episode 32

3.3K 185 0
                                    

  ទឹកភ្នែកមាឌតូចហូរចេញមកសារជាថ្មីម្តងទៀតដោយ ក្តីឈឺខឹងសម្បារឃើញទេថា Jeon Jungkook គេ ផ្លាស់ប្តូរម្តងណាទេចរិតគេគឺនៅដដែលគេនិយាយបានតែមាត់នេះហេងហើយដែលខ្លួនមិនទានយល់ព្រមឲ្យគេចូលមកក្នុងជីវិតសារជាថ្មីចុះបើគេយល់ព្រមគេមិន
ខុសមួយជីវិតហើយទេឬ ?

«Tae..Tae បងសុំទោស» Jungkook និយាយតតាត់ ជាប់មាត់គេភ័យណាស់។

«ចេញឲ្យឆ្ងាយពីខ្ញុំទៅ អ្ហឹកៗ» Taehyung ដេញគេ ទាំងទឹកភ្នែក។

«Tae បងសុំទោសបងគ្មានចេតនាទេ» គេតែងតែ និយាយបែបនេះតាំងពីយូរមកពាក្យសម្តីគេមិនប្តូរ ទ្បើយគេថាគេគ្មានចេតនា ? ហុឹស និយាយពាក្យនឹង ធ្វើអ៏បើគេប្រព្រឹត្តរួចទៅហើយនោះ ?

«ខ្ញុំប្រាប់ថាឲ្យចេញលោកមានឮដែរទេ ?» មាឌតូច ស្រែកដល់ប៉ោងសរសៃក។

Jungkook ក៏លើកដៃមកឱប Taehyung ជាប់ដៃក៏ យកមកអង្អែលខ្នងគេថ្នមៗគេគួរណាតែនិយាយជាមួយ Taehyung ឲ្យល្អជាងនេះ។

«អ្ហឹកៗ ចរិតលោកមិនដែលផ្លាស់ប្តូរទេលោកនៅតែ ដដែលមនុស្សអាត្មានិយម មនុស្សចរិតព្រៃ» ម្រាមដៃ តូចៗក៏ខ្ញាំអាវគេជាប់ទាំងយំ។

«បងសុំទោសមកពីបងទប់អារម្មណ៍មិនជាប់» Jungkook ថើបក្បាលគេតិចៗ។

«អុីចឹងហើយទើបខ្ញុំមិនចង់ត្រូវគ្នាជាមួយនិងលោកម្តងទៀតព្រោះចរិតលោកបែបនេះមិនប្តូរទ្បើយ ! លោក និយាយបានតែមាត់តែលោកធ្វើមិនបាន» Taehyung

«ហេតុអ្វីក៏អូនឌឺបង ?» មុននេះមាឌតូចជាអ្នកនិយាយ ឌឺដង ស៊កសៀត រឹងរូសដាក់គេមុនតែតើស៎ ? គេក៏ គ្រឺតថើបថើបតែក៏ជ្រុល។

«អុីចឹងឲ្យមានអ្នកណាឌឺដងដាក់លោកៗចាប់បឺតមាត់គេទាំងអស់មែនទេ ?» មាឌតូចងើបមុខទ្បើងមក ប្រសព្វនិងមុខគេ។

«សម្រាប់តែអូនម្នាក់ប៉ុណ្ណោះ» Jungkook ស្រដីទ្បើង ថ្នមៗយ៉ាងស្រទន់។

«ហុឹស ពាក្យនេះសុទ្ធតែជាពាក្យកុហកបោកប្រាស់» Taehyung សើចបែបហួសចិត្ត។

«បងមិនបានកុហកទ្បើងរយៈពេល ៥ ឆ្នាំមកនេះគ្មាន អ្នកណាជំនួសកន្លែងអូនបានទេ ! បងតែងតែគេងនឹក អូនរាល់យប់ Jungwon ក៏ដូចគ្នា» នាយប្រាប់ការពិត ទៅកាន់មាឌតូចដោយគ្មានការខ្មាស់អៀន។

រឿង: វិលរកស្នេហ៍ (Ended)Onde histórias criam vida. Descubra agora