EP104 : ឯងនាំចោរមករកយើង?!!

7.6K 665 52
                                    

ក្រោយពីស្វាមីបានចេញទៅផុត នាយតូច ក៏ដើរទៅយកកន្សែងតម្រង់ចូលទៅបន្ទប់ទឹកដើម្បីងូចទឹកសម្អាតខ្លួនចេញ ព្រោះរយៈពេលដែលគេងូចទឹកក៏មិនមែនតិចដែរ គិតទៅគេចេះសំងំងូចទឹកយូរតាំងតែស្គាល់ Jungkook ម្ល៉េះ ។ ក៏ដូចដែលគេនិយាយថាពេលដែលយើងស្រឡាញ់អ្នកណាហើយយើងតែងតែចង់ស្អាត ហិកៗ នេះហើយជាមូលហេតុ ។

    កន្លងផុតទៅ 30 នាទីក្រោយ កាយតូចច្រឡឹងក៏បោះជំហានចេញពីក្នុងបន្ទប់ទឹកវិញ ដោយមានត្រឹមតែអាវឃ្លុំបិទបាំងកាយ និងមានកូនកន្សែង.សតូចមួយសម្រាប់ជូតសក់ទទឹកជោគនេះឱ្យស្ងួតទៅខ្លះ ។

    ដៃម្ខាងនៅជូតសក់ ឯដៃម្ខាងទៀតក៏ដើរទៅប្រមូលសម្លៀកបំពាក់ស្វាមីដាក់កន្ត្រកយកទៅបោកចេញ ។ ជីវិតជាម៉ាហ្វៀ ជាមនុស្សមានអំណាច ត្រូវតែស្លៀកពាក់ខ្មៅៗ ងងឹតៗបែបនេះរហូតឬ?? តាំងតែពីជួបគ្នាថ្ងៃដំបូងសម្លៀកបំពាក់របស់គេគឺខ្មៅរហូតមកទលឥឡូវក៏បែបនិងដែរ ។ តែគេមិនដែលចេះថាចង់ឱ្យខ្លួនស្លៀកពាក់ខ្មៅឡើយ គេចូលចិត្តឱ្យខ្លួនស្លៀកពាក់.សឬក៏ពណ៌ឆើតៗ ពេលខ្លះក៏ឆ្ងល់ចង់សួរតែក៏ចេះតែភ្លេច ម្យ៉ាងក៏មិនចង់ដេញដោលសួរនាំគេច្រើន ព្រោះត្រឹមតែការស្លៀកពាក់ប៉ុណ្ណោះ ។

« ប្រុសម្នាក់នេះក្លិនក្រអូបពិតមែន » Tae បន្លឺឡើងទាំងញញឹមតិចៗ ថ្ពាល់ទាំងគូក៏ស្រាប់តែក្រហមឡើងមកព្រឿងៗដូចផ្លែប៉េសផ្តល់ដំណឹងដល់ម្ចាស់ធ្វើឱ្យគេលើកដៃស្រឡូនៗទាំងគូមកក្តោបថ្ពាល់ភ្លាមៗតែម្តង ។

« ចំមែនហើយ អៀនអ្វីនាក៎?!! » នាយតូច ទះមុខខ្លួនថ្នមៗ ក្រវីក្បាលបណ្តេញការគិតទាំងនោះចេញ នេះនៅតែម្នាក់ឯងសោះបែរជាទៅអៀនប្តីដែលនៅក្រុមហ៊ុនឯណោះវិញ ហ្ហើយ!!! ស្រឡាញ់ពេកទេដឹងនាក៎?!! មនុស្សមិនទាំងនៅផងក៏អៀនកើតដែរ ។

    Tae បែរមកផ្តោតអារម្មណ៍ក្នុងការងារនៅក្នុងដៃវិញ ដាក់សម្លៀកបំពាក់ស្វាមីចូលទៅក្នុងម៉ាស៉ីនផងញញឹមផងអីផង ចប់ហើយ!! ងប់ងល់និងស្នេហាដល់ថ្នាក់នេះឬ?? បោកខោអាវនឹកស្នេហ៍ឬក៏យ៉ាងមិចនិង??

    ក្រោយពីដាក់សម្លៀកបំពាក់បោករួចរាល់ហើយ នាយតូច ក៏បើកទូរខោអាវរកសម្លៀកបំពាក់មកស្លៀកម្តង រើកកាយពេញទូរហើយគ្មានប្រទះមួយណាត្រូវចិត្តទេ ធុញណាស់ៗ គួរតែស្លៀកមួយណាទៅ??

The Owner Of My Heart (✔️)Where stories live. Discover now