episode 35

3.3K 187 0
                                    

សម្លេងដូចជាកញ្ចែងដែលស្រែកទ្បើងផ្អើលអស់
មនុស្សពេញកន្លែងផលិតគ្រឿងសង្ហារឹម។ Jungkook បែរមកក្រោយមុខអតីតប្រពន្ធទាំងការងើយឆ្ងល់។

Taehyung ប្រញាប់ដើរទៅរកនាយយ៉ាងលឿនបំផុត ដៃនិងដៃក៏ក្តាប់ចូលគ្នាទាំងខឹង ទាំងប្រច័ណ្ធម៉ួម៉ៅ សម្បើមណាស់លោកអើយ។

«អូនមានការអី ?» Jungkook សួរទៅកាន់ Taehyung ។

«អូនមករកបងមានបញ្ហាទេ ?» ពាក្យថា បង បានធ្វើឲ្យ Jungkook ចម្លើយចិត្តហើយក៏រំភើបជាខ្លាំងឯ Mix និង Mik  កាលបើឮដូច្នេះម្នាក់ៗក៏នាំគ្នាដើរគេចចេញ តែម្តងព្រោះដឹងឮថាចៅហ្វាយតូចកំពុងតែប្រច័ណ្ឌ ចៅហ្វាយរបស់ខ្លួនហើយ។

«អត់នោះទេបងគ្រាន់តែឆ្ងល់រាល់ដងអូនមិនដែលទាំងសួរបងផង ?»

«អ៊ីចឹងបងអន់ចិត្តមែន ? អូនសុំទោស សឺត» Taehyung ចាប់ដៃមកកាន់ដៃ Jungkook ហើយក៏ ចង្អើតជើងទៅថើបថ្ពាល់គេមួយខ្សឺតយ៉ាងវែងហើយក៏បែរទៅញញឹមដាក់មនុស្សស្រីម្នាក់ដែលឈរនៅចំពោះមុខខ្លួន។

«សួស្តីខ្ញុំ Francy Selena» ស្រ្តីកូនកាត់ប៉ារាំងរាក់ទាក់ ទៅកាន់មាឌតូចមិនប្រាប់ក៏នាងដឹងថាអ្នកណាដែរព្រោះស្និតស្នាលដល់ថ្នាក់នេះហើយ។

«ខ្ញុំ Kim Taehyung» មាឌតូចញញឹមទៅកាន់នាង។

«ជាសង្សាររបស់លោកមែនទេលោក Jeon ?» Francy

«ជាប្រពន្ធទៅវិញទេ» Taehyung រហ័សឆ្លើយតប ជំនួស។

«អូ មករៀបការជាមួយគ្នាតាំងពីពេលណា ? លោកមិន ហៅខ្ញុំចូលរួមសោះ !» Francy

«ចៃដន្យពួកយើងរៀបការរបៀបឯកជនមិនឲ្យអ្នកណា
ដឹងទ្បើយ» Taehyung

«ចាស៎ តែមិនទេខ្ញុំក៏រីករាយពេលដែលបានស្គាល់មុខ លោក» Francy ញញឹមដាក់មាឌតូច។

«បាទ រីករាយដូចគ្នា» Taehyung

«ខ្ញុំសុំកាត់បន្តិចហើយណា» Jungkook

«បាទ» Taehyung បែរមកញញឹមដាក់ Jungkook យ៉ាងស្រស់ធ្វើមើលដូចជាប្រពន្ធដែលស្រទ្បាញ់ប្តី ណាស់។

«អ្នកនាងគិតយ៉ាងម៉េចដែរសម្រាប់ម៉ូតថ្មីតើពេញចិត្ត ដែរទេ ?» Jungkook

«ខ្ញុំពេញចិត្តណាស់ព្រោះក្បាច់នេះគឺជាក្បាច់ថ្មីត្រូវទេ ?» Francy

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now