episode 67

2.5K 136 0
                                    

  Jimin បិទភ្នែកញាប់ៗសម្រួលអារម្មណ៍គេទម្លាក់ចានចុះនៅលើកន្ទេលហើយក៏ដើរចេញទៅបាត់ដោយមិនចាំយូរទៀត។

«អ្ហេស Jimin ឯងទៅណា?» Hobi ស្រែកសួរទាំងឆ្ងល់ហេតុអ្វីបម្បិញមិញគេមើលទៅតក់ស្លុតម្លេះ?

«ជាមិត្តរបស់ឯងមែនទេ?» Yoongi

«អ្ហឹម» Hobi ងួកក្បាលតិចៗ។

«គេមកនៅទីនេះយូរឬនៅ?» Yoongi

«៣-៤ ខែហើយមានអ្វីឬ? បងនិងគេស្គាល់គ្នា?» បើប្រាប់ថាមនុស្សមិនដែលស្គាល់គ្នាវាមិនអាចនោះទេសម័យនេះហើយចង់លើកចម្លើយនេះមកនិយាយទៅប្រាប់ក្មេងចុះ។

«ស្គាល់» Yoongi ឆ្លើយទាំងមិនស្ទាក់ស្ទើរព្រោះនាយជាមនុស្សត្រង់ណាមួយក៏មិនដឹងថាលាក់អ្វីអី។

«បើស្គាល់គ្នាហេតុអ្វី Jimin រត់គេចឬមួយបងធ្លាប់ធ្វើបាបគេ?» Hobi

«ធ្លាប់តើស៎» ទម្លាប់ប្រចាំត្រកូលរបស់ Min Yoongi មិនដែលចេះឆ្លើយលើសពី ១ ម៉ាត់ ២ ម៉ាត់យ៉ាងម៉េច។

«ហាស៎ បងធ្វើស្អីដាក់គេខ្លះ?» Hobi ត្រទ្បោតទ្បើងភ្លាមពេលឮបងប្រុសនិយាយដូច្នេះ។

Yoongi មិនដែលកុហកម្តងណាទេពាក្យដែលនាយនិយាយគឺ 99.99% ហើយដែលពិតប្រាកដ! ឆ្ងល់ណាស់ថានាយធ្វើបាបមនុស្សដែលគួរឲ្យអាណិត ស្រទ្បាញ់ដូចជា Jimin យ៉ាងម៉េចកើត?

«ចាំបងប្រាប់» រឿងនៅចំពោះ Hobi គឺសំខាន់មិនអាចមិនឲ្យគេដឹងបានទេសង្ស័យតែ Jimin ធ្លាប់ប្រាប់គេហើយមិនដឹងព្រោះ Jimin មកនៅទីនេះ ៣-៤ ខែហើយបើតាមការគិតគឺតាំងពីថ្ងៃបែកគ្នាជាមួយនាយ។

Yoongi និយាយរឿងគ្រប់យ៉ាងប្រាប់ទៅប្អូនសាច់ឆ្ងាយគ្មានសល់តាំងពីដើមរហូតមកដល់ចប់ Hobi អង្គុយសឹងមិននឹងគូទ។

«អាបងចង្រៃ អាបងថោកទាប» Hobi ស្ទុះទៅគក់ខ្នងនាយដឹបៗដោយមិនអាចទ្រាំបានគ្រាន់តែស្តាប់ឮក៏មានអារម្មណ៍ថាឈឺចាប់និងខឹងជំនួស Jimin ដែរ។

«អួយ បងឈឺខឹងអីពាស់ណានៀក?» Yoongi

«មិនឲ្យខឹងយ៉ាងម៉េចស្តាប់បងនិយាយមើលចុះបងចេះធ្វើរឿងថោកទាបបែបនេះមកពីណាហាស៎?» Hobi

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now