episode 44

3K 164 0
                                    

  ដើរលេងនៅតាមកោះបែបនេះវាពិតជាធ្វើឲ្យយើង ស្រស់ស្រាយបំបាត់ទុក្ខកង្វល់ពិតមែនសឹងតែមិនចង់
ត្រទ្បប់ទៅផ្ទះវិញសោះព្រោះវាពោរពេញទៅដោយទុក្ខសោកជាច្រើន។

ដំណើរកំសាន្តមួយនេះមិនបានសឹងមួយអាទិត្យផងគេក៏ត្រូវត្រទ្បប់ទៅផ្ទះវិញហើយណាមួយ Jungkook គេ ត្រូវបំពេញការងារទៀតផង។

  #Villa Kim

Jungkook បើកទ្បានចេញពី Busan មកកាន់ផ្ទះ របស់មាឌតូចដោយប្រើរយៈពេល ៤ ម៉ោង។ នាតាម ទ្បានពួកគេក៏និយាតគ្នាពីនេះពីនោះមិនឈប់។

គូរស្នេហ៍ចាស់បណ្តើរគ្នាចុះពីលើទ្បានដើរចូលទៅក្នុងផ្ទះទាំងញញឹមមិនឈប់មិនឈរសោះជាពិសេសគឺ Jungkook តែម្តងនាយពិតជាមានសេចក្តីសុខខ្លាំង ណាស់។ 

«Jungwon-ahh» សម្លេងស្រួយស្រេះសរបស់អ្នក ម្តាយស្រែកហៅឈ្នោះកូន។

«Appa» អាល្អិត Jungwon រត់មករកម្តាយយ៉ាង លឿនដោយស្នាមញញឹមមានជាប់នៅលើមុខ។

«អីយ៉ា នឹកណាស់សំណព្វចិត្ត» Taehyung ត្រដាងដៃ ឱបកូនមួយទំហឹង។

«កូនក៏នឹក Appa ដូចគ្នា សឺតៗ» អាល្អិតថើបថ្ពាល់ ទាំងសងខាងរបស់ Taehyung ទាំងញញឹមជាប់ មាត់។

«មិននឹកប៉ាទេមែនទេ ?» អ្នកជាឪពុកក៏សម្លឹងមើលទៅ មាឌតូចនិងកូនប្រុសទាំងញញឹម។

«នឹកបាទ» Jungwon ក៏រត់ទៅឱបឪពុកម្តង។

«នឹកឯណាមិនឃើញអរដូចជាឃើញ Appa កូនផង» Jungkook ពេបមាត់ពេបមុខង៉ក់ងរដាក់កូន។

«កុំខឹងកូនអីប៉ាកូនស្រទ្បាញ់អ្នកទាំងពីរស្មើគ្នាមិនឲ្យលើសនោះទេបាទ» Jungwon ញញឹមចេញធ្មេញដាក់ Jungkook ។

«កូនអ្នកណាអីក៏គួរឲ្យស្រទ្បាញ់បែបនេះលោក» Jungkook ចាប់លើកកូនទ្បើងមកពរហើយថើបខ្សឺត ព្រមទាំងលើកគេបោះទ្បើងទៅលើហើយយកមុខទៅញីជាមួយពោះគេឲ្យគេសើចកខឹក។

«ខិខិ កូនរសើបណាស់ប៉ា» Jungwon ចំកោងខ្នង សើចកខឹក។

«ឲ្យកូនរាងម្តង» Jungkook ញីពោះគេតទៀតមិន ឈប់។

«ខិខិ ប៉ាកូនរឹងពោះណាស់» Jungwon សើចផង ស្រែកឃាត់ Jungkook ផង។

«បានហើយកូនហត់ណាស់» Taehyung ដើរទៅយក Jungwon ពីដៃនាយចេញបើម៉ាកៗនឹងសង្ស័យកូន គាំងស្លាប់មិនខាន។

«ហ៉ើយ កូនហត់ណាស់» Jungwon អស់ដង្ហើម ញាប់ៗនៅលើដៃអ្នកជាម្តាយគេសឹងតែដាច់ខ្យល់ទៅហើយ។

«អាវ៎ នេះមកវិញហើយមែនទេ Tae ?» Mr.Kim

«បាទ លោកប៉ាចុះឯណាអ្នកម៉ាក់នោះ ?» Taehyung

«ម៉ាក់កូនកំពុងតែធ្វើម្ហូបនៅក្នុងផ្ទះឯណោះ» Mr.Kim

«Jungwon ?» Jungkook

«បាទ លោកប៉ា ?» Jungwon

«មានបានទៅលេងលោកយាយទេ ?» Jungkook ចង់ សម្តៅទៅលើ Ms.Jeon ព្រោះថាបើគេមិនបានទៅ អ៊ីចឹងបានន័យថាវាជិត ១ ខែហើយ។

«អត់នោះទេលោកប៉ាកូនមិនចង់ទៅជួបលោកយាយទេបើកូនទៅច្បាស់ជាលែងបានមកជួបលោកតានឹង Appa ទៀតមិនខាន» Jungwon ក៏ប្រញាប់ប្រាប់ភ្លាម ទៅលោកប៉ាភ្លាម។

«តែយើងខានជួបលោកយាយជិត ១ ខែហើយណាកូន មិនខ្លាចលោកយាយខឹងទេឬ ? បើកូនមិននឹកលោក យាយចុះលោកតានោះ ?» Jungkook គេដឹងថាកូន ស្រទ្បាញ់លោកតាខ្លាំងប៉ុណ្ណាទើបលើកគាត់មកបាំង
មុខមិនអ៊ីចឹងម៉ាក់គេខឹងដាច់ប៉ាដាច់កន្ទុយជាមិនខាន។

«កូននឹកលោកតា» Jungwon ឱនមុខចុះ។

«យើងទៅលេងលោកតាហើយលោកយាយទៅណា» Jungkook លួងលោមកូន។

«អត់ទេលោកប៉ា» Jungwon តវ៉ាដោយក្រវីក្បាល ញាប់ស្លេរ។

«ទៅៗកូនចាំ Appa ទៅជាមួយណា» Taehyung ស្រាប់តែនិយាយបែបនេះចេញមក។

«ពិតមែនអ្ហេស៎ Appa ?» Jungwon ញញឹមចេញមក ភ្លាមបើ Appa ទៅជាមួយគេច្បាស់ជាយល់ព្រមជាមិន ខាន។

«ពិតមែនហើយ» Taehyung

«Tae ?» Jungkook ចងចិញ្ចើមចូលគ្នានិងមិនពេញ ចិត្តជាខ្លាំងចំពោះសំណើរនេះ។

«មិនអីទេបងមិនចង់ឲ្យកូនជួបយាយរបស់គេទេឬ ?» Taehyung បែរមកសួរប្តី។

Jungkook គេពិតជាមិនយល់ពិតមែនថា Taehyung ចង់លេងអ្វីឲ្យប្រាកដព្រោះមាឌតូចគេដឹង ខ្លួនឯងច្បាស់ណាស់ថាម៉ាក់របស់ Jungkook មិន ពេញចិត្តជាមួយនិងគេ។

[ អូនចង់លេងអី Kim Taehyung ? ]
To Be Continues….

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now