EP115 : អូនគឺជារបស់បងតែម្នាក់គត់

6.5K 599 21
                                    

Jungkook ឈរសម្លឹងមើលកញ្ចក់សេរេក្រវាត់.កចុះឡើងៗ ប៉ុន្តែគេមើលយ៉ាងមិចក៏មិនត្រូវចិត្ត សម្លែករាល់ដងតែថ្មាលនេះ Tae ដឹងតែឡើងមករៀបចំខ្លួនឱ្យគេហើយប្លែកអីតែថ្ងៃនេះមិនឃើញឡើងមក ឬក៏ជាប់ដៃមើលកូននៅខាងក្រោម?? អឹម!! ប្រហែលជាពិតមែនហើយតាមមើលទៅ ។

ម៉ាហ្វៀរូបសង្ហាសាច់ចាំ បោះជំហានដើរទៅទាញវាំងននបើកបន្តិច ហើយក៏ប្រទាក់ភ្នែកឃើញរូបភាពដែលនាំឱ្យមនុស្សកំពូលហួងហែងដូចជាគេ ក្តៅឆាវចិត្តកាត់ព្រលឹមភ្លាមតែម្តង ។ មិនរារែកយូរគេក៏ប្រញាប់ស្ទុះស្ទារត់ចុះទៅខាងក្រោមសម្តៅទៅកន្លែងនោះយ៉ាងញាប់ជើងស្អេក ។

« អាចង្រៃ!!! ដឹប* » Jungkook លូកដៃទៅកញ្ឆក់.កអាវរបស់ Day ទាញឱ្យចូលមកកាន់តែកៀក យាដៃម្ខាងទៀតដាល់គេចំគុម្ពថ្ពាល់ឡើងដឹប មកពីគេបែបនេះហើយទើប Day ហៅគេថាជាមនុស្សចិត្តក្តៅនោះ ។

« Jung?!! បង!! បានហើយ » Tae ស្ទុះស្ទារត់ចូលទៅអោបដើមដៃស្វាមីទាញគេមកវិញ មិនចង់ឱ្យគេបង្កររឿងកាត់ព្រឹកព្រលឹមហើយកូនក៏នៅខាងក្នុងទៀត បើពួកនាងចេញមកឃើញវាមិនមែនជារឿងល្អទេ ។

« វាមកឈរនិយាយជាមួយអូន!! »

« ត្រជាក់ចិត្តបន្តិចទៅ គេមិនបានធ្វើអ្វីអូនទេណា៎ឱ្យខ្ញុំសុំទោសជំនួសស្វាមីខ្ញុំផងទៅចុះ » នាយតូច ងើយមុខនិយាយជាមួយគេដោយប្រើសម្លេងតិចៗ អង្អែលទ្រូងគេសម្រួលឱ្យស្ងប់អារម្មណ៍ ហើយក៏ងាកទៅសុំការអធ្យាស្រ័យពីអ្នកខាងនោះជំនួសស្វាមី ។

« ខ្ញុំមិនបានថាអ្វីទេ »

« អាចង្រៃ!! ដឹប* ឈប់មើលប្រពន្ធយើង!!! » Jungkook កម្រោលចូលទៅដាល់គេមួយដៃចំកន្លែងដដែលសារជាថ្មី ខឹងឡើងញ័រដៃអស់រលីងដោយសារតែក្រសែភ្នែករបស់គេសម្លឹងមើលទៅប្រពន្ធខ្លួននោះ វាមិនមើលទេឬថាប្តីនៅឈរច្រងរៗនេះ??

« Jung ស្តាប់អូន លែងគេទៅ ខ្ញុំថាលោកគួរតែទៅវិញហើយ អធ្យាស្រ័យផងខ្ញុំមិនបានជូនដំណើរទេ » នាយតូច ដើរមកអោបដើមដៃមាំណែនអង្អែលស្រាលៗលោមឱ្យគេត្រជាក់ចិត្ត ប្តីរបស់ខ្លួន គ្មានអ្នកណាមកស្គាល់ច្បាស់ជាងខ្លួនឡើយ ទោះជាដំណាក់កាលណាក៏គេនៅតែស្តាប់ខ្លួនដែរ មើលទៅថាគេពិតជាព្រមលែងហើយមកអោបខ្លួនវិញតាមការលោមឱ្យទាល់តែបាន ។

The Owner Of My Heart (✔️)Where stories live. Discover now