EP68 : បងថើបថ្ពាល់ខ្ញុំមែនទេ??

8.7K 750 42
                                    

    បន្ទាប់ពីចាត់ការប្រៀនប្រដៅអ្នកនៅក្នុងមន្ទីរពេទ្យហើយរួចរាល់ ប៉ាកូនទាំងពីរនាក់ក៏ប្រញាប់ប្រញាលធ្វើដំណើរត្រឡប់ទៅវិមានវិញជៀសវាសដើម្បីកុំឱ្យ Tae ដែលនៅឯផ្ទះមានការសង្ស័យព្រោះតែបាត់យូរអីបែបនិង បើគេដេញដោលសួរគឺចប់មិនខានឡើយ ដោយសារទាំងប៉ាទាំងកូនសុទ្ធតែមិនចំណាប់រកលេសកុហក ។

« ម្ចាស់តូចពួកឯងនៅឯណា?? » គ្រាន់តែមកដល់គេវិមានពឹបមិនទាន់និងបានចុះពីលើឡានផុតស្រួលបួលផង Jungkook ក៏ចាប់ចោទសួរទៅកាន់កូនចៅយ៉ាងលឿន ស្លេស្លន់ៗដូចមាន់រកពងអញ្ចឹង ។

« គឺនៅអង្គុយលេងខាងក្រោយវិមានទាន » បានដំណឹងភ្លាម គេក៏ប្រញាប់ដើរបោះជំហានទៅញាប់ៗ ចំណែកឯកូនប្រុសដែលដើរតាមពីក្រោយក៏លួចអស់សំណើចនិងលោកប៉ា គេចង់ដឹងណាស់ថាលោកប៉ាម្នាក់នេះស្រឡាញ់ Appa របស់គេកម្រិតណា?? ឱ្យតែចូលក្នុងបន្ទប់បាត់ឈឹងទាំងពីររាប់ម៉ោង ។ (នែ៎!! កូនកុំចេះ 😒 )

« Insu នៅទីនោះដែលមែនទេ?? » ដោយសារតែឃើញលោកប៉ាដើរទៅហើយខ្លួនក៏ខ្ជិលទៅតាម និយាយឱ្យចំទៅគឺខ្ជិលរំខានពេលវេលាលោកប៉ា តែបើអាល្អិតម្នាក់នោះនៅដែលខ្លួននិងអាងទៅនាំគេចេញមកវិញ ។

« អត់ទេអ្នកប្រុស ខ្ញុំឃើញគេឡើងទៅខាងលើយូរហើយ » ថាអីតែលោកប៉ាដែលប្រញាប់ សូម្បីតែលោកកូនក៏ត្រុយដើរទៅក្នុងបាត់ គិតទៅទាំងប៉ាទាំងកូនសួរគេមិនចេះអរគុណដូចគ្នា ។

                            ៚ ក្រាក ៚

    Jungwon លូកដៃទៅបើកភ្លើងបន្ទប់ដើម្បីឱ្យស្រួលមើលបន្តិច ព្រោះតែម្ចាស់បន្ទប់ទម្លាក់វាំងននបាំងថ្ងៃអស់ហើយបើមិនបើកភ្លើងមើលឃើញត្រឹមតែព្រាលៗតែប៉ុណ្ណោះ ។

« មិនទាន់លាងរបួសទៀត?? » កម្លោះតូច ឧទានឡើងតិចៗទាំងចងចញ្ចើមសកដៃទៅចាប់កាន់ដៃក្មេងម្នាក់នោះឡើងពិនិត្យមើលរបួសរបស់គេហើយក៏ឃើញថាមិនទាន់លាងនៅឡើយ ចេះឡើងមកគេងទាំងដៃនៅបែបនេះទៅកើតចំមែនហើយ ។

    គេលូកដៃទៅចាប់ស្មាគេទាញឱ្យបែរមកគេងផ្ញារវិញ ដើម្បីឱ្យស្រួលលាងរបួស រួចទើបចាប់ផ្តើមកកូរកកាយរកប្រអប់ថ្នាំ ធម្មតាតែវិមានធំបែបនេះក្នុងបន្ទប់នីមួុយៗគឺត្រូវតែមានប្រអប់ថ្នាំលាបរបួសនិងថ្នាំលេបអីទុកសាគួរបែបនិងហើយ ។

The Owner Of My Heart (✔️)Where stories live. Discover now