EP17 : Omega តូចប្រពន្ធសម្លាញ់

12K 685 4
                                    

ងាកមកមើលកម្លោះតូចនិងម៉ាហ្វៀរូបសង្ហារដែលកំពុងតែធ្វើដំណើរដើរឆ្ពោះទៅក្នុងព្រៃទាំងគូ ហើយនៅតាមផ្លូវ Jungkook ក៏បានប្រាប់នាយតូចពីនេះពីនោះជាហូរហៀរ ទាំងមិនដឹងទេថាគេភ្លេចខ្លួននិយាយច្រើនហួសហេតុ ទាំងដែលគេជាមនុស្សមិនចូលចិត្តនិយាយស្តីច្រើន តែមើលចុះពេលនេះគេនិយាយអើយនិយាយមិនដាច់មិនអីទាល់តែសោះ ។

« ចុកជើងឬអត់?? » នៅពេលដែលកំពុងតែធ្វើដំណើរ អ្នកកម្លោះក៏ងាកមុខទៅសួរនាយតូចដោយមិនភ្លេចលូកដៃទៅជូតវាសញើសដែលមានដាមជាប់នៅលើថ្ងាសគេចេញវិញថ្នមៗ បើតាមមើលប្រហែលជាហត់ណាស់ហើយ បើដឹងថាដើរហើយ Omega តូចគេនឿយយ៉ាងនេះ គេសុខចិត្តជិះឡានចូលទៅវិញល្អជាង ។

« តិចតួច »

« ដើរយូរដែលហើយ យើងបីវិញម៉ោះ » Tae លើកដៃទៅអោប.កគេជាប់ខណៈដែលគេកំពុងតែអោនមកលើកបីខ្លួនឡើង កាយវិការយកចិត្តទុក្ខដាក់ព្រួយបារម្ភរបស់គេតែងតែធ្វើឱ្យក្មេងម្នាក់នេះញាប់ញ័រកាយាជានិច្ចមិនថាពេលណាក៏ដោយ គេតែងតែបែបនេះរហូត ។

« ហេតុអ្វីក៏យូរម្ល៉េះ?? »

« ទើបតែមកលើកដំបូងឯងច្បាស់ជាគិតថាយូរអញ្ចឹងហើយ ប៉ុន្តែតាមពិតដើរតែមួយភ្លែតនិង »

« ខ្ញុំដើរឡើងសឹងតែងងុយហើយ »

« សម្រាកសិនទៅអញ្ចឹង ចាំដល់យើងដាស់ »

« ខ្ញុំគេងហើយណា » នាយតូច ដាក់រង្វង់មុខដ៏ស្រស់ស្អាតទៅផ្អឹបនិងផែនទ្រូងដែលពោរពេញទៅដោយសាច់ដុំយ៉ាងណែនណាប់ ប្រកែកមិនបានពិតមែនថារាងកាយរបស់ប្រុសម្នាក់នេះគឺ Prefect ខ្លាំងណាស់ ម្តងៗសឹងតែឈាមច្រមុះទៅហើយ ។

« អឹម!! គេងទៅ » Jungkook ងក់ក្បាលបន្តិចអនុញ្ញាតិឱ្យគេគេង ឃើញថាគេនឿយ គេហត់ខ្លាំងពេក Jungkook ក៏មិនស្រណុកចិត្តដូចគ្នា ក៏ដឹងដែលថា Omega តូចគឺនៅក្មេងណាស់ ហើយគេក៏ត្រូវចំណាយកម្លាំងទៅលើរឿងអស់ទាំងច្រើនទៀត អញ្ចឹងហើយបានជាអ្នកកម្លោះមិនបណ្តោយគេផ្តេសផ្តាស់ ព្រោះតែខ្លាចថាប៉ះពាល់និងសុខភាពរបស់ក្មេង ។ អ្នកកម្លោះបោះជំហានដើរទៅមុខបន្តដោយបីនាយតូចជាប់ក្នុងរង្វង់ដៃ មិនយូរក្មេងតូចក៏ពិតជាលង់លក់តាមការនិយាយមិនខុស ។

The Owner Of My Heart (✔️)Where stories live. Discover now