episode 71

2.5K 139 0
                                    

មួយអាទិត្យកន្លងផុត Taehyung ក៏អនុញ្ញាតឲ្យមកសម្រាកវិញនៅផ្ទះធម្មតាគ្រាន់តែមិនអាចធ្វើអ្វីបានផ្តេសផ្តាសទ្បើយគឺគេវះកាត់។

«ង៉ា ង៉ា» ទាយិកាតូចស្រែកយំលាន់ឮពេញបន្ទប់ព្រោះតែការឃ្លាន។

Jungkook ញាប់ដៃញាប់ជើងឆុងទឹកដោះគោឲ្យកូនស្រីវាមិនមែនជាការលំបាកសម្រាប់គេទ្បើយព្រោះគេក៏ធ្លាប់មើលថែ Jungwon ដូចគ្នា។

«អ៎ាៗ នេះកូនស្រីប៉ាៗកុំយំណា» Jungkook ដាក់ទឹកដោះគោមឹមហើយលើកដៃទះភ្លៅនាងតូចថ្នមៗបានមួយសន្ទុះ Wonyoung ក៏លង់លក់បាត់ដោយមិនអាចអាក់ខានបាន។

«មើលកូនហត់ទេ?» Taehyung សួរទៅប្តីគេក៏ធុញធប់ដូចគ្នាតែធ្វើអីមិនបាន។

«មិនហត់ទេកូនទេហត់ជាងព្រោះខំពពោះកូនឲ្យបង» រាងក្រាស់ដាក់ដៃមកអង្អែលមាឌតូចថ្នមៗព្រមទាំងសៀតសក់គេចូលគុម្ពត្រចៀក។

«អូនសប្បាយចិត្តណាស់ពេលឃើញបង
ស្រទ្បាញ់គ្រួសារបែបនេះ» គេពិតជារំភើបខ្លាំងណាស់ពេលឃើញការប្រែប្រួលរបស់រាងក្រាស់បើគេមិនផ្តល់ឱកាសឲ្យ Jungkook ទេគេអាចនឹងស្តាយក្រោយ។

«ព្រោះគ្រួសារជាជីវិត! បងប្រាប់រឿងមួយដល់អូន» Jungkook

«រឿងអ្វីទៅ?» Taehyung

«បងឈប់ជួញដូររបស់ខុសច្បាប់ទៀតហើយ!» Jungkook

«ពិតមែនអ្ហេស៎?» Taehyung

«អ្ហឹម ពេលនេះបងមានកូនហើយមិនយូរ Jungwon នឹងធំដឹងក្តីបងមិនចង់ឲ្យកូនឃើញបងធ្វើការអស់ទាំងនេះទេណាមួយវាក៏ធ្វើឲ្យអូនព្រមទាំងកូនៗមានសេចក្តីសុខផងដែរ» នាយបានគិតច្បាស់ហើយដោយឲ្យគេមកគ្រប់គ្រងជំនួសហើយនាយចុះចេញវាល្មមដល់ពេល ហើយគឺត្រូវពីគ្រួសារសំខាន់ជាង។

«អរគុណណាស់ជុង អរគុណដែលធ្វើដើម្បីគ្រួសារយើង» Taehyung ឈោងដៃមកឱបកនាយជាប្តីពេលនេះគេអស់អ្វីត្រូព្រួយបារម្ភទៀតហើយ។

Jungkook ញញឹមហើយអង្អែលខ្នងគេថ្នមៗគេពិតជាស្រទ្បាញ់ Taehyung និងកូនៗណាស់ឲ្យគេលះបង់អ្វីក៏ព្រម។

#YOONMIN's Scene

ងាកមកមើលអ្នកនៅព្រៃភ្នំឯនេះវិញ Yoongi តែងតែអង្វរ Jimin ជារឿយៗឲ្យទៅរស់នៅ Seoul វិញតែមាឌតូចមិនព្រមទាល់សោះក្បាលរឹងខ្លាំងមែនទែន។

មកទល់ពេលនេះពោះ Jimin ក៏ចាប់ផ្តើមខ្ទាត់ហើយរឿងចាញ់កូនទុកចិត្តចុះឲ្យចំណាត់ថ្នាក់លេខ ១ តែម្តងសូម្បីតែបាយក៏ចាញ់ក្លិនដែរ។

«ពេលណាអូនទៅនៅជាមួយមីន? ពេលនេះពោះអូនធំទៅៗហើយណា?» Yoongi

«ពោះអូនកុំចេះ អូនហៅបងបាននៅជាមួយមែនទេចង់ទៅក៏ទៅខ្លួនឯងទៅ» តាំងពីមានកូនមកចរិត Jimin ផ្លាស់ប្តូរសឹងតែ 90% ឆ្នាស់ជាងមុន តវ៉ាច្រើន ចចេស រឹងរូស និយាយមិនស្តាប់ មានន័យថាពាក្យចាស់និយាយ អ្នកមានកូនគឺដូចជាមនុស្ស ២ ផ្សេងគ្នា វាជាការពិត?

«តែបងបារម្ភពីអូន» ឯ Yoongi ក៏ដូចគ្នាតាំងពីខ្លាឥទ្បូវមកប្រែជាឆ្មាវិញ Jimin ហាក់ដូចជាមិនស្រទ្បាញ់គេដូចមុនសោះអ៊ីចឹងគេពិបាកគម្រាមរឿងរត់ចោលណាស់។

«មិនបានឲ្យបារម្ភ» Jimin ទាញក្រូចឆ្មាមក
ជញ្ជួកជាប់មាត់មិនខ្វល់ពីគេសោះ។

«អូខេ មិនទៅក៏តែអូនដឹងថាថ្ងៃនេះថ្ងៃអ្វីទេ?» Yoongi លូកដៃមកឱបចង្កេះគេថ្នមៗព្រោះខ្លាចសុីមួយកែងដៃដូចជាលើកមុនទៀត។

«ថ្ងៃអី? ថ្ងៃពុធ?» Jimin សសឹងគិតតែចេញបានតែប៉ុណ្ណឹង។

«ថ្ងៃនេះជាថ្ងៃកំណើតអូនណា៎!» Yoongi

«អូ ពិតមែនហើយហេតុអ្វីក៏ខ្ញុំភ្លេច?» Jimin ភ្ញាក់ព្រឺតចេះមកភ្លេចថ្ងៃកំណើតខ្លួនឯងទៅកើត។

«រីករាយថ្ងៃកំណើតណាជូនពរឲ្យអូនមានសុខភាព ក្លាយជាភរិយាល្អ ជាម៉ាក់ៗដ៏ល្អរបស់កូនយើង!» Yoongi

«អ្នកណាជាភរិយាបង? គ្មានថ្ងៃខ្ញុំមិនយកបងធ្វើប្តីទេ» Jimin ប្រលេសដៃគេចេញពីចង្កេះស្រែកដាក់គេមាំងៗហើយដើរចូលផ្ទះបាត់ធ្វើឲ្យកំលោះចាស់សឹងតែគាំងបេះដូងពេល់ពាក្យសម្តីអស់ទាំងនេះហើយ។

«អូនលែងត្រូវការបងហើយមែនទេ Park Jimin?» Yoongi ស្រែកសួរឮខ្ទរពេញព្រៃចាប់រត់ផ្អើលសំបុកគេខំនិយាយប៉ុណ្ណេះហើយមាឌតូចគួរតែអរតែមើលសម្តីបកមកវិញចុះក្រែងពីមុនចង់ធ្វើប្រពន្ធគេណាស់?

[ បោកទឹកចិត្តទេ 😭 ]
To Be Continues...

រឿង: វិលរកស្នេហ៍ (Ended)Where stories live. Discover now