EP84 : អោនក្បាលគោរពយើងទៅ

7.4K 668 40
                                    

    ព្រឹកព្រលឹមថ្ងៃថ្មីបើកភ្នែកភ្ញាក់រលឹកពីដំណេកភ្លាមទាំង Jungwon និង Jangwin ក៏មានការងារត្រូវទៅធ្វើទាំងព្រឹក ឡានសេរីទំនើបខ្មៅរលើបរលោងដែលកំពុងតែបោលនៅលើផ្លូវបោះពួយទៅមុខយ៉ាងលឿនស្លេវ ព្រោះតែខ្លួនមានការងារប្រញាប់ត្រូវបញ្ចប់ ក្នុងថ្ងៃនេះរឿងគ្រប់យ៉ាងគឺត្រូវតែចប់ ។

« អាឡូ!! លោកម្ចាស់ »

( យើងចង់និយាយជាមួយ Won )

« អ្នកប្រុស លោកម្ចាស់ចង់ជួប »

« អាឡូ ប៉ា »

( នៅខាងនោះមានអ្វីឬអត់? )

« គ្មានទេ »

( បើបែបនេះល្អហើយ កូនកុំភ្លេចមើលថែរខ្លួនផង )

« ប៉ាដូចគ្នា » បញ្ចប់ការសន្ទនា កម្លោះតូច ក៏ឈោងដៃហុចទូរស័ព្ទឱ្យទៅ Jangwin វិញ បិទភ្នែកក្រវីក្បាលទៅវិញទៅមកបន្តិចដោយសារតែគេងងុយ យប់មិញរវល់និយាយជាមួយលោកប៉ាដល់យប់ជ្រៅណាស់ដែរ ទម្រាំតែចប់គេគេងបានតែមួយភ្លែតតែប៉ុណ្ណោះ ។

    កាលពីយប់មិញម៉ោងប្រហែលជា 12 ជាង លោកប៉ារបស់គេក៏ដឹងខ្លួន អាចនិយាយអាចអ្វីបានធម្មតាគ្រាន់តែមិនសូវមានកម្លាំងដោយសារតែឈាមហូរច្រើន ។ ឆោឡោពេទ្យផ្អើលពេញនិងទាំងកណ្តាលយំ រកឈាមរកអីមកឱ្យគេ គ្រាន់តែទទួលដំណឹងថាគេដឹងខ្លួនគ្រូពេទ្យញញឹមញញែមបិទមាត់មិនជិតឡើយ ។

    អាចថាគេកាច កំណាច និងឃោឃៅពិតមែន ប៉ុន្តែព្រោះតែគេម្នាក់ទៅណាក៏គេស្ងើចសរសើរលើកនិយាយគ្រប់ទិសគ្រប់ទីនាំឱ្យ LA ក្លាយជាកន្លែងមួយដែលមានតែមនុស្សគោរពកោតខ្លាច ។ គេកំណាច គេកាច ប៉ុន្តែមិនមែនគេទៅរករឿងសម្លាប់អ្នកណាអ្នកណីដោយគ្មានហេតុផលឡើយ គ្មានអ្នកណាទៅស្គាល់គេច្បាស់ជាអ្នកដែលរស់នៅ LA នោះទេ ។

    ពេលដែលព្រឹកឡើងបំបែកគ្នាទៅធ្វើតាមផែនការ គេក៏ងើបចេញពីគ្រែអ្នកជំងឺក្រេសដូចជាគ្មានឈឺអ្វីអញ្ចឹង មិនដឹងថារាល់ថ្ងៃនេះគេញ៉ំាបាយ ឬក៏ញ៉ំាដែកស្ពាន់ទេបានជារឹងមាំម្លឹងៗ អ្នកខ្លះរបួសតែប៉ុន្នឹងថ្មាលនេះនៅសន្លប់មិនទាន់ដឹងខ្លួនទេ ។

The Owner Of My Heart (✔️)Where stories live. Discover now