episode 64

2.6K 146 0
                                    

  មេការលើកយកចិញ្ចៀនដែលធ្វើទ្បើងពីពេជ្រនិងត្បូងយកមកដាក់នៅពីមុខ Taehyung ។ ពន្លឺភ្លឺផ្លេកចេញពីត្បូងចែងចាំងមកពេញភ្នែកយ៉ាងច្បាស់ៗ។

«ស្អាតៗណាស់» Taehyung យកដៃទៅអង្អែលពីលើវាពីមុនគេមិនដែលយកចិត្តនឹងរបស់អស់ទាំងនេះនោះទេតែពេលនេះក៏ប្លែកបែរជាចូលចិត្តទៅវិញ។ 

«បើស្រទ្បាញ់ទាំងអស់យកទាំងអស់ក៏បាន» ឃើញទេថាប្តីនេះស្រទ្បាញ់ប៉ុណ្ណាគ្រាន់តែឮថាប្រពន្ធសរសើរពីសម្រស់របស់ចិញ្ចៀមអស់ទាំងនេះបាយហ៊ានជះលុយភ្លាម។

«អូនមិនលោភលន់ដល់នេះនោះទេ!» Taehyung

«មកពីបងឮថាអូននិយាយថាស្អាតនោះអីតែស្អាតប្រាកដជាចង់បានហើយ» មែនព្រោះនេះជាចរិតរបស់ Jeon Jungkook អ្វីដែលចង់បានគឺត្រូវយកឲ្យបានមិនខ្វល់ថាថ្លៃប៉ុណ្ណានោះទេ។

«អូនមិនមែនបែបហ្នឹងទេទោះទិញទៅទាំងអស់ក៏អូនពាក់មិនអស់ដែរ» Taehyung

«អូខេ យល់ហើយ» Jungkook

«បងគិតថាពណ៌នេះយ៉ាងម៉េចដែរ?» Taehyung លើកចិញ្ចឹមដែលធ្វើពីត្បួងទទឹមមកមើលគេហាក់ដូចជាស្រទ្បាញ់ម៉ូតនេះប្លែក។

«ហុឹម ស្អាតណាស់!» Jungkook

«មានគ្រប់ពណ៌តែម្តងតើអូនគួរជ្រើសរើសមួយណាទៅ?» វាពិតជាពិបាកសម្រេចចិត្តណាស់ហើយពណ៌នីមួយៗសុទ្ធតែស្អាតៗ។

«យកទាំងអស់ទៅ! នាងខ្ចប់មក» Jungkook មិនចង់ឲ្យប្រពន្ធគិតច្រើនក៏យកទាំងអស់តែម្តងវាក៏មិនច្រើនដែរត្រឹមតែ ៥ វង់ប៉ុណ្ណោះ។

«ចាស៎ លោក Jeon» មេការញញឹមខ្ជឹប។

«ជុង?» Taehyung បើកភ្នែកធំៗហេតុអ្វីក៏ជះលុយម្លឹងៗ?

«កុំប្រកែកព្រោះអូនស្រទ្បាញ់ទើបបងទិញឲ្យ សឺត» នាយថើបថ្ពាល់មាឌតូចមួយខ្សឺត។

«អូនស្អប់បងណាស់តែងតែបែបនេះ!» Taehyung ខំមាត់ចាំមើលចុះមិនដឹងអស់ប៉ុន្មានទេ។

«បងចាំឲ្យអូនពាក់ឲ្យច្រើនបែបនេះទើបគ្មានអ្នកណាវាយតម្លៃ» Jungkook

«ហ៎ ប្តីអ្នកណាគួរឲ្យស្រទ្បាញ់ម្លេះ» Taehyung ច្បិចថ្ពាល់ប្តីទាំងសងខាង។

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now