episode 56

2.7K 145 0
                                    

   ងុឺត...បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរពេលនេះ Jungkook ក៏បានត្រទ្បប់មកវីទ្បា Kim វិញដោយសុខស្រួលបាន។

«បងមកហើយ» Taehyung រត់មកទទួលប្តីយ៉ាងលឿន។

«កុំរត់មិនល្អនោះទេ» Jungkook

«មកពីអូនបារម្ភពីបង» Taehyung

«បារម្ភពីបង? អូនគួរឲ្យបារម្ភពីខ្លួនឯងវិញណាអូនសម្លាញ់» Jungkook ច្បិចចុងច្រមុះគេតិចៗ។

«អួយ ឈឺ!!» Taehyung

«សុំទោសៗ» Jungkook

«យ៉ាងម៉េចហើយរឿងបងជាមួយម៉ាក់បងនោះ?» Taehyung ប្រញាប់សួរដេញដោលវិញមើលទៅ Jungkook ដូចជាមិនពិបាកចិត្តដូចរាល់ដងទេ។

«អ្នកម៉ាក់ឲ្យបងនាំអូនទៅផ្ទះវិញ» Jungkook ដកដង្ហើមធំគេពិតជាសប្បាយដែលម្តាយអនុញ្ញាតទំនាក់ទំនងមួយនេះតែលក្ខខណ្ឌមួយនេះវាពិតជានាំទុក្ខលំបាកមកឲ្យគេមែនគេម៉េចនឹងអាចបណ្តោយឲ្យ Taehyung ជាមួយជាមួយគាត់នោះ?

«ហាស៎?» ស្តាប់ច្រទ្បំមែនទេនៀកដូចជាមិនសូវច្បាស់សោះ។

«បើអូនមិនចង់ទៅមិនបាច់ទៅទេណាបងមិនចង់នាំទុក្ខលំបាកដល់អូននោះទេ Tae» Jungkook

«អូនមិនយល់ហេតុអ្វីក៏គាត់ចង់ឲ្យអូនទៅនៅទីនោះ?» ក្រែងគាត់ស្អប់គេណាស់ពីមុនសូម្បីតែឈរនៅពីមុខផ្ទះសឹងមិនបានផងឥទ្បូវបែរជាឲ្យទៅនៅទីនោះ?

«បងក៏មិនដឹងថាគាត់ចង់ធ្វើអីដូចគ្នាអ៊ីចឹងបានជាបងថាបើមិនទៅក៏បានបងមិនចង់ឲ្យអូនលំបាកតទៅទៀតនោះទេ» Jungkook

«អូនក៏មិនដាច់ចិត្តឃើញប្តីអូនលំបាករាល់ថ្ងៃដូចគ្នា» ម្នាក់ៗសុទ្ធតែមានទុក្ខរាងៗខ្លួនមួយចង់ឲ្យប្តីបានសុខ មួយក៏ចង់ឲ្យប្រពន្ធបានសុខ។

«ប៉ុន្តែពេលនេះអូនមានកូនបងមិនចង់ឲ្យអូនគិតច្រើនទេតោះចូលផ្ទះទៅ» Jungkook

«ហុឹម» ក្នុងចិត្តនិងខួរក្បាលពេលនេះមានទុក្ខធំហើយតើគួរសម្រេចចិត្តបែបណា? Ms.Jeon មានល្បិចទៀតហើយ? ហេតុអ្វីគាត់មិនចេះអស់ហ្គេមលេងបែបនេះ?

  #បន្ទប់ទទួលភ្ញៀវ

វេលាថ្ងៃត្រង់ឈានចូលមកដល់នៅលើតិមានម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខភាគច្រើនគឺធ្វើតម្រូវចិត្ត Taehyung តែម្តង។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now