EP87 : ពួកយើងផ្តាច់ពាក្យទៅ

7.9K 648 31
                                    

ចេញផុតពីក្នុងបន្ទប់ក្រោមដីដែលឃុំខ្លួនរបស់ Vencher កម្លោះតូច ក៏ដើរចូលទៅច្រកមួយទៀតសម្តៅទៅរកអ្នកដែលទះកំភ្លៀងខ្លួនម្សិលមិញ អ្នកដែលឆក់ Appa និងប្អូនស្រីរបស់គេម្តង ជ្រុលជាមកប្រដៅទៅហើយគេខ្ជិលបកចុះបកឡើងរញ៉េរញ៉ៃច្រើនតង់ ។

៚ ក្រាក ៚

Jungwon ដើរក្រវីកាំបិតរបស់គេទៅវិញទៅមក ដើរមកឈរទល់មុខពួកគេទាញស្រោបកាំបិតចេញប្រើដៃអង្អែលផ្លែកាំបិតដោយមិនខ្លាចរអាថានិងមុតញញឹមចុងមាត់ចេញមក បត់.កទៅឆ្វេងទៅស្តាំកាត់បន្ថយការចុករោយបន្តិច រួចក៏ដើរចូលទៅរកពួកគេទាំងបីដែលមានសភាពដូច Vencher កាន់តែជិតឡើងៗ ។

៚ ឆ្វាប់ ៚

បន្ទាប់ពីគេលើកកាំបិតទៅឆូតមុខរបស់អាម្នាក់ដែលទះមុខគេហើយរួចរាល់ គេនៅតែមិនមាត់មិន.កអ្វីដដែល ដងកាំបិតរបស់គេពេលនេះគឺប្រលាក់ស្រោចពោរពេញទៅដោយឈាមតក់ចុះមកតាមចុងកាំបិត ឯអ្នកដែលត្រូវរបួសឯណោះវិញចង់ស្រែកក៏ស្រែកមិនរួច ព្រោះខ្លួនត្រូវគេចងមាត់ជាប់ទឹកហើយ ។

« ស្រាយខ្សែមាត់ពួកវាចេញទៅ » គេដូចជាមិនសប្បាយចិត្តសោះ ទោះជាដៃជាអ្នកធ្វើ ភ្នែកឃើញទិដ្ឋភាពនេះនៅចំពោះមុខក៏ពិតមែន តែត្រចៀកគេមិនបានស្តាប់ឮសម្រែកអ្វីបន្តិចឡើយ បើបែបនេះក៏មិនពេញចិត្តគេដែរ ។

« ឈឺទេ?? ហ្ហឹម!! » ស្របនិងសំណួរ Jungwon ក៏លើកកាំបិតបង្អូសស្រាលៗពីលើមុខគេ ចងចញ្ចើមចូលគ្នាចាំស្តាប់សចម្លើយ តែវាហ៊ានមាត់រឹងមិនឆ្លើយទៅវិញ ។

« ជ្រឹប* អូយ!!! » ឱ្យសាកសមនិងការផ្គើន កម្លោះតូច ក៏សង្កត់កាំបិតទៅលើមុខគេភ្លាម ទាល់តែឮអាម្នាក់នោះស្រែកទើបគេព្រមដកកាំបិតចេញវិញ ។

៚ រឺង រឺង ៚

Jangwin ហូតទូរស័ព្ទចេញពីហ៊ោបាវហើយក៏ឃើញថានេះជាលេខចៅហ្វាយទើបគេប្រញាប់ដើរទៅកន្លៀងបន្តិចដើម្បីនិយាយគ្នា ព្រោះនៅជិតខ្លាចឮសម្លេងរញ៉េរញ៉ៃ ។ ពេលដែលការសន្ទនាបានបញ្ចប់ Jangwin ក៏ប្រញាប់ដើរទៅប្រាប់អ្នកប្រុសពីដំណឹងដ៏ល្អ ព្រោះ Insu បានដឹងខ្លួនហើយ ។

The Owner Of My Heart (✔️)Where stories live. Discover now