episode 55

2.7K 151 0
                                    

  ព្រឹកថ្ងៃស្អែកបានមកដល់វាពិតជាខុសពីរាល់ដងព្រោះត្រូវទៅប្រឈមមុខនិងការពិតវាល្មមដល់ពេលហើយគេមិនត្រូវខ្លាចវាតទៅទៀតទេទៅនិយាយឲ្យចប់ៗដើម្បីកុំឲ្យជំពាក់ជំពិននឹងគ្នាទៀត។

ថ្ងៃនេះ Jungkook គេវិលទៅភូមិគ្រឹះ Jeon តែម្នាក់ឯងប៉ុណ្ណោះមិនបានយកប្រពន្ធនិងកូនមកតាមទេទោះប្រពន្ធទទូចមកក៏ដោយ។

ងុឺត...ទ្បានពណ៌ខ្មៅរលោង ភ្លឺចតចំពីមុខភូមិគ្រឹះដែលធ្លាប់ជារបស់ខ្លួនឯងខានមកទីនេះប៉ុន្មានខែហើយពិតជានឹកខ្លាំងណាស់ទោះជាវាមានតែអនុស្សាវរីយ៍អាក្រក់ៗក៏ដោយចុះ។

Jungkook ដកដង្ហើមធំមុននិងសម្រេចចិត្តបើកទ្វារទ្បានចុះពីលើទ្បានសម្ថៅទៅខាងមុខភូមិគ្រឹះ។

«មករកអ្នកណា?» អ្នកយាមមកឈរទល់មុខសួរភ្លាម។

«ខ្ញុំជាកូនគាត់មករកឪពុកម្តាយមិនបានមែនទេ?» Jungkook

«អ្នកស្រីហាមមិនឲ្យចូលទេទាន»

«ទៅប្រាប់គាត់ទៅថាខ្ញុំសុំជួប» Jungkook នៅរឹងទទឹងចង់ជួបម្តាយដដែល។

«បាទបាន» អ្នកយាមក៏ប្រញាប់រត់ចូលទៅខាងក្នុង។
_____

«ជម្រាបអ្នកស្រី»

«មានការអី?» Ms.Jeon

«អ្នកប្រុសសុំចូលមកជួបទាន»

«ក្រែងយើងប្រាប់ឯងថាមិនឲ្យគេចូលមក? ទីនេះមិនស្វាគមន៍កូនថោកទាបដូចជាវានោះទេ!» Ms.Jeon

«អ្នកម៉ាក់ស្អប់ខ្ញុំដល់ថ្នាក់នេះមែនទេ?» Jungkook ឈរច្រែងហោប៉ៅពាក់មុខមាំ។

«ឯងគ្មានសិទ្ធិមកហៅយើងថាម៉ាក់ទេឯងភ្លេចហើយមែនទេ? ពេលនេះរវាងឯងនិងយើងគឺលែងពាក់ព័ន្ធនឹងគ្នាហើតឆាប់ចេញទៅ» Ms.Jeon ស្រែកដេញគេចេញយ៉ាងលឿន។

«ខ្ញុំមិនបានមកឈ្លោះជាមួយអ្នកម៉ាក់ទេខ្ញុំមកនេះដើម្បីនិយាយឲ្យដឹងរឿង!» Jungkook

«យើងគ្មានអីនិយាយជាមួយឯងទ្បើយយើងក៏គ្មានកូនថោកទាប តិរច្ឆាន មិនស្គាល់ឪពុកម្តាយ ដូចជាឯងដូចគ្នា» Ms.Jeon

«អូននិយាយវាដូចជាហួសហេតុពេកហើយ» Mr.Jeon

«ឬក៏មិនពិត?» Ms.Jeon

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now