EP8 : ថ្ងៃនេះខ្ញុំមិនឱ្យលោកប៉ះខ្ញុំទេ

13.8K 871 8
                                    

៚ តុក តុក ៚

សម្លេងគោះទ្វារដែលជាសញ្ញាផ្តល់ឱ្យថាបន្តិចទៀតនិងមានមនុស្សចូលមកខាងក្នុង ក៏បានធ្វើឱ្យម៉ាហ្វៀលរូបសង្ហារអើតមុខចេញពីក្នុងភួយងាកសម្លឹងទៅមើលមាត់ទ្វារបន្តិចទាំងចងចញ្ចើមចូលគ្នាបង្ហាញពីការមិនពេញចិត្ត ដែលសុខៗមានមនុស្សមករំខានគេបែបនេះ ។

« មានការអី?? »

« ខ្ញុំនាំ Appa របស់ក្មេងនោះមកហើយទាន »

« នាំគាត់ទៅបន្ទប់ទទួលភ្ញៀវសិនទៅ »

« បាទ ចៅហ្វាយ »

« សឺត!!! » ក្រោយពីបានសម្រួលកុំឱ្យមានការរំខានហើយរួចរាល់ Jungkook ក៏អោនមុខចូលទៅក្នុងភួយ ថែលថើបកញ្ចឹង.កក្រអូបប្រហើររបស់ Omega តូច បន្តទាំងដែលម្ចាស់ខ្លួននៅគេងលង់លក់មិនទាន់ក្រោកនោះទេ ។ ប៉ុន្តែ Jungkook ក៏មិនបានខ្វល់ខ្វាយជាមួយដែរ គេប្រលេះលាវអាវនាយតូចចេញទាញភួយមកក្រោបជិតឈឹងដូចកាលពីយប់មិញ សំងំក្នុងភួយថើប.ក ថើបទ្រូង Tae សឹងតែមួយម៉ោងជាងហើយ ។

កម្លោះសង្ហារ វារឡើងលើចុះក្រោមៗ ហើយតាំងពី.ករហូតមកដល់ក្បាលពោះលាន់ខ្សឺតៗពេញក្នុងភួយ ទម្រាំតែគេថើបអស់ចិត្តអស់ចង់ខ្លួនគេឡើងបែកញើសជោគ ព្រោះតែសំងំក្នុងភួយយូរ នាយរំកិលខ្លួនចេញវិញតាមខាងក្រោមហើយក៏លូនចូលទៅវិញខិតឡើងទៅលើបឺតជញ្ជក់បបូរមាត់ទន់ល្មើយទាល់តែឆ្អែត ទើបរំកិលចុះមកវិញដូចពស់អញ្ចឹង ។

« បន្តិចទៀតមកវិញហើយ ចាំសិនណា Omega តូច » Jungkook លូកដៃទៅច្បិចថ្ពាល់ក្រពុំស្រស់ស្អាតរបស់នាយតូចម្តងទៀតហើយក៏ដើរទៅមុខកញ្ចក់សេរេសក់និងសម្លៀកបំពាក់ឱ្យស្រួលបួលវិញ រួចទើបដាច់ចិត្តបោះជំហានដើរចេញទៅ ដើម្បីទៅជួប Appa របស់ Tae ដែលគេបានបញ្ជាឱ្យមនុស្សជំនិតទៅទទួលមកនោះ ។

« ចាំខ្ញុំយូរដែលទេ?? អ៎!! ពួកយើងធ្លាប់ជួបគ្នាម្តងរួចហើយតើ »

« មិ..មិន..យូរទេ » Feahyung តបទៅគេវិញទាំងរៀបពាក្យសឹងមិនត្រូវ និយាយរដាក់រដុបៗទាំងភ័យ ទាំងខ្លាច និងមនុស្សប្រុសដែលកំពុងតែអង្គុយនៅទល់មុខរបស់ខ្លួន ។

The Owner Of My Heart (✔️)Where stories live. Discover now