episode 39

3.3K 170 1
                                    

Taehyung អង្គុយអណ្តឺយអណ្តកនៅលើសាទ្បុង ដោយមាន Jungkook ជាអ្នកអង្គុយឱបលួងលោម ព្រោះដឹងថាមាឌតូចមិនចូលចិត្តឲ្យអ្នកណាគំហ៊កដាក់នោះទេ។

«អូនឈប់យំតើបានទេ ? បងខុសបងសុំទោសណា យើងចាប់ផ្តើមជាមួយគ្នាពី 0 ទ្បើងទៅវិញបងសន្យា ថាបងនិងកែបើបងធ្វើមិនបានបងនិងដើរចេញពីជីវិត
អូនដោយខ្លួនឯងអូនយល់ព្រមទេ ?» Jungkook ឱប រឹត Taehyung នៅជាប់អី។

«លោកច្បាស់ហើយមែនទេថាលោកនិងមិនធ្វើឲ្យខ្ញុំឈឺចាប់ ? ហើយក៏មិនល្មើសសម្តីរបស់ខ្លួនឯងទៀតនោះ ?» Taehyung

«បាទ បងសន្យាបើបងហ៊ានតែល្មើសសម្តីខ្លួនឯងបង និងដើរចេញឲ្យឆ្ងាយមិនឲ្យអូនឃើញមុខទៀតទេ» Jungkook ញញឹមទាំងរំភើបចិត្តពេលឮមាឌតូចសួរ ដូច្នេះវាហាក់ដូចជាកំពុងតែឲ្យឱកាសគេអ៊ីចឹង។

«ខ្ញុំយល់តែខ្ញុំមានលក្ខខណ្ឌ» Taehyung

«អ្វីទៅ ?» នាយរំភើបសឹងតែហោះពីលើសាទ្បុងបុក ដំបូលផ្ទះទោះជាមានលក្ខខណ្ឌអ្វីក៏នាយសន្យាថានិងធ្វើឲ្យដែរ។

« 1. ហាមប៉ះពាល់ខ្លូនឯងការណ៍ខ្ញុំដោយគ្មានការ អនុញ្ញាត
2. ហាមប្រច័ណ្ឌខុសរបៀប
3. ហាមមើលស្រីផ្សេងឬទាក់ទងជាមួយអ្នកណាឲ្យ សោះបើមិនអ៊ីចឹងលោកស្លាប់
4. ត្រូវតាមចិត្តខ្ញុំគ្រប់រឿង ធ្វើបានទេ ?» Taehyung

«អាវ៎ ទី 1 និងទី 2 បងធ្វើមិនបានទេ !!» Jungkook ស្រែកតវ៉ាមិនឲ្យគេប្រច័ណ្ឌយ៉ាងម៉េចនិងបានលោកបើប្រពន្ធនេះស្អាតម្លឹង ?

«ធ្វើមិនបានក៏អាចសុំខ្ញុំដោះសម្តីបានព្រោះវាមិនទាន់
ហួសពេលទេ !» ធ្វើមិនបានមិនបាច់ត្រូវគ្នាទៅចប់ ហើយគ្មានឃើញពិបាកត្រង់ណាផង។

«អត់ទេៗបងធ្វើបាន» នាយប្រកែកយ៉ាងញាប់មាត់ស្លេរ ។

«អ៊ីចឹងលោកត្រូវតែធ្វើតាមអ្វីដែលនៅខាងលើនេះឮ ដែលទេ ?» Taehyung គេសួរបញ្ជាក់។

«បាទ….» Jungkook អូសចម្លើយយ៉ាងវែងបញ្ជាក់ នោះបញ្ជាក់ទើបតែយំមុននេះសោះ។

«ដូច្នេះលោកត្រូវលែងដៃចេញពីចង្កេះខ្ញុំ» Taehyung ឱនទៅសម្លឹងមើលដៃដែលឱបគេស្អិតនោះ។

«ហួយ...» Jungkook ពេបមាត់ចង់មួយចង្អាមទើប តែបានឱបស្អិតថ្ងៃនេះទេឥទ្បូវក៏ត្រូវលែងអ៊ីចឹងមែនទេ ?

«ឆាប់ទ្បើងឬមួយ.. ?» Taehyung

«លែងហើយ» មាឌតូចនិយាយមិនទាន់ចប់ផង Jungkook ក៏ប្រលែងដៃយ៉ាងលឿន។

«ឆឹស..» Taehyung ងើបពីលើសាទ្បុងដើរទៅផ្ទះ ទាំងកាច់រឹកកាច់រាងឲ្យអ្នកដែលមើលនេះក្នាញ់សឹង ស្លាប់។

«ហុឹស វាយរឹកសិនចុះអូនសម្លាញ់គង់តែមានថ្ងៃអូន ដឹងខ្លួនទេ !» Jungkook ខាំមាត់ខាំកសម្លឹងមើលទៅ រាងកាយ Perfect របស់អតីតប្រពន្ធមើលចុះអាប្អូន ស្ទុះទ្បើងទៅហើយគ្រាន់តែគិតប៉ុណ្ណោះឯង។

«អាទ្បប់ចិត្តងាយណាស់ឯងនេះ» Jungkook វាយរបស់ខ្លួនមួយដៃព្រមទាំងជេរមើលចុះខ្លួនឯងតាមលួងគេសឹងស្លាប់ទម្រាំត្រូវគ្នាហើយគ្រាន់តែគេដើរកាច់រាងបន្តិចសោះក៏ចិត្តងាយទៅតាមគេដែរអីក៏ម្លេះៗហាស៎អា Kookoo តូច ?

( DJ សុំបទអាប្អូនចិត្តងាយមួយ 😭)

#ផ្ទះបាយ

នៅក្នុងផ្ទះមួយដ៏តូចល្មមក៏ឃើញថា Taehyung កំពុងតែឈរចម្អិនមីព្រោះនៅក្នុងទូរទឹកកកគ្មានស្អីទេគឺទទេស្អាតមានតែមីដែលទុកនៅក្នុងទូរឈើចោល
ប៉ុណ្ណោះឯង។

«អូនធ្វើអីហ្នឹង ?» Jungkook

«មានភ្នែកហេតុអ្វីមិនមើលចាំបាច់សួរធ្វើអី ?» Taehyung

«បាទ អូនឆុងមីឬ ?» Jungkook

«ខ្ញុំប្រាបថាកុំឲ្យសួរ !!» Taehyung ស្រែកឲ្យគេសឹង តែលួសប្រលឹងប្រាប់ថាកុំឲ្យសួរៗនៅតែមិនស្តាប់។

«អូខេៗ មិនសួរទេបម្បិញមិញបងច្រទ្បំមាត់» Jungkook យកដៃមកទប់ទ្រូងបើស្រែកម៉ាកៗនេះតែ ១០ ដងទៀតកើតជំងឺខ្សោយបេះដូងមិនខាន។

មាឌតូចឆុងមីទាំងមុខមិនរីកចិញ្ចើមចងចូលគ្នាសឹងតែជាចិញ្ចើមតែមួយ។ បន្ទាប់ពីឆុងមីឆ្អិនហើយមាឌ តូចក៏លើកឆ្នាំងមីទៅក្រៅវិញធ្វើមិនដឹង។

«អាវ៎ ??» Jungkook ចងចិញ្ចើមដោយសម្លឹងមើល ទៅមាឌតូចដែលដើរចេញទៅជាមុនហើយក៏សម្លឹង មើលទៅចង្រ្កៀនតាមក្រោយនេះមិនមានចំណែកគេទេមែនទេ ?

«គ្រោកៗ» សម្លេងហុតមីយ៉ាងឆ្ងាញ់ពិសារចេញពីមាត់ របស់ Taehyung មើលទៅទំនងឆ្ងាញ់ណាស់។

«អូនសម្លាញ់ឯណារបស់បង ?» Jungkook

«មានដៃក៏ឆុងខ្លួនឯងទៅ !» Taehyung

«អាវ៎ នេះបងមិនដែលធ្វើម្ហូបទេណា ?» មនុស្សមួយថ្ងៃ ៗនៅតែកន្លែងធ្វើការឲ្យគ្នាទៅកាច់ហ្គាសឆុងមី ??

«មិនចេះអត់ទៅ !» Taehyung ញុាំមីធ្វើមិនដឹងដូចជា គ្មានរឿងអីកើតទ្បើងសោះ។

«ឆឹស ចិត្តអាក្រក់» Jungkook បែរក្រោយបកទៅផ្ទះ បាយវិញនិយាយខ្សឹបៗប្រពន្ធអាណាទេលោកសុខចិត្តឲ្យប្តីអត់ឲ្យតែឆ្អែតខ្លួនឯង។

[ អនាគតប្រពន្ធអ្នកណា ? ]
To Be Continues

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now