EP136 : យើងអាក្រក់ជាងបីសាចទៅទៀត

6.1K 613 21
                                    

« តុកៗ* លោកប៉ា?? » កូនស្រីកណ្តាលរបស់ម៉ាហ្វៀដ៏អំណាចសន្សឹមៗលើកដៃតូចស្អាតទៅគោះទ្វារបន្ទប់តិចៗទុកជាការផ្តល់ដំណឹងប្រាប់មុនថានាងនឹងចូលទៅខាងក្នុង ។ នៅតាមផ្លូវនាងឆ្ងល់ណាស់ថាហេតុអ្វីក៏ពូ Night នាំនាងមកមន្ទីរពេទ្យ តែគេមិនព្រមប្រាប់ខ្លួនឡើយ សុខចិត្តឱ្យនាងមកមើលដោយខ្លួនឯងទៅវិញ ។

« Appa?? Appa កើតអីនឹងប៉ា? » គ្រាន់តែឈានជើងដើរចូលមកដល់កន្លែងលោកប៉ាកំពុងឈរភ្លាមនាងក៏មើលឃើញថា Appa កំពុងតែគេងភ្ជួរទាំងស៉ឺរ៉ូមមាន.តហើយនៅមាន.តភ្ជាប់បំពង់អុកសុីសែនទៀត ទើបនាងស្ទុះស្ទារត់ទៅរកមើលនៅតាមដងខ្លួន Appa ខ្លាចថាគាត់មានរបួស ។

« ត្រូវថ្នាំរំលូតកូន »

« ចុះ... »

« ប៉ាចាប់វាបានហើយ ប៉ាអនុញ្ញាតិឱ្យកូនទៅជាមួយប៉ា »

   Vanilla ញោចញញឹមចេញមកបន្តិចព្រមជាមួយលោកប៉ា ។ ដឹងទេថានាងសប្បាយចិត្តខ្លាំងប៉ុណ្ណាពេលលោកប៉ាអនុញ្ញាតិឱ្យនាងទៅជាមួយ?? ទោះជានាងជា Alpha ក៏ពិតមែន តែគាត់ក៏នៅតែប្រកាន់ថានាងជាស្រី គាត់បារម្ភណាស់ខ្លាចថាកូនមានគ្រោះថ្នាក់ ។ បែបនេះហើយទើបលោកប៉ាតែងតែហាមនាងរាល់សកម្មភាពដែលនាងចង់ធ្វើនេះធ្វើនោះ សូម្បីតែកាំភ្លើងក៏មិនឱ្យនាងប្រើដែរ លើកលែងតែកាំបិតដែលគាត់បានប្រគល់ឱ្យតែប៉ុណ្ណោះ ។

   ប៉ុន្តែ...បន្ទាប់ពីបានឃើញកូនស្រីសម្លាប់មនុស្សម្នាក់កាលពីយប់មិញរួចហើយ គំនិតរបស់លោកប៉ាម្នាក់នេះក៏លែងប្រកាន់អ្វីទៀតដែរ...គេនឹងបង្រៀនពីអ្វីដែលមាននៅក្នុងខ្លួនទៅកូនស្រីកណ្តាលដូចដែលគេបានបង្រៀនកូនប្រុសច្បងយ៉ាងអញ្ចឹង ។

    Vanilla ដើរទៅក្បែរ Appa លើកដៃទៅអង្អែលមុខគាត់ថ្នមៗ ឯដៃម្ខាងទៀតគិតតែពីក្តាប់ចូលគ្នាខ្លាំងឡើងៗដល់ថ្នាក់ញ័រទទ្រើត ។ នាងស្បថអាម្នាក់នោះត្រូវតែងាប់ដោយវេទនាបំផុត វាត្រូវតែឈឺលើស Appa នាងរាប់រយរាប់លានដងទើបសាកសមនឹងអ្វីដែលវាបានធ្វើ ។

[ S K I P ]
{ វិមានហ្គោលដេនហ្វៀលវីដែស }

    ទម្រាំតែគេរួចដៃក្នុងការដាក់អង្គរក្សឱ្យនៅការពារប្រពន្ធកូនគេក៏ចំណាយពេលយូរណាស់ដែរ ព្រោះត្រូវផ្ចិតផ្ចង់ឱ្យបានខ្ពស់ បន្ទាប់ពីបានធ្វើដំណើរចាកចេញពីមន្ទីរពេទ្យវិលត្រឡប់មកដល់វិមាន Jungkook និង Vanilla ក៏ដើរចុះពីលើឡានមកខាងក្រៅ ឆ្ពោះទៅគុកងងឹងដែលស្ថិតនៅក្នុងបន្ទប់ក្រោមដីជាមួយគ្នាតែម្តង ។

The Owner Of My Heart (✔️)Where stories live. Discover now