EP41 : អូនឈឺពោះ

9.4K 649 13
                                    

រំលងផុតទៅប៉ុន្នានថ្ងៃក្រោយមក Jungkook ក៏ដល់ពេលត្រូវត្រឡប់ទៅដែនដីកំណើតវិញ រាល់សន្យាដែលគេបាននិយាយគេពិតជាអាចប្រកាន់ខ្ជាប់បានយ៉ាងល្អគ្មានទាស់ ។ ក្នុងរយៈពេលមួយអាទិត្យគេតែងតែមករកប្រពន្ធមួយថ្ងៃម្តងជារៀងរាល់អាទិត្យមិនដែលអាកខានឡើយ ទោះជាការងារចងជើងជាប់យ៉ាងណាក៏គេត្រូវតែមកឱ្យទាល់តែរួច ។ ព្រិចបើកៗទារកដែលនៅក្នុងផ្ទៃក៏ឈានចូលមកដល់អាយុ ៩ ខែ ហើយអ្នកដែលជាស្វាមីក៏បានវិលត្រឡប់មកនៅជាមួយប្រពន្ធក្នុងកំឡុងនេះ ដើម្បីគេអាចមើលថែរប្រពន្ធបានដិតដល់ ។

« អឹម!! ធ្វើតាមអ្វីដែលយើងប្រាប់ទៅ »

« Jung » សម្លេងស្រែកហៅរបស់ Omega មុខមាត់ស្រស់បស់ មានសាច់ត្រលុកត្រលន់ខណៈដែលកូនប្រុសដែលនៅក្នុងផ្ទៃកំពុងតែឈានចូលមកដល់អាយុ 9 ខែជាងទៅហើយ នៅរងចាំតែថ្ងៃសម្រាលតែប៉ុណ្ណោះ ។ លោកប្តីរបស់គេចេះតែបំប៉នគេរហូតសឹងតែ 24 ម៉ោងក្នុងមួយថ្ងៃ ហើយលោកកូនឯណេះក៏មិនចាញ់គ្នាទៀត ឃ្លានរហូតតែម្តង ។

« ប្រពន្ធសម្លាញ់ ហេតុអ្វីក៏ចេញពីបន្ទប់?? បងប្រាប់ថាឱ្យហៅបងណា៎ » គ្រាន់តែក្រឡេកទៅឃើញប្រពន្ធជាទីស្រឡាញ់កំពុងតែឈរនៅខាងលើដោយគ្មានអ្នកណានៅជាមួយ មនុស្សមាំមួនរហ័សរហួនក៏ស្ទុះរត់ផ្លោះជណ្តើរម្តងសុទ្ធតែបី បួនកាំដើម្បីឡើងឱ្យឆាប់មកដល់អ្នកនៅខាងលើ ។

« អូនហៅបងរួចហើយ តែបងមិនមកទេ »

« អា៎ៗ បងខុសៗ អូនឃ្លានមែនទេ?? » Jungkook ងក់ក្បាលទទួលយកខុស ព្រោះអម្បាញ់មិញគេរវល់និយាយទូរស័ព្ទទើបមិនឮសម្លេងហៅរបស់ប្រពន្ធ ។

« អត់ទេ អូនទើបតែញ៉ំារួចសោះ អ្នកណាទៅឃ្លានកើតទៀតនោះ?? អូនរោយចង្កេះទើបចង់ដើរខ្លះ » Tae ក្រវីក្បាលប្រកែកយ៉ាងលឿន ព្រោះតែមិនចង់ញ៉ំាទៀត អ្នកណាទៅឈ្នះញ៉ំាៗអត់ល្ហែរបែបនេះរហូតនោះ មើលចុះបាត់រាងគេអស់ទៅហើយ មុខឡើងហើមចង់ប៉ុនថាសហើយណា៎ ។

« ម៉ោះ!! » បញ្ចប់ការនិយាយ ម៉ាហ្វៀរូបសង្ហារ ក៏លូកដៃទៅអោបចង្កេះប្រពន្ធពីក្រោយ បណ្តើរគេចុះពីលើជណ្តើរមកមួយៗនិងយឺតៗបំផុត ទម្រាំតែចុះមកដល់ខាងក្រោម នាយតូច សឹងតែស្ទះទ្រូងស្លាប់ ព្រោះតែកំពូលប្តីមហាព្រួយបារម្ភម្នាក់នេះឯង ។

The Owner Of My Heart (✔️)Where stories live. Discover now