EP133 : មានរឿងធំហើយ

5.5K 599 28
                                    

ព្រឹកព្រលឹមថ្ងៃថ្មី Omega តូចរូបស្រស់ក៏ជាអ្នកភ្ញាក់ពីដំណេកមុន Jungkook តាមធម្មតាគេមិនងាយក្រោកយឺតជាង Tae ឡើយ លុះត្រាតែថ្ងៃសម្រាកទើបគេគេងយូរ ប៉ុន្តែធ្វើយ៉ាងម៉េចបើសុខភាពគេមិនសូវស្រួល មួយថ្ងៃៗដាក់ស៉ឺរ៉ូមអស់បី បួនទៅហើយ ។ អាណិតប្តីក៏អាណិតតែគេជាអ្នកចង់បានកូនខ្លួនឯងទេ ទ្រាំទៅជួយក៏ជួយមិនកើតដែរ ។

« អរុណសួស្តី!! លោកម៉ាហ្វៀ » Tae អើតមុខទៅថើបថ្ពាល់គេមួយខ្សឺត រួចទើបទប់ខ្លួនក្រោកចុះពីលើពូកចូលបន្ទប់ទឹករៀបចំខ្លួន ព្រោះខ្លួនត្រូវទៅមើលក្រុមហ៊ុនជំនួសស្វាមី ទោះជាគេមិនព្រមឱ្យទៅក៏ខ្លួនមិនស្តាប់ដែរ គេនឹងមិនខឹងដោយសារតែរឿងប៉ុន្នឹងទេ តែបើបន្ទោសគឺច្បាស់ជាបន្ទោស ។

« Jung? បងមានពិបាកក្នុងខ្លួនឬអត់?? » បន្ទាប់ពីចំណាយពេលងូចទឹករៀនចំខ្លួនអស់មួយសន្ទុះធំហើយនៅតែមិនទាន់ឃើញគេក្រោក Tae ក៏ដើរហួសទៅសួរនាំគេខ្លាចក្រែងគេមិនស្រួលខ្លួន តែស្ទាបមើលក្បាលនិងថ្ងាសរបស់គេដូចជាមិនឃើញក្តៅទេ ចុះបើគេមិនស្រួលក្នុងខ្លួនអ្នកណាទៅដឹង?

« បងងងុយ » Jungkook ចាប់ដើមដៃតូចស្រឡូនទាញមកអោបជាប់ទ្រូង បិទភ្នែកសំងំគេងបន្តទាំងមានប្រពន្ធនៅក្នុងរង្វង់ដៃ ។

« បងអត់មានពិបាកក្នុងខ្លួនទេត្រូវទេ?? កុំកុហកអូនណា៎ » នាយតូច អើតមុខចេញពីក្នុងប្រអប់ទ្រូងគេសួរបញ្ជាក់ម្តងហើយម្តងទៀតដើម្បីកុំឱ្យគេកុហក ឃើញគេគេងយូរបែបនេះខ្លាចតែគេពិបាកក្នុងខ្លួនទេ ។

« គេងវិញចុះ » ពេលឃើញគេក្រវីក្បាលបញ្ជាក់រួចហើយ Tae លើកដៃទៅអង្អែលខ្នងគេទៅវិញទៅមកស្រាលៗ លួងឱ្យគេងវិញនឹងអាលខ្លួនក្រោកចេញពីលើគ្រែរួច អោបដូចខ្លាចខ្លួនរត់ចោលទៅហើយមើលចុះ ។

មិនយូរប៉ុន្នានគេក៏បានគេងលក់ស្កប់ស្កល់ទៅវិញ ទើប នាយតូច អាចក្រោកចេញពីក្នុងរង្វង់គេមកវិញបាន ។ Tae រៀបចំសម្លៀកបំពាក់ឱ្យស្រួលបួលវិញ រួចទើបបើកទ្វារដើរចេញទៅខាងក្រៅ សម្តៅទៅរកបន្ទប់ Rose ព្រោះត្រូវនាំនាងយកទៅជាមួយដែរ ទុកនាងឱ្យនៅទីនេះខ្លាចថានាងរំខានលោកប៉ា ។

The Owner Of My Heart (✔️)Where stories live. Discover now