EP137 : មិនដូចគ្នា

5.4K 591 28
                                    

    កន្លងផុតទៅអស់ពីរ បីថ្ងៃទៅហើយក៏ Insu នៅសម្រាកក្នុងមន្ទីរពេទ្យមិនទាន់ចេញវិញដែរ ព្រោះតែសុខភាពគេនៅមិនទាន់ធូរឡើយ ទើបត្រូវនៅតាមដានមើលសុខភាពគេនៅក្នុងមន្ទីរពេទ្យសិន ។ សុខភាពធម្មតារបស់គេក៏មិនសូវជាមាំទាំស្រាប់ទៅហើយ អាណិតក៏អាណិតតែជួយអ្វីក៏មិនកើត ។

« ចង់ចេញទៅខាងក្រៅទេ In?? បងនាំអូនទៅ »

« អត់ទេ »

« នៅតែក្នុងបន្ទប់បែបនេះអូនមិនធុញមិនអផ្សុកខ្លះទេឬ?? » អ្នកកម្លោះ សកដៃទៅអង្អែលសក់គូដណ្តឹងស្រាលៗថ្នមៗ អោនទៅថើបត្រង់នោះមួយខ្សឺតយ៉ាងវែង ទើបដាច់ចិត្តដកចេញវិញ ។

« ខ្ញុំចង់នៅជិតបង » ចម្លើយរបស់គេនៅតែដដែល ។ គេតែងតែទាមទារចង់នៅក្បែរ Jungwon គ្រប់ពេលគ្រប់វេលា បែបនេះហើយទើបគេត្រូវដាក់ច្បាប់នៅសាលាដើម្បីមកនៅជាមួយគូដណ្តឹង ។ រាល់ថ្ងៃនេះគេក៏មិនសូវស្រណុកចិត្តដែរ ដោយសារតែ Insu មិនព្រមចេញទៅណា គិតតែពីសំងំនៅក្នុងបន្ទប់បែបនេះរហូត ។

« តាមចិត្តៗ មិនចេញក៏មិនចេញ បងនៅជាមួយអូនស្រាប់ហើយ » Jungwon ងក់ក្បាលសម្របខ្លួនតាមអ្វីដែលគូដណ្តឹងចង់បាន ធ្វើយ៉ាងម៉េចបើពេលនេះគេមិនទាន់ត្រឡប់មកធម្មតាវិញបាន ខ្លួនមិនអាចបណ្តោយឱ្យគេធ្ងន់ធ្ងរជាងនេះដូចពីមុនឡើយ ។

[ S K I P ]

« ឈប់ភ្លាមនាងក្មេងចោរ!! ឱ្យលុយយើងមកវិញ!! »

« ដឹប!!* អូយ៎!!*..ហ៉ឹកៗ..ជួយខ្ញុំផង..ខ្ញុំមិនចង់ជាប់គុកទេ » Mareal (ម៉ារៀរ៍) ស្ទុះស្ទាក្រោកឈររត់ទៅពួនពីក្រោយខ្នង Vanilla សុំជំនួយពីនាងទាំងទឹកភ្នែកសស្រេកសស្រាក់យ៉ាងកំសត់ តែ Vanilla មិនបានខ្វល់ជាមួយឡើយ មានតែដើរហួសចេញធ្វើមិនដឹងមិនឮអ្វីទៅវិញ ។

« បងស្រីនាងគួរឱ្យអាណិតណាស់បងជួយនាងផងទៅ » Rose បន្លឺឡើងតិចៗល្មមអាចឱ្យអ្នកឈរក្បែរខ្លួនស្តាប់ឮ ឃើញក្មេងម្នាក់នេះយំអង្វរដល់ថ្នាក់នេះទៅហើយនាងពិតជាអាណិតណាស់ ។

« មិនមែនជារឿងរបស់ពួកយើងទេ អូនកុំខ្វល់អី » Vanilla តបទៅវិញបែបហីៗតាមទម្លាប់ ទៅសង្ឃឹមអ្វីឱ្យនាងជួយបើសូម្បីតែដៀងកន្ទុយភ្នែកមើលក្មេងនោះក៏នាងមិនទាំងដៀងផង ។ បើមិនមែនជារឿងរបស់គ្រួសារនាង នាងមិនលូកដៃទេ ។

The Owner Of My Heart (✔️)Where stories live. Discover now