EP38 : ស្រួលខ្លួនខ្លាំងណាស់

8.1K 619 8
                                    

ក្រោយពីការធ្វើទុក្ខរបស់កូនបានធូរស្រាកស្រាន្តខ្លះ ម៉ាហ្វៀរូបសង្ហារ ក៏ដើរចេញមកវិញយឺតៗដោយមានជំនិតរបស់គេនៅជួយគ្រាលបណ្តើរគេមកអង្គុយនៅលើសាឡុងវិញ ។ ទោះជាខ្លាចថាពេលមកជិត ChuErr គេនិងក្អួតទៀត ប៉ុន្តែក៏ត្រូវតែមកព្រោះមានការត្រូវចរចារគ្នខ្លះ ។

« បងកើតអ្វី?? »

« អ៎!! គឺថាចៅហ្វាយចាញ់ក្លិនទឹកអប់ណា៎អ្នកនាងតូច អញ្ចឹងហើយបានជាគាត់ក្អួត » ជំនិតរូបសង្ហារ ប្រញេប្រញាប់ឆ្លើយជំនួសចៅហ្វាយដោយលើកហេតុផលមួយដ៏សមស្រប ព្រោះបើចៅហ្វាយគេជាអ្នកឆ្លើយ អ្នកនាងតូចគេក្តៅចេញផ្សែងឆាវឥឡូវហើយ ។

« អូនសុំទោសផង អូនមិនដឹងថាបងចាញ់ដល់ថ្នាក់នេះទេ »

« កុំ..កុំមកជិត » គ្រាន់តែឃើញនាងបម្រុងនិងដើរមកអង្គុយជិតខ្លួនម្តងទៀត Jungkook ក៏លើកដៃហាម រំកិលខ្លួនគេច គេរៀងហើយ មិនចង់ក្អួតទៀតទេ ឡើងទន់ដៃទន់ជើងអស់ទៅហើយ វេទនាជាងអ្នកអត់បាយរាប់ឆ្នាំទៅទៀត ។

« អ្នកនាងតូច អង្គុយត្រង់និងហើយបាទ ចៅហ្វាយគាត់គ្មានកម្លាំងក្អួតទៀតទេ » Jangwin អោនក្បាលចុះរាដៃបង្ហាញកន្លែងឱ្យនាងឃើញ ដោយរក្សាស្នាមញញឹមជាប់នៅលើផ្ទៃមុខ ប៉ុន្តែនាងបែរជាញេញសម្លកគេដូចសត្រូវអញ្ចឹង ។

« ឱ្យឯកសារយើងមកវិញ » មិននៅឱ្យស៉ំាញ៉ំាច្រើន ម៉ាហ្វៀរូបសង្ហារ ក៏ចូលមកសាច់រឿង ទារឯកសារដែលគេខំធ្វើដំណើរហោះហើរពី Seoul មកដល់ LA វិញ ដោយសារតែវាមួយប្រពន្ធគេយំសឹងស្លាប់ ហើយកូនគេរករឿងគេក្អួតឡើងចង់ធ្លាក់ខ្លួនឈឺទៅហើយ ។

« នេះ » ChuErr សកដៃទៅគោះឯកសារដែលនាងបានយកចេញពីក្នុងទូរសំងាត់មកដាក់លើតុ រុញខិតទៅមុខឱ្យគេមើលកាន់តែច្បាស់ ប្តូរពីសម្លក់ Jangwin មកជាញញឹមដាក់ Jungkook វិញយ៉ាងស្រស់ ។

« លើកក្រោយកុំចេះប៉ះពាល់របស់របរយើងផ្តេសផ្តាស់ Jungwin យកទៅទុកវិញទៅហើយប្តូរលេខកូដចេញផង » មុននិងឈោងដៃទៅយកឯកសារមកពិនិត្យមើល Jungkook ក៏ឆ្លៀតបោះប្រយោគទៅគម្រាមនាងដោយប្រើក្រសែរភ្នែកកាចៗ គេផ្តោតភ្នែកមកផ្ទៀងផ្ទាត់ឯកសារម្តងទៀត រួចទើបហុចឱ្យមនុស្សជំនិតដើម្បីឱ្យគេយកទៅទុកឱ្យស្រួលបួលវិញ ។

The Owner Of My Heart (✔️)Where stories live. Discover now