episode 34

3.5K 198 0
                                    

  Jungkook ក៏បានប្រាប់ទៅ Ms.Kim ថាវាជារបួស ក្រៅខ្លួនវាមិនបង្កការឈឺចុកចាប់អ្វីទ្បើយដូច្នេះមិនបាច់ ឲ្យគាត់បារម្ភក៏បាន។

នាយក៏បានសុំចេញមកមុនដោយមិនទៅញុាំអាហារ ពេលព្រឹកជុំគ្នាជាមួយក្រុមគ្រួសារព្រោះមិនចង់រំខានឬក៏ឲ្យឪពុកម្តាយកូនគេមើលមុខគ្នាមិនសូវជាចំ។

«Tae រឿងនេះកូនជាអ្នកបង្កមែនទេ ?» Ms.Kim បែរមកសួរកូនដោយមិនចាំយូរ។

«មិនមែនទេអ្នកម៉ាក់» Taehyung ប្រកែកដូចជា មែនទែន។

«ចេះកុហកតាំងពីពេលណា ? យប់មិញកូនប្រកែកគ្នា ជាមួយនិង Jungkook ម៉ាក់ឮទាំងអស់» បន្ទប់គាត់ ជាមួយនិង Taehyung គឺនៅជិតគ្នាប៉ុណ្ណោះឯងពីយប់ មិញគាត់ចេញមកឈរនៅខាងក្រៅក៏ឮសម្លេងឈ្លោះ ប្រកែកគ្នាយ៉ាងខ្លាំងដល់ថ្នាក់បាញ់គ្នាអីទៀតផង។

«អួយ អ្នកម៉ាក់ដឹងហើយក៏សួរដូចជាមិនដឹងអ៊ីចឹង !» Taehyung

«មានដឹងថាខ្លួនខុសទេ ?» Ms.Kim

«និយាយគ្នាសិនទៅបងនាំ Jungwon ទៅខាងក្រៅ» ដោយមិនចាំ Jungwon ឮពាក្យសម្តីអស់ទាំងនេះ Mr.Kim ក៏នាំ Jungwon ចេញទៅ។

«ខុសត្រង់ណាទៅអ្នកម៉ាក់ ? ត្រង់គេខុសហេតុអ្វីម៉ាក់ មិនថាឲ្យគេផងទៅ ?» Taehyung

«ម៉ាក់ប្រាប់ប៉ុន្មានដងហើយថាបើគេខុសហើយកុំដើរ តាមគន្លងរបស់គេតែកូនមិនស្តាប់កូននៅប្រព្រឹត្តឬកូន ចង់មានវិបដិសារីដូចជាគេដែលប្រពន្ធក៏គ្មានបន្តិចទៀតកូនក៏មិននៅជាមួយនោះ ?» Ms.Kim

«Jungwon គេទៅណា ?» Taehyung

«គេប្រាកដជាប្រគល់ Jungwon មកឲ្យកូនវិញមិន បាច់ឲ្យកូនពិបាកក្នុងការដណ្តើម Jungwon ពីគេទេ !» Ms.Kim

«អ៊ីចឹងក៏ល្អព្រោះគេមើលថែ Jungwon យូរហើយ !» Taehyung

«Tae កូនក្លាយជាមនុស្សបែបនេះតាំងពីពេលណា ?» Ms.Kim សួរទៅគេទាំងឆ្ងល់កូនគាត់ពីមុនមិនមែន បែបនេះគេជាមនុស្សចិត្តធម៌ ចេះយល់ចិត្ត ចេះអត់ អោន អធ្យាស្រ័យ តែឥទ្បូវចេះចងគំនុំមិនឈប់។

«តាំងពីពេលដែលកូនចាកចេញពីកូរ៉េមកម្លេះកូនក៏ សន្យានិងខ្លួនឯងថានិងសងសសឹកគេឲ្យសមជាទី
បំផុត» Taehyung

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now