episode 22

3.2K 193 0
                                    

  #Villa Jeon

ក្នុងខណៈពេលនេះ Ms.Jeon កំពុងតែអង្គុយមិនសុខ នៅលើកៅអីចិត្តសសឹងនឹកគិតទៅដល់ចៅនិងកូនប្រុសជានិច្ចហើយក៏ឆ្ងល់ជាខ្លាំងថាតើពួកគេទាំងពីរបាត់ទៅណារហូតទៅដល់មួយ ?

«អ្នកប្រុសមិនដែលយកអ្នកប្រុសតូចទៅតាមនោះទេលោកជំទាវ» អ្នកបម្រើស្រីដង្ហើយទ្បើងនិយាយដាស់ តឿន។

«មែនហើយ Jungkook មិនដែលនាំ Jungwon ទៅ តាមទេអុីចឹងមានតែ ? ផ្ទះត្រកូល Kim អ្ហេស៎ ?» Ms.Jeon

«ប្រហែលជាមែនហើយលោកស្រី» អ្នកបម្រើស្រី ញញឹម។

«ជូនយើងទៅផ្ទះត្រកូលគីមឥទ្បូវនេះ» Ms.Jeon ស្រែកទ្បើងឲ្យតៃកុងទ្បានរត់សម្តៅទៅទ្បានយ៉ាង លឿន។

ផ្លាច់…Ms.Jeon ដើរចេញទៅបាត់សម្លេងនៃការវាយក៏ បន្លឺទ្បើងស្របគ្នា។

«អួយ ម៉ែដោះហេតុអ្វីក៏វាយខ្ញុំ ?» អ្នកបម្រើស្រី

«ឯងនេះវាមាត់វែងពេកចាំមើលមានបញ្ហាមិនខាន !!» ម៉ែដោះ Wangi និយាយទាំងបន់ស្រន់ថាកុំឲ្យមាន រឿងអ្វីកើតទ្បើងមែនហើយអ្នកប្រុស ! គាត់គួរតែខល ទៅប្រាប់មានតែ Jungkook ប៉ុណ្ណោះដែលអាចបញ្ឈប់ បាន។

  #Villa Kim

ទ្បានក្បាលវែងចតនៅមុខវីទ្បាជំនាន់ថ្មី Ms.Jeon ចុះ ពីលើទ្បានហើយដើរចុះទៅតែក៏ប្លែកចិត្តពេលឃើញ មានមនុស្សជាច្រើនកំពុងតែឈរយាម។ 

«ចូលមិនបានទេ» បុរសស្លៀកឈុតខ្នៅលើកដៃពាំង ទាំងដែលដឹងថាគាត់ជាម្តាយរបស់ចៅហ្វាយតែ ចៅហ្វាយទើបតែខលមកបម្បិញមិញនេះឯងថាមិនឲ្យបើកទ្វារឲ្យគាត់ចូលទេ។ 

«ឯងដឹងថាយើងជាអ្នកណាទេ ?» គាត់ស្រាប់តែ ច្រទ្បោតទ្បើងភ្លាមពេលគេបញ្ជេញចរិតមកដូចជាចង់មើលងាយគាត់។

«ដឹងបាទ !»

«អុីចឹងក៏ឲ្យយើងចូលភ្លាមឬមួយក៏ឯងចង់ស្លាប់ ?» Ms.Jeon

«ស្លាប់ក៏ព្រមទាន»

«យើស៎ ពួកអាចង្រៃអ្នកណាជាអ្នកចិញ្ចើមគ្រួសារវាមែន ទេ ?» Ms.Jeon លើកដៃចង្អុកទៅផ្ទះនោះជាញឹក ញយកូនចៅដូចជាវង្វេងបឹងហើយតើ។

«ចៅហ្វាយជាអ្នកចិញ្ចឹមខ្ញុំអុីចឹងខ្ញុំមិនអាចល្មើសបញ្ជាបានទ្បើយ»

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now