EP1 : Omega តូច

41.9K 1.4K 45
                                    

    Seabom High School រាល់ពេលដែលគេនិយាយពីឈ្មោះវិទ្យាល័យមួយនេះ គេច្បាស់ជាស្គាល់វិទ្យាល័យដ៏ល្បីល្បាញប្រចាំទីក្រុង Seoul ដែលមានទីតាំងស្ថិតនៅ South Korea ។ នៅទីនេះមិនត្រឹមតែជាសាលាដ៏ល្បីនោះទេ វាថែមទាំងមានទីធ្លាធំទូលាយ មានតារាងបាល់ មានដើមឈើធំតូច បណ្ណាល័យ កន្លែងហាត់ប្រាណ អាងហែលទឹក ឬក៏អ្វីផ្សេងៗទៀតនៅទីនេះគឺមានមិនខ្វះ ។ និស្សិតនៅទីនេះគ្រប់រូបសឹងតែទាំងអស់គឺសុទ្ធតែមកពីត្រកូលអ្នកមានមុខមាត់នៅក្នុងសង្គម ហើយក៏ផ្តុំទុកសិស្សពូកែៗជាច្រើនដូចគ្នា ។

    សាលានីមួយៗគឺតែងតែមានច្បាប់ទម្លាប់គ្រប់ៗគ្រិះស្ថានសិក្សាទាំងឡាយ ក៏ដូចជាការចេញនិងចូលរៀន ឯកសណ្ឋានរបស់សិស្សជាដើម ។ ដោយឡែកនៅទីនេះក៏មានបែងចែកថ្នាក់សិស្សពូកែមួយថ្នាក់ ហើយក៏បន្តរាយឈ្មោះមករហូតដល់ថ្នាក់ដែលនៅមានសិស្សមួយចំនួនតូចដែលមិនសូវខ្វល់ពីការសិក្សាដូចគ្នា ។ និយាយឱ្យងាយគឺខាងសាលាបានដាក់ឱ្យអ្នករៀនពូកែបានពិន្ទុខ្ពស់រៀនមួុយថ្នាក់ ហើយក៏ដេញអ្នកដែលល្អបង្គួរ អ្នកធម្យម អ្នកខ្សោយមកជារឿយៗរហូតដល់ថ្នាក់ចុងបង្អស់ ។ គោលបំណងដែលសាលាធ្វើបែបនេះគឺចង់ពង្រឹងឱ្យសិស្សពូកែកាន់តែខំរៀនបន្ថែម ព្រោះត្រូវប្រគួតប្រជែងសមត្ថិភាពជាមួយអ្នកខ្លាំងៗដូចគ្នា ប៉ុន្តែមិនមែនមានន័យថាគេពង្រឹងតែអ្នកពូកែនោះទេ គឺគេពង្រឹងគ្រប់កម្រិត គ្រប់ថ្នាក់ ។

« ក៏ដូចជាអ្វីដែលខ្ញុំបានរៀបរាប់នៅខាងលើនេះ ពួកយើងគួរតែផ្តួចផ្តើមម្នាក់បន្តិចៗ នោះប្រទេសយើងនិងកាន់តែរីកចម្រើនជាងនេះ សូមអរគុណ » ក្រោយពីនិយាយបកស្រាយអស់ពេលជាយូរ នាយតូចវ័យ 19 ឆ្នាំដែលមាននាមជាសិស្សពូកែប្រចាំសាលាក៏បានអោនក្បាលគំនាបគោរពអ្នកតូច អ្នកធំដែលបានចូលរួមក្នុងកម្មវិធីដ៏ធំមួយនេះយ៉ាងសមគួរ ។ ខណៈនោះសម្លេងស្នូរទះដៃក៏បន្លឺឡើងកងរំពងពេញបន្ទប់ សាងជាភាពត្រេកអរមួយដល់នាយតូចជាខ្លាំង ។

    នៅពេលដែលឮសម្លេងស្នូរទះដៃ Kim Taehyung ក៏កាន់តែសប្បាយចិត្ត ព្រោះតែការងារបានជោគជ័យ សម្ថភាពនិងភាពវ័យឆ្លាតរបស់គេបានលើកកេរ្តិ៍ឈ្មោះមកឱ្យសាលាជាខ្លាំង មិនចម្លែកទេដែលពួកគេជ្រើសរើសឱ្យមនុស្សពូកែ មនុស្សឆ្លាតឡើងទៅលើវេទិការដ៏ធំដែលជាកន្លែងមួយអាចក្នុងការជួយលើកមុខលើកមាត់ឱ្យសាលាបានកាន់តែខ្លាំង ។

The Owner Of My Heart (✔️)Where stories live. Discover now