លៅរបស់អាប់ប៉ា។

ម្រាមដៃតូចៗអង្អែលលើពោះថ្នមៗ Jungwon អង្អែលបណ្តើរញញឹមបណ្តើរហើយក៏ល៎មាត់ទៅថើបនៅលើពោះតិចៗដោយក្តីស្រទ្បាញ់ពេញបេះដូង។

«ចង់ឃើញមុខប្អូនទេកូន?» Taehyung ញញឹមតិចៗដៃក៏អង្អែលក្បាលគេថ្នមៗ។

«ចង់ណាស់ពេលណាទើបកូនឃើញអូនទៅ?» Jungwon

«៣ ខែទៀត!» Taehyung

«យូរណាស់» Jungwon ពេបមាត់ ដែលឮទេអ្វីដែលយើងចង់ជួប ចង់ឃើញ ចង់ទៅដល់មិនបាច់រាប់ខែទេសូម្បីតែមួយម៉ោងក៏យូរដូចគ្នា។ 

«មិនយូរនោះទេកូនតែមួយភ្លេតប៉ុណ្ណោះ» Jungkook

«ពេលមានអូនប៉ានៅស្រទ្បាញ់ Jungwon ដូចដើមមែនទេ?» អាល្អិតសួរទៅឪពុកធ្វើឲ្យគេនោះភ្ញាក់និងសំណួររបស់កូន។

«ប៉ាស្រទ្បាញ់កូនៗទាំងពីរស្មើៗគ្នាមិនលើសអ្នកណានោះទេ» Jungkook

«បើប៉ាស្រទ្បាញ់អូនច្រើនជាងក៏មិនអីដែរកូនមិនច្រណែនទេ» Jungwon និយាយទាំងស្នាមញញឹម។

«កូនអាប់ប៉ាឆ្លាតណាស់» មាឌតូចអង្អែលក្បាលកូនតិចៗមិនចេះច្រណែនដូចគេទេមើលចុះ។

[ កូនកើតមកខ្វះសេចក្តីស្រទ្បាញ់ហើយកូនមិនចង់ឲ្យអូនខ្វះសេចក្តីស្រទ្បាញ់ដូចកូនទេ។ ]
To Be Continues...

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now