EP82 : មិនយូរទេខ្ញុំនិងទៅវិញ

6.8K 646 42
                                    

    រទេះរុញដែលមានវត្តមានរបស់ម៉ាហ្វៀដ៏មានអំណាចនៅទឹកដី LA កំពុងតែត្រូវរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងលឿន ។ Doctor មានជំនាញពូកែៗក៏ប្រញេប្រញាប់រត់ត្របាញ់ជើងសម្តៅចូលទៅខាងក្នុងគ្រប់ៗគ្នា មានដោយទាំង Doctor នៅមន្ទីរពេទ្យផ្សេងចូលមកទៀតផង ។

« អ្នកប្រុស ចុះម្ចាស់តូចនិង... »

« ខ្ញុំកំពុងតែខំរកវិធីហើយ »

« ពេលដែលយើងមកយើងក៏អាចជួយពួកគេបាន »

« វាងាយណាស់ឬ?? បើយើងប្រហែសតែបន្តិចពួកវាអាចនិងបាញ់ កាំភ្លើងពួកវាពេញដៃ គ្នាវាក៏ច្រើន ត្រឹមតែពួកយើងចេញមកផុតនេះសំណាងពេកហើយ ខ្ញុំមិនអាចប្រថុយនិងសុវត្ថិភាពពួកគេឡើយ បើពួកវាចាប់បានថាគ្មានអ្នកណាមកជាមួយលោក ពួកវាប្រាកដជាបាញ់ មើលតែវាបាញ់ប៉ាទៅ វាមិនបាននិយាយលេងទេ »

« បាទ!! អ្នកប្រុស »

« ចុះលោកតា?? »

« ខ្ញុំបានដាក់ថ្នាំងងុយគេងឱ្យគេផឹក ហើយក៏នាំគេទៅបន្ទប់សម្រាក »

« ដាក់អង្គរក្សនៅមើលមុខបន្ទប់គាត់ឱ្យច្រើនទៅ »

« 10 នាក់ទាន »

« ហេតុអ្វីក៏ពេទ្យយូរចេញមកវិញម្ល៉េះ?? » Jungwon គំហកឡើងខ្លាំងៗ គេអន្ទៈសារចង់ដឹងពីសុខទុក្ខលោកប៉ាសឹងស្លាប់ទៅហើយ តែពេទ្យចូលទៅបាត់មាត់សំងំឱ្យឈឹង ។

                           ៚ ផាំងៗ ៚

« អ្នកប្រុសៗ ពួកគេត្រូវការភាពស្ងៀមស្ងាត់ បើអ្នកប្រុសរំខានដាច់សមាធិពួកគេអស់មិនខាន » Jangwin ស្ទុះស្ទារត់ទៅនាំអ្នកប្រុសរបស់គេចេញមកវិញ និយាយប្រាប់គេពីហេតុផលមួយឱ្យបានសមស្របទើបគេព្រមស្ងាត់មកអង្គុយស្ងៀមវិញ ។

« កូនអាម្នាក់នោះនៅឯណា?? »

« វាបញ្ចូនទៅ Seoul បាត់ហើយទាន »

« កំសាកពិតមែន ចុះគ្រួសារវា?? មានអ្នកណាផ្សេងពីនេះទេ? » កម្លោះតូច ក្រវីក្បាលហួសចិត្តហួសថ្លើម មិននឹកស្មានថាបាត់អាក្មេងនោះពីសាលាហើយឪវាក៏បញ្ចូនឱ្យទៅ Seoul មិនខុសសោះដែលហៅថាកំសាក ។

The Owner Of My Heart (✔️)Where stories live. Discover now