EP16 : ជាន់ដានដ៏អាក្រក់នេះ

11.1K 693 3
                                    

ព្រឹកព្រលឹមថ្ងៃថ្មីម៉ាហ្វៀរូបសង្ហារគឺពិតជាបានធ្វើតាមសម្តីដែលគេថាគេនិងជូន Omega តូចរបស់គេទៅ ហើយក៏នាំទៅដូចសម្តី ហើយថែមទាំងទៅតែពីរនាក់ថែមទៀត គិតតែម៉ាហ្វៀលដែលមិនទាំងស្គាល់ផងថាអ្វីទៅដែលជាស្នេហា តែគេកំពុងតែចេះចង់បង្កើតភាពជិតស្និតជាមួយក្មេងម្នាក់នេះយ៉ាងចម្លែក គេចេះបញ្ជាកូនចៅឱ្យរៀនចំកន្លែងទុកសម្រាប់គេនិង Omega តូចតែពីនាក់យ៉ាងរ៉ូមេនទិចទៀតផង ។

« ចៅហ្វាយនិងអញ្ជើញមកវិញនៅពេលណាដែលទាន?? »

« ឯងទៅឈរត្រង់នោះទៅ មានឃើញទេ Omega តូចខ្លាចឯងឡើងស្លេកមុខអស់ហើយ » Jungkook លើកដៃចង្អុលទៅក្បែរសាឡុងបង្ហាញថាគេត្រូវទៅឈរត្រង់នោះ ហើយក៏ឈ្ងោកមុខទៅសម្លឹងក្មេងតូចដែលកំពុងតែឈរត្បៀតខ្លួនមកគេដើម្បីគេចចេញមិនឱ្យមនុស្សជំនិតមើលឃើញគេ បើតាមមើលទៅ Jangwin តែងតែញញឹមនិងនិយាយស្រួលបួលជាមួយនាយតូចរហូតតើ ប៉ុន្តែគេខ្លាចនោះខ្លាច ។

« សុំទោសចៅហ្វាយ »

« ចៅហ្វាយ... »

« អាហារពេលថ្ងៃត្រង់ត្រូវតែទៅដល់មុនម៉ោង 11 ចំណែកអាហារពេលល្ងាចត្រូវតែទៅដល់មុនម៉ោង 5 ស្តាប់បាន?? »

« ទទួល បញ្ជាចៅហ្វាយ »

« បំបែកគ្នាទៅធ្វើការចុះ ហើយក្រៅពីម៉ោងដែលយើងបានកំណត់អ្នកណាក៏ដោយក៏គ្មានសិទ្ធិចូលទៅរញ៉េរញ៉ៃដែរ »

« ខ្ញុំបាទនិងចាត់ចែងជូនចៅហ្វាយឱ្យបានរៀបរយ » អ្នកដែលដឹងពីតួនាទីក៏ប្រញប់ស្នើរខ្លួនឡើងដើម្បីឱ្យចៅហ្វាយចំណាយពេលនៅទីនោះជាមួយមនុស្សរបស់គេឱ្យសប្បាយចិត្ត កុំឱ្យគេទៅហើយ តែនៅបារម្ភនេះបារម្ភនោះមិនឈប់ ។

« តោះពួកយើងទៅ » Jungkook ងក់ក្បាលបន្តិច ហើយក៏អោបចង្កេះរបស់ Omega តូចដើរចេញទៅ ដោយមានអ្នកបម្រើនៅឈរតម្រាមគ្នាអោនក្បាលគោរពពួកគេទាំងពីរទាល់តែចេញទៅផុត ។

« លោកមកវិញពេលណាដែរ? » នៅពេលដែលកំពុងតែដើរទៅខាងក្រោយផ្ទះ Tae ក៏ចាប់ផ្តើមសួរគេ ព្រោះមុននេះពេលដៃស្តាំរបស់គេសួរ គេមិនបានតបនោះទេ Jangwin សួរឆ្វេង គេទៅបញ្ជាស្តាំ នេះមែនទេភាសារបស់ពួកគេនិយាយជាមួយគ្នា??

The Owner Of My Heart (✔️)Where stories live. Discover now