EP141 : គ្មានអ្វីទៀតទេ

5.4K 527 46
                                    

នាយតូចរូបស្រស់បវរកំពុងតែជក់ចិត្តក្នុងការដើរបេះផ្កានៅក្នុងសួនទាំងញញឹមពង្រាយ គេបេះបណ្តើរញញឹមបណ្តើរស្រស់ស្រាយកាត់ព្រឹកព្រលឹម ។ ព្រឹកនេះគេត្រូវនៅក្នុងវិមានតែម្នាក់ឯង ព្រោះតែ Jungkook ក៏ទៅធ្វើការ ឯ Vanilla និង Rose ក៏ទៅលេង Insu ឯគេក៏មិនអាចទៅបាន ដោយសារតែ Jungkook មិនបានអនុញ្ញាតិឱ្យទៅជាមួយនោះទេ ។

« ម្ចាស់តូច នេះជាអ្វីដែល ម្ចាស់តូច បញ្ជាឱ្យខ្ញុំស៉ើប » Tae ដកភ្នែកចេញពីផ្កាកូលាបក្រហមនៅចំពោះមុខបែរទៅរកប្រភពសម្លេងជំនួសវិញ ។ គេគឺជាអ្នកដែលខ្លួនបានបញ្ជាឱ្យទៅស៉ើបរឿងរបស់ Sara ឃើញថាខ្លួនមិនមាត់ៗមែនតែមិនប្រាកដឡើយថាមិនដឹងរឿងអ្វីនោះ ។

« ម្ចាស់តូច ចង់ទៅណាទាន? »

« ខ្ញុំទៅរកស្រីម្នាក់នោះ »

« ម្ចាស់តូច?? ម្ចាស់តូច មិនគួរ... » ដោយសារតែគេរវល់អោនក្បាលនិយាយ គេមិនបានដឹងឡើយថា Tae បានដើរចេញទៅដោយមិនស្តាប់ការហាមឃាត់អ្វីបន្តិចនោះទេ មើលទៅម្ចាស់តូចរបស់គេពិតជាខឹងខ្លាំងណាស់ ។

« ឆ្វាច់!!* » គ្រាន់តែចូលមកដល់ខាងក្នុងភ្លាម Tae ក៏ដើរសម្តៅទៅរកនាងលើកដៃឡើងយកដងផ្កាកូលាបវាត់ទៅលើមុខនាងមួយទំហឹង ធ្វើឱ្យបន្លានោះឈូតមុខនាងឈាមជ្រាបចេញមកតក់ៗតែម្តង ។

« ខ្ញុំដឹងថាយប់នោះនាងនិង Jungwon មិនបានធ្វើអ្វីទេ » ម្រាមដៃវែងស្រឡូនក៏សន្សឹមៗសកទៅច្របាច់មុខរបស់នាងឱ្យងើយមកប្រឈមជាមួយនឹងខ្លួន ។

« អូយ៎!! » Sara លានមាត់បញ្ចេញសម្លេងត្អូញត្អែរមកម្តងហើយម្តងទៀត ដោយសារតែម្រាមដៃគេបានច្របាច់ចំមុខរបួសនាងធ្វើឱ្យវាឈឺពើតៗឡើងមកជាខ្លាំង ។ តាំងតែពីនាងត្រូវគេចាប់ឃុំនៅទីនេះគ្មានថ្ងៃណានាងដកដង្ហើមបានស្រួលទេ ពួកគេតែធ្វើទារុណ្ឌកម្មទៅនាងរាល់ថ្ងៃមិនអាក់ខានមួយថ្ងៃណាទេ ។

« ខ្ញុំនឹងឱ្យ Jungwon ជាអ្នកចាត់ការនាងដោយផ្ទាល់ដៃ នាងមិនបាច់ភ័យទេ ខ្ញុំមិនអនុញ្ញាតិឱ្យនាងរស់នៅបានយូរជាងនេះទៀតឡើយ » បញ្ចប់ប្រយោគ Tae ក៏គប់ផ្កានោះទៅលើនាង ដើរទៅយកទូរស័ព្ទពីអង្គរក្សមក call ទាក់ទងទៅកូនប្រុសដើម្បីឱ្យគេជាអ្នកមកចាត់ការនាង ។

The Owner Of My Heart (✔️)Where stories live. Discover now