episode 74

2.5K 131 1
                                    

ពេលវេលាចេះតែដើរទៅរឿងអាក្រក់ៗទាំងប៉ុន្មានក៏បានកន្លងផុតទៅជំនួសដោយរឿងល្អៗចូលមកវិញ។

រយៈពេលមួយឆ្នាំកន្លងមកនេះ Jimin ក៏យល់ព្រមត្រទ្បប់មករស់នៅទីក្រុងជាមួយ Yoongi វិញដោយបង្កើតបានកូនស្រីដ៏គួរឲ្យស្រទ្បាញ់មួយនាក់នាងបានអាយុ ៣ ខែដោយមានឈ្មោះថា Min Ari ដែលបានន័យថា ផ្កាស្អាតគួរឲ្យចង់គយគន់ គួរឲ្យស្រទ្បាញ់ គឺល្អឥតខ្ចោះ។

ចំណែកឯ Jeon Wonyong ពេលនាងក៏កើនអាយុបាន ១ ឆ្នាំ ៣ ខែហើយព្រមទាំងចេះដើរតេះតះផងដែរហើយបើនិយាយពីរឿងខូចគ្មានអ្នកណាព្រមបានស្តេចតែម្តង។

«ម៉ាម៉ាបាយ» Wonyoung ដើរមករក Appa ដែលនៅផ្ទះបាយ។

«ឃ្លានទៀតហើយមែនទេកូន? ប្រយ័ត្នបែកពោះណា» Taehyung មិនមែនចិត្តអាក្រក់នោះទេតែនាងទើបតែញុាំបាយហើយអស់មួយចានមុននេះប៉ុណ្ណោះ។

«លៀន (ឃ្លាន) អ្ហឹកៗ ម៉ាម៉ា» Wonyoung

«អូខេៗ បានណា Appa ដាក់ឲ្យកុំយំទៅមើលកូនជ្រូក» Taehyung ទាញចានតុក្កតាមកមកហើយក៏ដួសបាយព្រមទាំងដាក់សម្លដែលធ្វើទុកសម្រាប់នាង។

Taehyung បែងចែងអាហារច្បាស់លាស់ខ្លាំងណាស់គេមិនដែលឲ្យ Wonyoung ញុាំអាហារដូចជាមនុស្សចាស់នោះទេបានន័យថាអាហាររបស់នាងគឺសម្រាប់នាង ឯអាហារអ្នកផ្ទះគឺសម្រាប់អ្នកផ្ទះមិនឲ្យលូកទ្បំទ្បើយ។

«ហិហិ បាយ» Wonyoung សើចចេញធ្មេញមកពីរគ្រាប់វាពិតជាគួរឲ្យក្នាញ់ណាស់ដៃតូចៗក៏លូកមកកាន់ចានបាយខ្លួនឯង។

«កាន់ឲ្យស្រួលបួលណាកូន» Taehyung

«ចាស៎» Wonyoung ទ្បើងមកអង្គុយនៅលើកៅអីទាបរបស់ខ្លួនហើយដួសបាយញុាំតែម្តង។

«ចៅអ្នកណាញុាំច្រើនបែបនេះ?» Ms.Kim

Mr.Kim និង Ms.Kim បានមករស់នៅជុំគ្នាជាមួយគ្រួសារខាងកូនប្រុសព្រោះពួកគាត់ក៏ចាស់ណាស់ហើយមិនអាចទុកឲ្យនៅតែពីរនាក់បានទេ។

«ម៉ាម៉ាឆ្ងាញ់» Wonyoung

«បើឆ្ងាញ់ញុាំឲ្យច្រើនទៅចៅ» Ms.Kim

«អ្នកម៉ាក់មានការអ្វីមែនទេ?» Taehyung

«ម៉ាក់មិនឃើញកូនចេញពីផ្ទះបាយទើបដើរមកមើលកូនកំពុងតែធ្វើអី?» Ms.Kim

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now