epiosde 24

3.2K 193 1
                                    

  Jungkook ក៏ធ្វើដំណើរទៅប្រលានយន្តហោះក្នុងការ ធ្វើដំណើរហោះហើរទៅកាន់តៃវ៉ាន់ដើម្បីមើលទំនិញនៅទីនោះ។

ចំណាយពេលមិនដល់ ៥ ផងនាយក៏មកដល់តៃវ៉ាន់ ដោយសុវត្ថិភាពភាពទីនេះអាចថាជាប្រទេសទី ២ របស់ គេហើយគេក៏មានមិត្តស្និលស្នាលនៅទីនេះដែរ។

«ចៅហ្វាយទៅណាសិនទាន ?» Mik

«ទៅមើលទំនិញសិនទៅចាំទៅផ្ទះ» នាតៃវ៉ាន់នាយក៏ មានកូនវីទ្បាតូចមួយទុកសម្រាប់មកគេងលេងម្តងម្តាល។

«បាទ» Mik

Mik ជាអ្នកបើកទ្បានជូនគេទៅដោយផ្ទាល់ដើម្បីទៅ មើលទំនិញនៅឃ្លាំងផលិតគ្រាប់កាំភ្លើង ! គេអាចជា ម៉ាហ្វៀរមួយដែលជោគជ័យព្រោះអ្វីក៏គេប្រលូកដែរមិន ថាគ្រឿងញៀន ការផលិតគ្រាប់កាំភ្លើងចាំបានម៉ូតអីក៏ គេមាន។

នៅតៃវ៉ាន់ភាគច្រើនមិនសូវជាមានកើតទ្បើងអ្វីនោះទេអាចថាវា Safe ច្រើនជាហនៅកូរ៉េមានអ្នកចាំឃ្លាំងយ៉ាង ល្អ។

Jungkook ដើរចូលទៅក្នុងឃ្លាំងផលិតគ្រាប់កាំភ្លើង បុគ្គលិកក៏ហាក់ជាភ្ញាក់ផ្អើលនៅសុខៗស្រាប់តែ ចៅហ្វាយមកពួកគេក៏ឱនគោរពគ្រប់គ្នា។

«នៅថ្ងៃស្អែកម៉ោង ១០ ព្រឹកហៅពួកគេដើម្បីទៅប្រជុំ» បន្ទាប់ពីដើរមើលគ្រឿងអស់ទាំងនោះជិត ១ ម៉ោង Jungkook ឱនទៅខ្សឹប Mik ។

«បាទ» Mik

Jungkook ដើរទៅចាំនៅទ្បានមុនជីវិតគេគឺបែបនេះ ឯងស្ងាត់ស្ងៀមគួរឲ្យធុញធប់គ្មានសេរីភាព គ្មានភាព រីករាយស្គាល់តែការងារអស់ពីកន្លែងមួយចូលកន្លែង មួយតែឥទ្បូវគេក៏សាំ។

    កូរ៉េ ៚

ពេលនេះ Taehyung និង Jungwon កំពុងតែអង្គុយ នៅក្នុងផ្ទះធ្វើនំពីរនាក់ម្តាយកូន។ Jungwon មិនត្រូវ អនុញ្ញាតឲ្យទៅសាលាទ្បើយព្រោះថាគេវ៉ាកងមួយរយៈពេលខ្លី។

«កូនលុញនំទៅចាំ Appa ជាអ្នកដាក់ស្នូល» Taehyung

«បាទ» តាំងពីព្រឹកមកទល់ពេលនេះ Jungwon មិន ឆ្លើយអ្វីក្រៅពីបាទទ្បើយមើលទៅប្រហែលជាខឹងមិន ទាន់បាត់ទេ។

«ខឹង Appa មែនទេ ?» Taehyung

«អត់ទេបាទ» អាល្អិតក៏គ្រវីក្បាល។

«បើមិនខឹងហេតុអ្វីចាំបាច់ធ្វើបែបនេះ ?» Taehyung សួរដេញកូន។

«ធ្វើបែបណទៅកូនមិនបានធ្វើអីទេកូនគ្រាន់តែធ្វើតាម Appa ប្រាប់មិនសួរច្រើន មិននិយាយច្រើន» Jungwon

«នេះហើយគេហៅថាខឹង» Taehyung

«Appa កុំខ្វល់អីកូនមិនចេះខឹងទេ» Jungwon ញញឹមចេញមកតែក៏ធ្វើឲ្យមនុស្សចាស់ដឹងថាវាជាស្នាមញញឹមក្លែងក្លាយ.

«កូនចិត្តច្រើនណាស់» Taehyung ច្បិចច្រមុះកូន។

«អត់ទេមិនច្រើននោះទេ» Jungwon

«កូនចង់ឲ្យ Appa ធ្វើយ៉ាងម៉េចទើបឈប់ខឹង ?» Taehyung

«Appa ធ្វើមិនបានទេ» Jungwon គ្រវីក្បាលបញ្ជាក់ យ៉ាងច្បាស់របស់នេះ Appa គេគ្មានអ្វីធ្វើបានទេ។

«អ្វីទៅបើកូនមិនទាន់ប្រាប់ Appa ម៉េចនិង Appa ដឹង នោះ ?» Taehyung

«Appa មិនអាចត្រូវគ្នាជាមួយនិងលោកប៉ាទេ» អ្វីដែល គេចង់បានមានតែមួយនេះឯងថាគេនិយាយច្រើនក៏ បានតែគេចង់ជួបជុំ។

«ហឹម កូនចង់ឲ្យ Appa និងលោកប៉ាជានានិងគ្នា ណាស់មែនទេ ?» នាយតូចដកដង្ហើមធំមុននិងសួរ ឥទ្បូវនេះគេកំពុងតែជ្រួលច្របល់រកថាមិនត្រូវ គិតមិន ឃើញ។

«ខ្លាំងណាស់បាទ» Jungwon

«Jungwon កូនមិនមែនជា Appa កូនមិនយល់ទេ» Taehyung

«ហេតុអ្វីទៅបាទ Appa គ្រាន់តែផ្តល់ឱកាសឲ្យលោក ប៉ាម្តងទៀតឲ្យលោកប៉ាមើលថែ Appa ម្តងទៀតឬ Appa មិនចង់រស់នៅជាមួយកូននិងលោកប៉ាទេ ?» Jungwon សួរដោយការចង់ដឹងចម្លើយ។

«គ្មានអ្នកណាដែលថាមិនចង់មានគ្រួសារពេញលេញទ្បើយតែវាពិបាកបើសិនជាត្រទ្បប់ទៅក្រោយព្រោះរឿងគ្រប់យ៉ាងវាហួសមកឆ្ងាយណាស់ហើយកូន» Taehyung

«Appa តែពេលនេះលោកប៉ាមិនដូចមុនទេកូនអះអាង លោកប៉ាស្រទ្បាញ់ Appa ណាស់គាត់ការពារ Appa ពីលោកយាយ» Jungwon ប្រកែកតវ៉ាតែអ្វីដែលគេ និយាយគឺជាការពិតពីព្រឹកមិញ Jungkook ចេញមុខ មកការពារមែនឥទ្បូវនេះគេគួរគិតបែបណាគេធ្លាប់ប្រាប់ខ្លួនឯងហើយថាគេគ្មានថ្ងៃត្រទ្បប់ក្រោយទេគេនិងសងសឹកទៅអ្នកដែលធ្វើឲ្យគេឈឺចាប់។

[ សន្យា ឬ គ្រួសារ ? ]
To Be Continue

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now