EP64 : ប្តីគេក៏ជាមនុស្សធម្មតាដែរ

10K 737 41
                                    

« Jung បងទៅសម្លុតពួកគេធ្វើអី?? » ក្រោយពីលោកប្តីបាននាំខ្លួនឡើងឡានបើកចេញពីសាលាវិញហើយ ប៉ុន្តែមិនបានបើកទៅផ្លូវសម្តៅទៅវិមានឡើយ ឃើញក៏ឆ្ងល់តែខ្ជិលសួរនាំច្រើន ព្រោះនេះជាប្តីមិនមែនអ្នកដទៃអីឯណា ។

« ពួកវាមើលអូន បងមិនចូលចិត្ត » ម៉ាហ្វៀរូបសង្ហារ ទាំងក្តាប់ដៃនិងចង្កូតឡានយ៉ាងណែនតាំងពីបើកចេញមកវាយូរដែលហើយ ប៉ុន្តែកំហឹងនៅក្នុងខ្លួនដូចជាមិនបាត់សោះ នៅតែក្តៅក្រហាយដដែល ។

« គ្រាន់តែមើលក៏ស្រែកកើតដែរ មើលតែពួកគេប៉ះដៃប៉ះជើងអូនអញ្ចឹង »

« បើពួកវាហ៊ានប៉ះ បងនិងចិញ្ច្រាំៗពួកវានៅចំពោះមុខអូនឱ្យអូនមើលនិងភ្នែកតែម្តង » គ្រាន់តែគិតក៏គេក្តៅដែរ ប្រពន្ធរបស់គេ ត្រូវតែជារបស់គេតែម្នាក់ អ្នកណាអាចប៉ះបានក្រៅពីគេ?? គឺគ្មានឡើយ គ្មានឡើយៗៗ មិនឱ្យៗៗ មិនឱ្យប៉ះទេ!!!!

« ឆើស!! ឃោឃៅសម្បើមណាស់ »

« អូនជាប្រពន្ធបង ចរឹកបងយ៉ាងមិចអូនត្រូវតែដឹងច្បាស់ជាងអ្នកណាៗទាំងអស់ » ស្របនិងសម្តីគេក៏សកដៃទៅចាប់កាន់ដៃរបស់ប្រពន្ធលើកមកថើបថើរៗថ្នមៗ ដៃម្ខាងទៀតក៏នៅកាន់ចង្កូតផ្តោតអារម្មណ៍ដើម្បីកុំឱ្យមានបញ្ហាមួុយប្រការណាកើតឡើង ។

« ល្មោភកាម ងរច្រើន ឆាប់ខឹង ពូកែស្រែក ធ្វើអ្វីតាមតែចិត្ត ហើយក៏ពូកែខាងប្រើអំណាចណាស់ដែរ » មិនចាំយូរ នាយតូច ក៏ដាក់ទៅប្រាវយកៗ ប៉ុន្តែអាពាក្យមិនល្អៗបែបនេះគេមិនចេះទុកទេចូលត្រចៀកស្តាំចេញវិញតាមត្រចៀកឆ្វេង ។

« អូនមិនសរសើរបងអ្វីបន្តិចទេឬ?? » ស្តាប់មើលចុះ ចំណុចមួយណាក៏អាចំណុចមិនល្អដែល ចំណុចល្អៗរបស់គេជាមួយប្រពន្ធមានច្រើនណាស់ បីផង ថ្នមផង ស្មោះក៏ស្មោះ នៅច្របាច់ជើងឱ្យប្រពន្ធទៀត រកបានឯណាប្តីដូចគេ??

« មិនចង់ យ៉ាងមិចបងរកចិញ្ច្រាំអូនដែលមែនទេ?? » នាយតូច អើតមុខទៅនិយាយឌឺគេ ធ្វើមើលតែមិនដឹងថាប្តីម្នាក់នេះស្រឡាញ់គេប៉ុណ្ណា?? លើកដៃរុញក៏គេលើកមិនរួចដែរ ។

« ញ៉ំាអូនល្អជាងចិញ្ច្រាំឆ្ងាយណាស់ ទាំងស្រួល ទាំងឆ្ងាញ់ » គេងាកមុខទៅញាក់ចិញ្ចើមម្ខាងដាក់ប្រពន្ធបន្តិច មិនត្រឹមតែប៉ុន្នឹងឡើយគេនៅលូកដៃទៅច្របាច់ទ្រូងពើកៗយ៉ាងច្រឡើមមើលទៅនៅក្នុងបន្ទប់ ហើយនៅក្នុងឡានមានអ្នកបើកក្បែរៗពេញនិងគេចេះតែធ្វើបែបនិងកើត ។

The Owner Of My Heart (✔️)Where stories live. Discover now