EP97 : ប្រពន្ធបងល្អណាស់

7.8K 636 22
                                    

    ក្រោយពីបានឱ្យ Insu សម្រាកនៅមន្ទីរពេទ្យរហូតមកដល់ល្ងាច តាមមើលគេក៏រាងមានកម្លាំងជាងមុនខ្លះហើយដោយសារតែបានជំនួយពីថ្នាំផង ស៉ឺរ៉ូមផង Jungkook ក៏សម្រេចចិត្តប្តូរឱ្យអនាគតកូនប្រសារទៅសម្រាកនៅឯផ្ទះវិញ ។ ព្រោះនៅមន្ទីរពេទ្យសុវត្ថិភាពប្រៀបមិនដល់នៅឯវិមានឡើយ យ៉ាងណាៗក៏គេគួរតែការពារឱ្យបានខ្ពស់ នៅទីនេះមនុស្សចេញចូលញឹកញាប់ណាស់ខ្លាចមានអ្នកណាមកបន្លំខ្លួនធ្វើជាពេទ្យអ្វីទៅខ្លួនក៏ដេញមិនទាន់ទេ បើនៅវិមានគ្រាន់តែឃើញរបងទ្វារក៏គ្មានអ្នកណាហ៊ានមករញ៉េរញ៉ៃដែរ ។

[ វិមានហ្គោលដេនហ្វៀលវីដែស ]

« ប្រាកដទេថានេះជាថ្នាំជំនួយកម្លាំង?? » សម្លេងចោទសួរដែលបង្ហើបចេញពីក្រអូមមាត់របស់ម៉ាហ្វៀដ៏មានអំណាច ហុចជាសំណួរសួរទៅកាន់និងអ្នកដែលកំពុងតែអង្គុយនៅចំពោះមុខ ។ គេកាន់ថ្នាំដែលត្រូវឱ្យទៅ Insu លេបពិនិត្យមើលចុះឡើងៗ យ៉ាងណាក៏ត្រូវតែពិនិត្យឱ្យប្រាកដចិត្ត យល់ទេពាក្យថាសត្រូវជុំទិស?? គេមិនដែលទុកចិត្តអ្នកណាឡើយក្រៅពីសមាជិកក្នុងគ្រួសារ ។

« បាទ!! លោកម្ចាស់ »

« យើងទុកចិត្តឯងណា៎ សង្ឃឹមថាឯងនិងមិនធ្វើឱ្យយើងខកចិត្តឡើយ » Jungkook រុញថ្នាំដាក់ទៅលើតុវិញ ញាក់ស្មាឡើងបញ្ជាក់ទៅកាន់គាត់ម្តងហើយម្តងទៀតចាត់ទុកថាលើកនេះជាការបញ្ជាក់ចុងក្រោយបង្អស់ទៅចុះ ។

« ច្បាស់ណាស់លោកម្ចាស់ បើអ្នកប្រុស In កើតអ្វីតែបន្តិច ខ្ញុំនិងមកឱ្យលោកម្ចាស់សម្លាប់ដោយខ្លួនឯងតែម្តង »

« ល្អ!! ពួកឯងជូនគាត់ទៅវិញចុះ » ម៉ាហ្វៀរូបសង្ហារ ញញឹមចេញមកបន្តិច ហើយក៏បក់ដៃហៅកូនចៅឱ្យមកនាំគាត់ត្រឡប់ទៅវិញ គេក្រោកចេញពីលើសាឡុងលូកដៃចូលទៅក្នុងហ៊ោបាវតាមមើលរហូតទាល់តែពួកគេចេញទៅផុត ទើបបង្វែរខ្លួនបម្រុងថានិងឡើងទៅខាងលើវិញ ប៉ុន្តែ...

« ប្រពន្ធសម្លាញ់ » សម្លេងមាំធំៗរបស់គេក៏ស្រាប់តែបន្ទន់ធ្លាក់ចុះ បន្សល់មកត្រឹមតែសំនៀងពិរោះដូចសត្វសារិកា គេញញឹមពង្រាយសកដៃទៅអោបចង្កេះរបស់ប្រពន្ធថើបគេមួយខ្សឺតតាមទម្លាប់ ។

The Owner Of My Heart (✔️)Where stories live. Discover now